ព័ត៌មានជាតិ

ទុក្ខសោកនាដកម្ម! កុមារ ២នាក់ស្លាប់ដោយសារលេងគ្រាប់ M79 មិនទាន់ផ្ទុះនៅកំពង់ធំ

ខេត្តកំពង់ធំ៖ ស្ថានការណ៍គួរឱ្យសោកស្តាយបានកើតឡើងនៅភូមិកំពង់ថ្ម ឃុំកំពង់ថ្ម ស្រុកសន្ទុក ខេត្តកំពង់ធំ នៅពេលល្ងាចថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៦ ក្រោយកុមារប្រុសស្រីចំនួន ២នាក់បានបាត់បង់ជីវិតដោយសារការលេងគ្រាប់ M79 មិនទាន់ផ្ទុះ។ អគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា (CMAC) លោក ហេង រតនា បានសម្តែងការរន្ធត់ និងសោកស្តាយយ៉ាងខ្លាំងចំពោះឧប្បត្តិហេតុនេះ។ លោកបានបញ្ជាក់តាមបណ្តាញសង្គមហ្វេសប៊ុកថា…

នគរបាលពោធិ៍សាត់បង្ក្រាបក្រុមជួញគ្រឿងញៀនធំ ឃាត់ខ្លួន៣នាក់ និងដកហូតថ្នាំញៀនជាង១គីឡូក្រាម

ខេត្តពោធិ៍សាត់៖ កម្លាំងនគរបាលក្រុងពោធិ៍សាត់ បានអនុវត្តប្រតិបត្តិការបង្ក្រាបករណីជួញដូរគ្រឿងញៀនទ្រង់ទ្រាយធំ កាលពីថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៦។ ប្រតិបត្តិការនេះធ្វើឡើងក្រោមការដឹកនាំផ្ទាល់របស់លោកវរសេនីយ៍ឯក កែវ សារិ អធិការនគរបាលក្រុងពោធិ៍សាត់។ កម្លាំងចម្រុះបានចុះបង្ក្រាបចំនួន៣គោលដៅផ្សេងគ្នា។ គោលដៅទី១នៅភូមិស្ពានថ្ម សង្កាត់រលាប ឃាត់ខ្លួនជនសង្ស័យឈ្មោះ ហម ផារិទ្ធ អាយុ៤៦ឆ្នាំ និងដកហូតថ្នាំញៀន៣.៤១ក្រាម។ គោលដៅទី២នៅភូមិមាន់ចែ សង្កាត់ព្រៃញី…

រន្ធត់! រថយន្តបុកបញ្ច្រាសគ្នានៅស្វាយជ្រំ ស្លាប់២នាក់ របួស៥នាក់

ខេត្តស្វាយរៀង៖ ករណីគ្រោះថ្នាក់ចរាចរណ៍ដ៏គួរឱ្យរន្ធត់មួយបានកើតឡើងនៅស្រុកស្វាយជ្រំ បណ្តាលឱ្យមានអ្នកស្លាប់២នាក់ និងរបួសធ្ងន់ស្រាល៥នាក់ បន្ទាប់ពីរថយន្តពីរគ្រឿងបុកបញ្ច្រាសទិសគ្នាយ៉ាងខ្លាំង។ ហេតុការណ៍គ្រោះថ្នាក់នេះបានកើតឡើងនៅវេលាម៉ោង១១:៤៥នាទីយប់ ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៦ នៅចំណុចគីឡូម៉ែត្រលេខ១១៦-១១៧ លើផ្លូវជាតិលេខ១ ក្នុងភូមិថ្មស ឃុំស្វាយជ្រំ។ យោងតាមសមត្ថកិច្ចនគរបាលស្រុកស្វាយជ្រំ រថយន្តដែលបើកមិនប្រកាន់ស្តាំជារថយន្តម៉ាកព្រុសពណ៌ប្រផេះ គ្មានស្លាកលេខ ដែលអ្នកបើកបរឈ្មោះ ផូ ភ័ក្រ្តា (ស្លាប់)…

