វាយឆ្មក់បុរីដ៏ល្បី! ឃាត់ខ្លួនជនជាតិបង់ក្លាដេស ១២នាក់ សង្ស័យឆបោកតាមអនឡាញនៅខណ្ឌមានជ័យ

វាយឆ្មក់បុរីដ៏ល្បី! ឃាត់ខ្លួនជនជាតិបង់ក្លាដេស ១២នាក់ សង្ស័យឆបោកតាមអនឡាញនៅខណ្ឌមានជ័យ

ភ្នំពេញ៖ កំលាំងចំរុះគណៈបញ្ជាការឯកភាពខណ្ឌមានជ័យ បានបើកប្រតិបត្តិការវាយឆ្មក់ទីតាំងមួយកន្លែង ក្នុងបុរីដ៏ល្បីឈ្មោះ ប៉េងហួត ដឹស្តា អ៊ិនធឺណល កាលពីថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៦ បង្កការភ្ញាក់ផ្អើលពេញតំបន់។

វត្ថុតាងដកហូតបានពីក្រុមជនសង្ស័យ

ទីតាំងនេះស្ថិតក្នុងភូមិដំណាក់ធំ១ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ប្រតិបត្តិការនេះធ្វើឡើងបន្ទាប់ពីសមត្ថកិច្ចទទួលបានព័ត៌មានពីប្រភពគួរឱ្យទុកចិត្ត អំពីសកម្មភាពខុសច្បាប់ដែលកំពុងប្រព្រឹត្តទៅនៅក្នុងបុរីដ៏ប្រណិតមួយនេះ។

លទ្ធផលនៃការវាយឆ្មក់ សមត្ថកិច្ចបានឃាត់ខ្លួនជនជាតិបង់ក្លាដេសចំនួន ១២នាក់ ព្រមទាំងដកហូតវត្ថុតាងយ៉ាងច្រើនសន្ធឹកសន្ធាប់។

ជនសង្ស័យនៅក្នុងបន្ទប់ឃាត់ខ្លួន

វត្ថុតាងទាំងនោះរួមមាន៖ កុំព្យូទ័រ Laptop ចំនួន ២គ្រឿង, ទូរស័ព្ទដៃចំនួន ២៣គ្រឿង និងកុំព្យូទ័រ All in One ចំនួន ១៤គ្រឿង ព្រមទាំងសម្ភារៈពាក់ព័ន្ធមួយចំនួនទៀត។

សម្ភារៈប្រព្រឹត្តបទល្មើស

តាមការស្រាវជ្រាវបឋម សមត្ថកិច្ចសន្និដ្ឋានថា ក្រុមជនខាងលើបានប្រើប្រាស់ទឹកដីកម្ពុជាជាមូលដ្ឋានសម្រាប់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធអនឡាញ (Online Scam)។ ពួកគេបានប្រើល្បិចកលបោកបញ្ឆោតជនរងគ្រោះឱ្យបង់ប្រាក់ ក្រោមរូបភាពថ្លៃសេវារដ្ឋបាល ឬការរត់ការសម្រាប់ទទួលបានប្រាក់កម្ចីក្លែងក្លាយ។

បច្ចុប្បន្ន ជនសង្ស័យទាំង ១២នាក់ រួមទាំងវត្ថុតាងទាំងអស់ ត្រូវបានសមត្ថកិច្ចជំនាញកសាងសំណុំរឿង និងបន្តចាត់ការតាមនីតិវិធីច្បាប់ ដើម្បីនាំខ្លួនទៅតុលាការឱ្យបានទាន់ពេលវេលា៕

ដោយ៖ ជ្រោយពេជ្រ

administrator

Related Articles