ព័ត៌មានជាតិ

សម្តេចធិបតី ហ៊ុន ម៉ាណែត ផ្ញើសារលិខិតអបអរទិវាសេរីភាពសារព័ត៌មានពិភពលោកលើកទី៣៣ សង្កត់ធ្ងន់លើការកសាងអនាគតប្រកបដោយសន្តិភាព

ភ្នំពេញ៖ នាថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៦ ក្នុងឱកាសប្រារព្ធទិវាសេរីភាពសារព័ត៌មានពិភពលោកលើកទី៣៣ ក្រោមប្រធានបទ «ការកសាងអនាគតមួយប្រកបដោយសន្តិភាព» សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានផ្ញើសារលិខិតដ៏មានសារៈសំខាន់មួយ។ សម្តេចធិបតីបានថ្លែងអបអរសាទរយ៉ាងកក់ក្តៅ និងវាយតម្លៃខ្ពស់ចំពោះតួនាទីដ៏សំខាន់របស់អ្នកសារព័ត៌មាន អ្នកផលិតមាតិកា និងគ្រប់អង្គភាពសារព័ត៌មានទាំងបែបប្រពៃណី និងទំនើប ដែលបាននិងកំពុងផលិត ផ្សព្វផ្សាយព័ត៌មានពិតបម្រើផលប្រយោជន៍សាធារណៈ និងរួមចំណែកក្នុងការអភិវឌ្ឍសង្គមកម្ពុជា។…

ឆក់គណនី Telegram ឆបោកប្រាក់! សមត្ថកិច្ចខេត្តត្បូងឃ្មុំឃាត់ខ្លួនស្ត្រីម្ចាស់គណនីធនាគារ

ខេត្តត្បូងឃ្មុំ៖ ការិយាល័យប្រឆាំងបទល្មើសបច្ចេកវិទ្យា នៃស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ ក្រោមការបញ្ជាដឹកនាំរបស់ លោកឧត្ដមសេនីយ៍ទោ ស្នងការ និងដោយមានការសម្របសម្រួលពី លោក ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្ត បានបើកការស្រាវជ្រាវ និងបង្ក្រាបករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ក្រោមរូបភាពលួចគ្រប់គ្រងគណនី Telegram ។ ជនសង្ស័យដែលត្រូវបានឃាត់ខ្លួនមានចំនួន ០១នាក់ ឈ្មោះ ក.ព.ទ.វ ភេទស្រី…

ឃាត់ខ្លួនជនសង្ស័យ៣នាក់ ករណីក្មេងទំនើងវាយធាក់គ្នានៅក្រុងតាខ្មៅ កំពុងតាមប្រមាញ់គូររួមគេចខ្លួនបន្តទៀត

ក្រុងតាខ្មៅ៖ កម្លាំងនគរបាលខេត្តកណ្តាល សហការជាមួយអធិការដ្ឋាននគរបាលក្រុងតាខ្មៅ បានធ្វើការស្រាវជ្រាវ និងឈានដល់ការឃាត់ខ្លួនជនសង្ស័យចំនួន ៣នាក់ ក្នុងករណីប្រើអំពើហិង្សាដោយចេតនា និងធ្វើឱ្យខូចខាតដោយចេតនា នៅចំណុចក្រោយសាលារៀនសុវណ្ណភូមិ ភូមិតាខ្មៅ២ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល កាលពីថ្ងៃទី ២៩ ខែមេសា ឆ្នាំ២០២៦ វេលាម៉ោង ៧ យប់។…

ជនបរទេសជិត ៣ពាន់នាក់ ត្រូវបានបណ្ដេញចេញពីកម្ពុជា ក្រោយពាក់ព័ន្ធសកម្មភាពខុសច្បាប់ផ្សេងៗ

ភ្នំពេញ៖ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានចេញរបាយការណ៍នៅព្រឹកថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៦ បញ្ជាក់ថា ចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី៣០ ខែមេសា កន្លងទៅ អាជ្ញាធរកម្ពុជា បានបណ្ដេញជនបរទេសសរុបចំនួន ២,៦៧១នាក់ (ស្រី ៥៨៥នាក់) តំណាងឲ្យ ២៩សញ្ជាតិ ចេញពីព្រះរាជាណាចក្រកម្ពុជា បន្ទាប់ពីត្រូវបានរកឃើញថាពាក់ព័ន្ធនឹងសកម្មភាពខុសច្បាប់ផ្សេងៗ។ ប្រតិបត្តិការនេះ…