យុវតី៣នាក់ហិង្សាមិត្តរួមថ្នាក់ វីដេអូផ្ទុះបណ្តាញសង្គម តុលាការចាត់ការតាមច្បាប់

ភ្នំពេញ៖ ករណីហិង្សារវាងយុវតីអនីតិជន ក្នុងវិទ្យាល័យព្រះយុគន្ធរ បានក្លាយជាប្រធានបទគួរឱ្យចាប់អារម្មណ៍នៅលើបណ្តាញសង្គម បន្ទាប់ពីវីដេអូសកម្មភាពហិង្សាត្រូវបានចែករំលែកយ៉ាងទូលំទូលាយ។ ហេតុការណ៍នេះកើតឡើងនៅថ្ងៃទី២១ ខែមករា ឆ្នាំ២០២៦ នៅវិទ្យាល័យព្រះយុគន្ធរ សង្កាត់បឹងកេងកង២ ខណ្ឌបឹងកេងកង។ យុវតីរងគ្រោះអាយុ១៣ឆ្នាំ ត្រូវបានមិត្តរួមថ្នាក់៣នាក់ (អាយុ១៣ឆ្នាំ២នាក់ អាយុ១២ឆ្នាំ១នាក់) ប្រព្រឹត្តហិង្សាលើខ្លួន ដោយចោទប្រកាន់ថាបានចាក់រុកញុះញង់ឱ្យពួកគេឈ្លោះប្រកែកគ្នា។ នៅថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២៦…

អាជ្ញាធរចាប់ខ្លួនជនជាតិបង់ក្លាដេស ១៥នាក់ ក្នុងបុរីពិភពថ្មី ពាក់ព័ន្ធនឹងការបោកប្រាស់តាមអនឡាញ

ភ្នំពេញ៖ កម្លាំងអាជ្ញាធរចម្រុះបានចុះបង្ក្រាបទីតាំងប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scam) នៅក្នុងបុរីពិភពថ្មី ខណ្ឌសែនសុខ កាលពីរសៀលថ្ងៃទី១៤ មីនា ឆ្នាំ២០២៦ ដោយឃាត់ខ្លួនជនជាតិបង់ក្លាដេសចំនួន ១៥នាក់។ ការប្រតិបត្តិការនេះធ្វើឡើងក្រោមការដឹកនាំផ្ទាល់ពីលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ស្នងការនគរបាលរាជធានីភ្នំពេញ។ អាជ្ញាធរបានដកហូតកុំព្យូទ័រ…

បុរសអាយុ ១៩ឆ្នាំត្រូវចាប់ខ្លួនក្នុងបទលក់ឧបករណ៍អេឡិចត្រូនិក និងសារធាតុគីមីសម្រាប់ជក់នៅក្រុងបាត់ដំបង

ខេត្តបាត់ដំបង៖ នៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៦ វេលាម៉ោង ១៧:៣០នាទី នៅភូមិដំណាក់ហ្លួង សង្កាត់វត្តគរ ក្រុងបាត់ដំបង កម្លាំងនគរបាលបានចុះប្រតិបត្តិការបង្ក្រាបបទល្មើសលក់ចែកចាយឧបករណ៍អេឡិចត្រូនិក និងសារធាតុគីមីសម្រាប់ជក់។ ការប្រតិបត្តិការនេះធ្វើឡើងស្របតាមអនុសាសន៍អគ្គស្នងការនគរបាលជាតិ និងក្រោមការដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ ដាញ់អេងប៊ុនចាន់ ស្នងការនគរបាលខេត្តបាត់ដំបង។ កម្លាំងការិយាល័យជំនាញបានឃាត់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះ ឆៃ តុលា អាយុ…

ចោរហែកជញ្ជាំងផ្ទះលួចទ្រព្យសម្បត្តិ តែបដិសេធថាមិនឃើញលុយ ៥០០ដុល្លារ

ខេត្តកំពង់ស្ពឺ៖ នគរបាលស្រុកគងពិសីបានឃាត់ខ្លួនជនសង្ស័យម្នាក់ក្រោយពីម្ចាស់ផ្ទះប្ដឹងថាត្រូវគេហែកជញ្ជាំងសង្កសីចូលលួចទ្រព្យសម្បត្តិ និងលុយចំនួន ៥០០ដុល្លារ។ ប៉ុន្តែជនសង្ស័យបានសារភាពថាខ្លួនយកបានតែកូនកាំបិត និងកាំភ្លើងខ្យល់ប៉ុណ្ណោះ។ នគរបាលស្រុកគងពិសីបានឱ្យដឹងថា នៅវេលាម៉ោង ១២:៤៩នាទីថ្ងៃត្រង់ ថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៦ នគរបាលប៉ុស្ដិ៍រដ្ឋបាលឃុំរកាកោះបានទទួលបណ្ដឹងពីជនរងគ្រោះឈ្មោះ សៅ សំអុន ភេទស្រី អាយុ៣៨ឆ្នាំ ដែលបានប្ដឹងជនសង្ស័យឈ្មោះ ជឿន កាន…

