សម្តេចធិបតី ហ៊ុន ម៉ាណែត ផ្ញើសារលិខិតអបអរទិវាសេរីភាពសារព័ត៌មានពិភពលោកលើកទី៣៣ សង្កត់ធ្ងន់លើការកសាងអនាគតប្រកបដោយសន្តិភាព

សម្តេចធិបតី ហ៊ុន ម៉ាណែត ផ្ញើសារលិខិតអបអរទិវាសេរីភាពសារព័ត៌មានពិភពលោកលើកទី៣៣ សង្កត់ធ្ងន់លើការកសាងអនាគតប្រកបដោយសន្តិភាព

ភ្នំពេញ៖ នាថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៦ ក្នុងឱកាសប្រារព្ធទិវាសេរីភាពសារព័ត៌មានពិភពលោកលើកទី៣៣ ក្រោមប្រធានបទ «ការកសាងអនាគតមួយប្រកបដោយសន្តិភាព» សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានផ្ញើសារលិខិតដ៏មានសារៈសំខាន់មួយ។

សម្តេចធិបតីបានថ្លែងអបអរសាទរយ៉ាងកក់ក្តៅ និងវាយតម្លៃខ្ពស់ចំពោះតួនាទីដ៏សំខាន់របស់អ្នកសារព័ត៌មាន អ្នកផលិតមាតិកា និងគ្រប់អង្គភាពសារព័ត៌មានទាំងបែបប្រពៃណី និងទំនើប ដែលបាននិងកំពុងផលិត ផ្សព្វផ្សាយព័ត៌មានពិតបម្រើផលប្រយោជន៍សាធារណៈ និងរួមចំណែកក្នុងការអភិវឌ្ឍសង្គមកម្ពុជា។

ពិធីទិវាសេរីភាពសារព័ត៌មាន

សម្តេចបានគូសបញ្ជាក់ថា សារព័ត៌មានជាដៃគូយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល ក្នុងការកសាងសង្គមព័ត៌មានពិតត្រឹមត្រូវ បង្កើនជំនឿទុកចិត្តសាធារណៈ និងការពារស្ថិរភាពសង្គម។

ឆ្លៀតក្នុងឱកាសនេះ សម្ដេចសូមចូលរួមអបអរសាទរយ៉ាងជ្រាលជ្រៅចំពោះអ្នកសារព័ត៌មានទូទាំងពិភពលោក ដែលបានខិតខំប្រឹងប្រែងបំពេញតួនាទីភារកិច្ចប្រកបដោយវិជ្ជាជីវៈ និងការទទួលខុសត្រូវខ្ពស់។ ជាមួយគ្នានេះ សម្ដេចក៏សូមរំលែកទុក្ខដល់ក្រុមគ្រួសារអ្នកសារព័ត៌មានដែលបានបាត់បង់ជីវិត និងសោកស្តាយចំពោះអ្នកសារព័ត៌មានដែលរងរបួសនៅអំឡុងពេលបំពេញភារកិច្ច។

សម្តេចធិបតី ហ៊ុន ម៉ាណែត

នាយករដ្ឋមន្ត្រីបន្តថា ក្នុងយុគសម័យឌីជីថល និងបញ្ញាសិប្បនិម្មិត សេរីភាពសារព័ត៌មានមិនមែនត្រឹមតែជាសិទ្ធិមូលដ្ឋានប៉ុណ្ណោះទេ ប៉ុន្តែជាសមត្ថភាពយុទ្ធសាស្ត្រក្នុងការចូលរួមលើកកម្ពស់សន្តិសុខព័ត៌មាន ដោយត្រូវដើរទន្ទឹមគ្នាជាមួយការគោរពច្បាប់ ក្រមសីលធម៌ សុចរិតភាពវិជ្ជាជីវៈ ការទទួលខុសត្រូវសង្គម និងការរក្សាសណ្តាប់ធ្នាប់សាធារណៈ និងសន្តិសុខជាតិ។

ទិវាសេរីភាពសារព័ត៌មានពិភពលោក

ដោយ៖ សិលា

administrator

Related Articles