វាយឆ្មក់បុរីដ៏ល្បី! ឃាត់ខ្លួនជនជាតិបង់ក្លាដេស ១២នាក់ សង្ស័យឆបោកតាមអនឡាញនៅខណ្ឌមានជ័យ

ភ្នំពេញ៖ កំលាំងចំរុះគណៈបញ្ជាការឯកភាពខណ្ឌមានជ័យ បានបើកប្រតិបត្តិការវាយឆ្មក់ទីតាំងមួយកន្លែង ក្នុងបុរីដ៏ល្បីឈ្មោះ ប៉េងហួត ដឹស្តា អ៊ិនធឺណល កាលពីថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៦ បង្កការភ្ញាក់ផ្អើលពេញតំបន់។ ទីតាំងនេះស្ថិតក្នុងភូមិដំណាក់ធំ១ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ប្រតិបត្តិការនេះធ្វើឡើងបន្ទាប់ពីសមត្ថកិច្ចទទួលបានព័ត៌មានពីប្រភពគួរឱ្យទុកចិត្ត អំពីសកម្មភាពខុសច្បាប់ដែលកំពុងប្រព្រឹត្តទៅនៅក្នុងបុរីដ៏ប្រណិតមួយនេះ។ លទ្ធផលនៃការវាយឆ្មក់ សមត្ថកិច្ចបានឃាត់ខ្លួនជនជាតិបង់ក្លាដេសចំនួន ១២នាក់…

សោកសៅ! អ្នកភូមិអូសអួនរកត្រី ប្រទះឃើញសពក្មេងប្រុស២នាក់អណ្ដែតទឹកក្បែរមាត់ទន្លេវៃគោ ក្រុងស្វាយរៀង

ខេត្តស្វាយរៀង៖ ប្រជាពលរដ្ឋភូមិព្រះទន្លេ សង្កាត់សង្ឃ័រ ក្រុងស្វាយរៀង មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្រោយអ្នកភូមិម្នាក់បានប្រទះឃើញសាកសពក្មេងប្រុស២នាក់អណ្ដែតទឹកនៅមាត់ទន្លេវៃគោ ត្រើយខាងកើត កាលពីរសៀលថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២៦។ សមត្ថកិច្ចនគរបាលក្រុងស្វាយរៀងបានឱ្យដឹងថា ជនរងគ្រោះទាំង២នាក់មានឈ្មោះ ម៉ន សុវណ្ណ (អាយុ១០ឆ្នាំ) និង អ៊ឹង ច័ន្ទបូភ័ក្រ (អាយុ១០ឆ្នាំ) រស់នៅក្រុងស្វាយរៀង។…

ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន៖ បើថៃដកខ្លួនពី MoU 2001 កម្ពុជានឹងស្វែងរកយន្តការច្បាប់ផ្សេងទៀត

ភ្នំពេញ៖ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្រ្ដីក្រសួងការបរទេស និងសហប្រតិបត្ដិការអន្ដរជាតិ បានគូសបញ្ជាក់យ៉ាងច្បាស់ថា កម្ពុជានឹងមិននៅស្ងៀមឡើយ ប្រសិនបើភាគីថៃសម្រេចដកខ្លួនជាឯកតោភាគីចេញពី អនុស្សរណៈយោគយល់ឆ្នាំ២០០១ (MoU 2001) ដែលគ្រប់គ្រងតំបន់ត្រួតស៊ីគ្នាលើខ្ពង់រាបដែនសមុទ្ររវាងប្រទេសទាំងពីរ។ ការថ្លែងបែបនេះធ្វើឡើងក្នុងកិច្ចសម្ភាសន៍ពិសេសជាមួយទូរទស្សន៍ជាតិកម្ពុជា កាលពីថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៦ ដោយលោកបានសង្កត់ធ្ងន់ថា ការសម្រេចដកខ្លួនរបស់ថៃ គឺស្មើនឹងការបោះបង់ចោលនូវយន្តការទ្វេភាគីដែលមានស្រាប់អស់រយៈពេលប្រមាណ…