សិស្សនិទ្ទេស-A ២៣៩រូប ចែករំលែកបទពិសោធន៍ជោគជ័យជូនសិស្សថ្នាក់ទី១២ ប៊ែលធី

នៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៦ សាលាប៊ែលធីអន្តរជាតិបានរៀបចំពិធីសំណេះសំណាលដ៏ពិសេសមួយ ដែលសិស្សនិទ្ទេស-A ចំនួន ២៣៩រូបបានចែករំលែកបទពិសោធន៍ជោគជ័យរបស់ខ្លួនជូនសិស្សថ្នាក់ទី១២ ចំនួន ២,៧៥៩នាក់ ដែលកំពុងត្រៀមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប)។ ពិធីនេះបានធ្វើឡើងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមបណ្ឌិត លី ឆេង តំណាងរាស្ត្រមណ្ឌលរាជធានីភ្នំពេញ ស្ថាបនិក និងជាអគ្គនាយកប៊ែលធីគ្រុប ដោយមានការចូលរួមផ្ទាល់ និងផ្សាយបន្តជូនសិស្សគ្រប់សាខា។ លោក…

គណបក្សចុះមូលដ្ឋានស្រុកបុរីអូរស្វាយសែនជ័យ រៀបចំកែសម្រួលសមាសភាពក្រុមការងារ

ខេត្តស្ទឹងត្រែង៖ លោក ទូច គង្គា សមាជិកគណៈកម្មាធិការគណបក្សខេត្ត និងអនុប្រធានយុវជនគណបក្សខេត្ត បានដឹកនាំកិច្ចប្រជុំជាមួយក្រុមការងារចុះមូលដ្ឋានឃុំទាំង៣ នៅព្រឹកថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៦ ដើម្បីរៀបចំសេចក្តីព្រាងសេចក្តីសម្រេចស្តីពីការកែសម្រួលសមាសភាពក្រុមការងារគណបក្សចុះមូលដ្ឋានស្រុក ឃុំ និងភូមិ នៃស្រុកបុរីអូរស្វាយសែនជ័យ។ កិច្ចប្រជុំនេះធ្វើឡើងដើម្បីពង្រឹងប្រសិទ្ធភាពការងារនិងធានាភាពស៊ីជម្រៅនៃគណបក្សនៅតាមមូលដ្ឋាន។ លោក ទូច គង្គា ដែលក៏ជាអនុប្រធានទី១នៃក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកបុរីអូរស្វាយសែនជ័យ បានណែនាំអំពីគោលការណ៍និងគោលដៅនៃការកែសម្រួលសមាសភាពក្រុមការងារ។…

ជើងខ្លាំងសៀមរាបចាប់បានទី២! ក្លែងឯកសារលក់រថយន្តជួលរបស់អ្នករងគ្រោះ

ខេត្តសៀមរាប – ជនសង្ស័យដែលធ្លាប់ត្រូវបានកងរាជអាវុធហត្ថចាប់ខ្លួនរួចមកហើយ ត្រូវបានចាប់ខ្លួនជាលើកទី២ ក្នុងបទជួលរថយន្តពីជនរងគ្រោះ ក្លែងបន្លំឯកសារ និងនាំទៅលក់ឱ្យអ្នកដទៃ។ កាលពីថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៦ កងរាជអាវុធហត្ថខេត្តសៀមរាប បានទទួលពាក្យបណ្តឹងតាមរយៈលេខទូរស័ព្ទបន្ទាន់ ១២៩៦ ពីជនរងគ្រោះដែលបានជួលរថយន្តឱ្យជនសង្ស័យ បែរជាបានឃើញរថយន្តរបស់ខ្លួនត្រូវលក់ទៅឱ្យអ្នកដទៃ។ ក្រោយពីទទួលបណ្តឹង កម្លាំងជំនាញកងអាវុធហត្ថបានចុះទៅកន្លែងកើតហេតុ និងឃាត់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះ ធឹម…