ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន៖ បើថៃដកខ្លួនពី MoU 2001 កម្ពុជានឹងស្វែងរកយន្តការច្បាប់ផ្សេងទៀត

ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន៖ បើថៃដកខ្លួនពី MoU 2001 កម្ពុជានឹងស្វែងរកយន្តការច្បាប់ផ្សេងទៀត

ភ្នំពេញ៖ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្រ្ដីក្រសួងការបរទេស និងសហប្រតិបត្ដិការអន្ដរជាតិ បានគូសបញ្ជាក់យ៉ាងច្បាស់ថា កម្ពុជានឹងមិននៅស្ងៀមឡើយ ប្រសិនបើភាគីថៃសម្រេចដកខ្លួនជាឯកតោភាគីចេញពី អនុស្សរណៈយោគយល់ឆ្នាំ២០០១ (MoU 2001) ដែលគ្រប់គ្រងតំបន់ត្រួតស៊ីគ្នាលើខ្ពង់រាបដែនសមុទ្ររវាងប្រទេសទាំងពីរ។

ការថ្លែងបែបនេះធ្វើឡើងក្នុងកិច្ចសម្ភាសន៍ពិសេសជាមួយទូរទស្សន៍ជាតិកម្ពុជា កាលពីថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៦ ដោយលោកបានសង្កត់ធ្ងន់ថា ការសម្រេចដកខ្លួនរបស់ថៃ គឺស្មើនឹងការបោះបង់ចោលនូវយន្តការទ្វេភាគីដែលមានស្រាប់អស់រយៈពេលប្រមាណ ២៥ឆ្នាំមកហើយ។

ការសម្ភាសន៍ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន

លោកឧបនាយករដ្ឋមន្រ្ដីបានលើកឡើងថា៖ «កម្ពុជានៅតែគោរព និងអនុវត្តន៍ខ្លឹមសារ MoU 2001 នេះ ប៉ុន្តែបើថៃសម្រេចដកខ្លួន វាមានន័យថាថៃបោះបង់ចោលនូវកិច្ចព្រមព្រៀងសម្រាប់ដោះស្រាយវិវាទនៅតំបន់ត្រួតស៊ីគ្នានេះ»។

លោកបានបន្តថា ក្នុងករណីអស់យន្តការទ្វេភាគីបែបនេះ កម្ពុជានឹងបន្តខិតខំប្រឹងប្រែងស្វះស្វែងរកច្រកទាំងឡាយណាដែលជាច្រកដោះស្រាយដោយសន្តិវិធី និងផ្អែកលើច្បាប់អន្តរជាតិ ដើម្បីការពារអធិបតេយ្យភាព និងបូរណភាពដែនសមុទ្រកម្ពុជា។

administrator

Related Articles