បាណន់៖ នគរបាលចាប់បាន ៣នាក់ រក្សាទុកថ្នាំញៀនមេតំហ្វេតាមីន
ខេត្តបាត់ដំបង៖ កម្លាំងនគរបាលស្រុកបាណន់ បានចុះល្បាតចាប់ខ្លួនជនសង្ស័យចំនួន ៣នាក់ ក្នុងករណីរក្សាទុកថ្នាំញៀនដោយខុសច្បាប់ នៅភូមិឈើទាល ឃុំឈើទាល ស្រុកបាណន់។ ប្រតិបត្តិការនេះបានធ្វើឡើងនៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៦ ក្រោមការដឹកនាំរបស់លោកវរសេនីយ៍ទោ ហេង បារាំង អធិការនគរបាលស្រុកបាណន់។ ការចុះល្បាតនេះធ្វើឡើងតាមបទបញ្ជាពីអគ្គស្នងការនគរបាលជាតិ និងការដឹកនាំពីស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង។ ជនសង្ស័យដែលត្រូវបានចាប់ខ្លួនមាន៖ ១. លី…
