ប្រតិបត្តិការណ៍បង្ក្រាប Scam Online នៅបន្ទាយមានជ័យ៖ ឃាត់ខ្លួនជនបរទេសជាង ៤ ០០០ នាក់ ភាគច្រើនជនជាតិចិន

ប្រតិបត្តិការណ៍បង្ក្រាប Scam Online នៅបន្ទាយមានជ័យ៖ ឃាត់ខ្លួនជនបរទេសជាង ៤ ០០០ នាក់ ភាគច្រើនជនជាតិចិន

ភ្នំពេញ៖ គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តបន្ទាយមានជ័យ ក្រោមការបញ្ជាផ្ទាល់ពីលោក អ៊ុំ រាត្រី អភិបាលខេត្ត បានបើកប្រតិបត្តិការបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Scam Online) យ៉ាងខ្លាំងក្លានៅតាមបណ្តាអគារក្នុងខេត្ត ដោយឃាត់ខ្លួនជនបរទេសសរុបជាង ៤ ០០០ នាក់ ក្នុងនោះភាគច្រើនជាជនជាតិចិន ព្រមទាំងដកហូតសម្ភារប្រព្រឹត្តបទល្មើសមួយចំនួនធំ។

ប្រតិបត្តិការបង្ក្រាប

លោកអភិបាលខេត្ត បានចាត់តាំងក្រុមការងារចម្រុះខេត្ត ដឹកនាំដោយលោក ប្រាក់ ប៉ូលី និងលោក លៀម សុដា អភិបាលរងខេត្ត ដើម្បីចុះបង្ក្រាបទីតាំងលួចប្រព្រឹត្តបទល្មើស ដោយមានការសម្របសម្រួលនីតិវិធីពីព្រះរាជអាជ្ញារង តំណាងអយ្យការអមសាលាដំបូងខេត្ត ព្រមទាំងកម្លាំងជំនាញស្នងការដ្ឋាននគរបាលខេត្ត បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត និងអាជ្ញាធរពាក់ព័ន្ធ។

សម្ភារដកហូត

សកម្មភាពនេះអនុវត្តតាមបទបញ្ជា ០១ បប ចុះថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៥ របស់រាជរដ្ឋាភិបាល ស្តីពីយុទ្ធនាការបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា អនុក្រឹត្យលេខ ០៣ អនក្រ.បក ចុះថ្ងៃទី៥ ខែមករា ឆ្នាំ២០២៦ និងច្បាប់ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។

ទីតាំងបង្ក្រាប

ក្នុងប្រតិបត្តិការចាប់ពីថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៦ ទទួលបានលទ្ធផលដូចខាងក្រោម៖

១. សហការជាមួយថ្នាក់ជាតិ បង្ក្រាប ៥ ទីតាំង ឃាត់ខ្លួន ៣ ៨៥៣ នាក់ (ភាគច្រើនជនជាតិចិន)៖ ទីតាំងឆាយណាបឹងបេង ឃុំទួលពង្រ ស្រុកម៉ាឡៃ; ២ ទីតាំងមាន ៣ អគារ ភូមិក្បាលស្ពាន១-២ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត; អគារ ១ កន្លែងកម្ពស់ ១២ ជាន់ ភូមិក្បាលស្ពាន២ សង្កាត់អូរជ្រៅ; និងទីតាំងចំនុចសានកូ ភូមិផ្សារកណ្តាល ក្រុងប៉ោយប៉ែត។

ឃាត់ខ្លួនជនសង្ស័យ

២. ក្រុមការងារចម្រុះខេត្ត បង្ក្រាប ៣ ទីតាំង ឃាត់ខ្លួន ១៦១ នាក់ (ជនជាតិចិន)៖ អគារជាន់ទី៦ ភូមិគីឡូលេខ៤ សង្កាត់ផ្សារកណ្តាល; ទីតាំងអាជីវកម្មអ័រគីដេ និងសណ្ឋាគារ ៤ ជាន់ ៥២ បន្ទប់ ភូមិក្បាលស្ពាន១; និងបុរី ភីខេ ឃ្វីនលែន ភូមិមិត្តភាព ក្រុងប៉ោយប៉ែត។

ប្រតិបត្តិការបន្ត

៣. ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៦ ក្រុមការងារដឹកនាំដោយលោក ប្រាក់ ប៉ូលី ចុះបង្ក្រាប ៣ ទីតាំងក្នុងក្រុងប៉ោយប៉ែត រកឃើញជនបរទេសគ្មានឯកសារគ្រប់គ្រាន់ ១៨៥ នាក់ (ឥណ្ឌូនេស៊ី ១៥៤ នាក់ និងថៃ ៣១ នាក់) និងរឹបអូសវត្ថុតាងមួយចំនួន។

វត្ថុតាង

៤. ត្រួតពិនិត្យទីតាំងរស់នៅប្រមូលផ្តុំ ៩ ទីតាំង ក្នុងក្រុងប៉ោយប៉ែត ស្រុកអូរជ្រៅ និងស្រុកម៉ាឡៃ ណែនាំឲ្យម្ចាស់ទីតាំងធ្វើកិច្ចសន្យា ដោយមានជនបរទេសសរុប ៣០៣ នាក់។

ការត្រួតពិនិត្យ

សរុបលទ្ធផលប្រតិបត្តិការទាំងមូល អាជ្ញាធរខេត្តបន្ទាយមានជ័យបានឃាត់ខ្លួនជនបរទេសសរុបចំនួន ៤ ១៩៩ នាក់ ក្នុងនោះភាគច្រើនលើសលប់ជាជនជាតិចិន ព្រមទាំងដកហូតសម្ភារបច្ចេកវិទ្យា និងវត្ថុតាងជាច្រើនទៀត ដែលបង្ហាញពីការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការបោសសម្អាតបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាទូទាំងប្រទេស។

សម្ភារដកហូតបន្ថែមវត្ថុតាងផ្សេងទៀតទិដ្ឋភាពទូទៅ

ដោយ៖ សិលា

administrator

Related Articles