ខេត្តកំពង់ចាម៖ សមត្ថកិច្ចប៉ុស្តិ៍គោលដៅត្រួតពិនិត្យមុខអធិការដ្ឋាននគរបាលស្រុកព្រៃឈរ បានប្រទះឃើញ និងឃាត់ខ្លួនជនជាតិចិនចំនួន ៦ នាក់ សុទ្ធតែជាបុរស ដោយពួកគេគ្មានឯកសារជាប់ខ្លួនឡើយ ក្នុងពេលជិះរថយន្តតាក់ស៊ីឆ្លងកាត់។

លោក ខេង ម៉េងឈុន ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកព្រៃឈរ បានឲ្យដឹងថា ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ៩ និង ៤៥ នាទីយប់ ថ្ងៃទី ៦ ខែ ឧសភា ឆ្នាំ ២០២៦។ រថយន្តតាក់ស៊ីគ្រឿងនោះ ធ្វើដំណើរចេញពីរាជធានីភ្នំពេញ ឆ្ពោះទៅកាន់តំបន់អូរពងមាន់ ខេត្តស្ទឹងត្រែង។
នៅពេលត្រួតពិនិត្យ សមត្ថកិច្ចបានរកឃើញសម្ភារៈមួយចំនួនដែលគួរឲ្យសង្ស័យ រួមមាន៖ កាតាបស្ពាយ ៧, ទូរសព្ទដៃសរុប ១០៩គ្រឿង, កុំព្យូទ័រយួរដៃ ១គ្រឿង និងផ្លាស់ចំនួន ៥។

ចំពោះរថយន្តវិញ ជាម៉ាក ហាយឡឹនឌរ័ ពណ៌ស ដោយអ្នកបើកបររស់នៅភូមិសំរោង ឃុំឈើទោល ស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង។

បច្ចុប្បន្ននេះ ជនបរទេសទាំង ៦ នាក់ និងវត្ថុតាងត្រូវបានសមត្ថកិច្ចបញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាលខេត្ត ដើម្បីបន្តអនុវត្តតាមនិតិវិធីច្បាប់។