សមត្ថកិច្ចបង្ក្រាបជនសង្ស័យវៀតណាមលួចម៉ូតូជាបន្តបន្ទាប់នៅខេត្តស្វាយរៀង និងព្រៃវែង

ខេត្តស្វាយរៀង៖ សមត្ថកិច្ចនគរបាលខេត្តស្វាយរៀង និងព្រៃវែង បានសហការគ្នាឃាត់ខ្លួនជនសង្ស័យជនជាតិវៀតណាមម្នាក់ ដែលមានអាការៈវិកលចរិក ពាក់ព័ន្ធករណីលួចម៉ូតូជាបន្តបន្ទាប់ នៅតាមបណ្តារាជធានី-ខេត្តនានា។ សមត្ថកិច្ចនគរបាលខេត្តបានឲ្យដឹងនារសៀលថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៦ នេះថា កាលពីថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៦ វេលាម៉ោង៤រសៀល សមត្ថកិច្ចបានទទួលព័ត៌មានពីប្រជាពលរដ្ឋថា នៅត្រង់ចំណុចភូមិចុងព្រែក សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង មានជនមិនស្គាល់អត្តសញ្ញាណបានលួចយកម៉ូតូ០១គ្រឿង…

អ្នកនាំពាក្យក្រសួងព័ត៌មាន៖ អ្នកសារព័ត៌មានមិនមែនជាមន្ត្រីនគរបាល ឬតុលាការទេ!

ភ្នំពេញ៖ លោក ទេព អស្នារិទ្ធ អ្នកនាំពាក្យក្រសួងព័ត៌មាន បានលើកឡើងថា ថ្មីៗនេះក្រសួងសង្កេតឃើញមានសកម្មភាពមិនរៀបរយរបស់អ្នកសារព័ត៌មានមួយចំនួន ដូចជាការដណ្ដើមគ្នាថត សម្ភាសន៍ ប្រើពាក្យសម្ដីមិនសមរម្យ និងរំខានដល់ការងារសមត្ថកិច្ច ដែលធ្វើឱ្យប៉ះពាល់ដល់កិត្យានុភាពនៃវិជ្ជាជីវៈសារព័ត៌មានទាំងមូល។ លោកអ្នកនាំពាក្យបានអំពាវនាវដល់អ្នកសារព័ត៌មានទាំងអស់ត្រូវគោរពដែនកំណត់នៃតួនាទីរបស់ខ្លួន។ លោកបញ្ជាក់ថា អ្នកសារព័ត៌មានមានតួនាទីប្រមូល និងផ្សព្វផ្សាយព័ត៌មាន ប៉ុន្តែ មិនមែនជាមន្ត្រីនគរបាលយុត្តិធម៌ ឬតុលាការនោះទេ។ ក្នុងករណីមានបទល្មើស…

ភ័យរន្ធត់! បុរសជនជាតិស្បែកខ្មៅបង្ខាំងសង្សារក្នុងខុនដូ គំរាមសម្លាប់ សមត្ថកិច្ចចុះឃាត់ខ្លួនទាន់ពេល

ភ្នំពេញ៖ ស្នេហាមិនមែនតែងតែផ្អែមល្ហែមដូចការស្មាននោះទេ ពេលខ្លះវាអាចក្លាយទៅជារឿងដ៏រន្ធត់ដូចហេតុការណ៍ខាងក្រោមនេះ! បុរសជនជាតិស្បែកខ្មៅម្នាក់បានបង្ខាំងសង្សាររបស់ខ្លួននៅក្នុងបន្ទប់ខុនដូមួយកន្លែង ហើយបានគំរាមសម្លាប់ ធ្វើឱ្យនារីរងគ្រោះភ័យស្លន់ស្លោ ខលទូរស័ព្ទប្រាប់មិត្តភក្តិឱ្យជួយប្ដឹងសមត្ថកិច្ចឱ្យមកធ្វើអន្តរាគមន៍ជាបន្ទាន់។ ហេតុការណ៍នេះបានបង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅវេលាម៉ោង ៩:៣០ យប់ ថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៦ ស្ថិតនៅតាមបណ្ដោយផ្លូវ ២១ប៊ីធី ក្នុងសង្កាត់បឹងទំពន់ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ក្រោយទទួលបានព័ត៌មាន កម្លាំងសមត្ថកិច្ចបានចុះទៅដល់កន្លែងកើតហេតុភ្លាមៗ…