ភ្នំពេញ៖ ស្នេហាមិនមែនតែងតែផ្អែមល្ហែមដូចការស្មាននោះទេ ពេលខ្លះវាអាចក្លាយទៅជារឿងដ៏រន្ធត់ដូចហេតុការណ៍ខាងក្រោមនេះ! បុរសជនជាតិស្បែកខ្មៅម្នាក់បានបង្ខាំងសង្សាររបស់ខ្លួននៅក្នុងបន្ទប់ខុនដូមួយកន្លែង ហើយបានគំរាមសម្លាប់ ធ្វើឱ្យនារីរងគ្រោះភ័យស្លន់ស្លោ ខលទូរស័ព្ទប្រាប់មិត្តភក្តិឱ្យជួយប្ដឹងសមត្ថកិច្ចឱ្យមកធ្វើអន្តរាគមន៍ជាបន្ទាន់។

ហេតុការណ៍នេះបានបង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅវេលាម៉ោង ៩:៣០ យប់ ថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៦ ស្ថិតនៅតាមបណ្ដោយផ្លូវ ២១ប៊ីធី ក្នុងសង្កាត់បឹងទំពន់ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ក្រោយទទួលបានព័ត៌មាន កម្លាំងសមត្ថកិច្ចបានចុះទៅដល់កន្លែងកើតហេតុភ្លាមៗ និងអាចឃាត់ខ្លួនបុរសជនជាតិស្បែកខ្មៅរូបនេះបានដោយសុវត្ថិភាព ដោយមិនមានអ្នកណាម្នាក់រងរបួសនោះឡើយ។ ជនសង្ស័យត្រូវបាននាំយកទៅកាន់ប៉ុស្តិ៍នគរបាលដើម្បីសួរនាំ និងបន្តចាត់ការតាមនីតិវិធីច្បាប់។

ចំពោះព័ត៌មានលម្អិតបន្ថែម សមត្ថកិច្ចមិនទាន់បញ្ជាក់ប្រាប់នៅឡើយទេ ដោយកំពុងបន្តការសាកសួរ និងស្រាវជ្រាវបន្ថែមទៀត។ ករណីនេះជាមេរៀនមួយសម្រាប់ស្នេហាដែលមិនគួរប្រញាប់ប្រញាល់ គួរជ្រើសរើសស្នេហាពិតប្រាកដជាជាងស្នេហាមួយគ្រាៗ!
ដោយ៖ សិលា
