ហ៊ានបំពានបារ៉ាសរថភ្លើង! រថយន្តអាល់ផាតត្រូវរថភ្លើងបុកអូសជាច្រើនម៉ែត្រ
ភ្នំពេញ៖ ករណីបំពានសញ្ញាប្រយ័ត្នរថភ្លើងដ៏គួរឱ្យភ្ញាក់ផ្អើលមួយបានកើតឡើងនៅរាជធានីភ្នំពេញ នៅពេលដែលបុរសម្នាក់បើករថយន្តអាល់ផាតពណ៌សឆ្លងផ្លូវរថភ្លើងទាំងបំពានបារ៉ាសដែលកំពុងហាមឃាត់ការឆ្លងកាត់។ ហេតុការណ៍នេះបានកើតឡើងនៅម៉ោង ៧:៤០យប់ ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៦ នៅក្នុងភូមិតិក្ខបញ្ញោ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ។ យោងតាមប្រភពព័ត៌មាន ម្ចាស់រថយន្តដែលពាក់ផ្លាកលេខ ភ្នំពេញ 2BX-8630 បានបើកបរក្នុងស្ថានភាពស្រវឹងស្រា ហើយបានបត់ឆ្លងផ្លូវរថភ្លើងទោះបីជាមានអ្នកប្រចាំការកាន់កុងត្រូលដាក់រនាំងបារ៉ាសហាមឃាត់ក៏ដោយ។ លទ្ធផលគឺរថភ្លើងដែលកំពុងធ្វើដំណើរក្នុងទិសពីលិចទៅកើតបានបុកចំពាក់កណ្តាលចំហៀងខាងឆ្វេងរថយន្ត ហើយអូសវាទៅមុខជាច្រើនម៉ែត្រ។ រថយន្តត្រូវបានខូចខាតយ៉ាងធ្ងន់ធ្ងរ…
