ព័ត៌មានជាតិ

សម្តេច ម៉ែន សំអន អញ្ជើញសួរសុខទុក្ខលោកតា ពុត សឿន ឪពុកធម៌សម្តេចតេជោ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យតេជោសន្តិភាព

ភ្នំពេញ៖ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានអញ្ជើញទៅសួរសុខទុក្ខ លោកតា ពុត សឿន ឪពុកធម៌របស់សម្តេចតេជោ ហ៊ុន សែន ដែលកំពុងសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យជាតិ តេជោសន្តិភាព នាព្រឹកថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៦។ ក្នុងឱកាសនោះ សម្តេចកិត្តិសង្គហបណ្ឌិត បានផ្តាំផ្ញើការសួរសុខទុក្ខពីសំណាក់…

រដ្ឋមន្ត្រីការបរទេសលីទុយអានី អញ្ជើញទស្សនាសារមន្ទីរទួលស្លែង សម្តែងការសោកស្តាយចំពោះសោកនាដកម្មខ្មែរក្រហម

ភ្នំពេញ៖ នៅរសៀលថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៦ លោក Kęstutis Budrys រដ្ឋមន្ត្រីការបរទេសលីទុយអានី បានអញ្ជើញទស្សនាសារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង ដោយមានការទទួលស្វាគមន៍ពីលោក គង់ វីរៈ អនុរដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។

ចាប់ខ្លួនជនសង្ស័យ០៧នាក់ ឃើញកំពុងប្រើប្រាស់គ្រឿងញៀននៅក្រុងបាត់ដំបង នាំមុខចាត់ការតាមច្បាប់

ខេត្តបាត់ដំបង៖ កម្លាំងនគរបាលឯកទេសប្រឆាំងគ្រឿងញៀននៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានចុះប្រតិបត្តិការបង្រ្កាបយ៉ាងផ្អូកផ្អែកលើជនសង្ស័យចំនួន ០៧នាក់ (ភេទប្រុស) ដែលកំពុងជួបជុំគ្នាប្រព្រឹត្តបទល្មើសពាក់ព័ន្ធនឹងគ្រឿងញៀន នៅចំណុចភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង កាលពីថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៦ វេលាម៉ោង ១៤:០០នាទី។ ប្រតិបត្តិការនេះធ្វើឡើងក្រោមការដឹកនាំរបស់ លោកវរសេនីយ៍ឯក សុខ និមល ស្នងការរងផែនការងារប្រឆាំងគ្រឿងញៀន ដោយមានការចូលរួមពីលោកវរសេនីយ៍ទោ…

ចំនួន០៥នាក់ និងម៉ូតូ០៣គ្រឿង ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនពីបទបង្ហោះម៉ូតូក្នុងស្រុកបាណន់

ខេត្តបាត់ដំបង៖ កាលពីថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៦ កម្លាំងនគរបាលស្រុកបាណន់ ដឹកនាំដោយលោកវរសេនីយ៍ទោ ហេង បារាំង អធិការនគរបាលស្រុក បានចុះបង្ក្រាបករណីក្មេងទំនើងបង្ហោះម៉ូតូ នៅចំណុចភូមិបាយដំរាំ ឃុំបាយដំរាំ ស្រុកបាណន់ ខេត្តបាត់ដំបង។ ប្រតិបត្តិការនេះធ្វើឡើងក្រោមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ…

សម្តេចតេជោ ហ៊ុន សែន ដាក់បញ្ជាក់ថា «មន្ត្រីជាអ្នកបម្រើ មិនមែនចៅហ្វាយប្រជាជនទេ» នៅកំពង់ចាម

ខេត្តកំពង់ចាម៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានថ្លែងក្រើនរំឭកដល់មន្ត្រីទាំងអស់ ត្រូវចៀសវាងភាពអសកម្ម ឬការគៀបសង្កត់ណាមួយ និងត្រូវចងចាំថា «មន្ត្រីមិនមែនជាចៅហ្វាយរបស់ប្រជាជននោះទេ គឺជាអ្នកបម្រើដ៏ស្មោះត្រង់របស់ប្រជាជន»។ សម្តេចតេជោបានលើកឡើងបែបនេះនៅព្រឹកថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៦ ក្នុងឱកាសអញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់…

ប្រតិបត្តិការណ៍រន្ទះ! នគរបាលស្រុកមោងឫស្សីបង្ក្រាបគ្រឿងញៀនដកហូតបានជាង៥០ក្រាម ឃាត់ខ្លួន៤នាក់

ខេត្តបាត់ដំបង៖ កម្លាំងនគរបាលស្រុកមោងឫស្សី ក្រោមការដឹកនាំរបស់លោកវរសេនីយ៍ឯក ស គឹមឡុង អធិការនគរបាលស្រុក បានបើកប្រតិបត្តិការបង្ក្រាបគ្រឿងញៀនយ៉ាងផ្លេកបន្ទោរចំនួន៣ករណី កាលពីថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៦ ដោយឃាត់ខ្លួនជនសង្ស័យបានចំនួន៤នាក់ និងដកហូតបានសារធាតុញៀនប្រភេទមេតំហ្វេតាមីន (ម៉ាទឹកកក) ទម្ងន់សរុបប្រមាណ ៥០,៥២ក្រាម ព្រមទាំងសម្ភារៈពាក់ព័ន្ធមួយចំនួនទៀត។ ប្រតិបត្តិការនេះធ្វើឡើងក្រោមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត…

កងរាជអាវុធហត្ថខេត្តបញ្ជូនជនសង្ស័យគ្រឿងញៀន៥នាក់ទៅតុលាការ ក្រោយបង្ក្រាបប្រតិបត្តិការទ្រង់ទ្រាយធំ

ខេត្តបន្ទាយមានជ័យ៖ កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន កងរាជអាវុធហត្ថខេត្ត បានបញ្ជូនជនសង្ស័យចំនួន០៥នាក់ទៅសាលាដំបូងខេត្ត នៅរសៀលថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៦ ដើម្បីអនុវត្តតាមនីតិវិធីច្បាប់។ សមត្ថកិច្ចបានឲ្យដឹងថា នៅវេលាម៉ោង១៧:២០នាទី ថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៦ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ ដឹកនាំដោយលោក វរសេនីយ៍ត្រី សុខ ឡេង មេបញ្ជាការមូលដ្ឋាន បានធ្វើប្រតិបត្តិការបង្ក្រាបករណីជួញដូរ…

ស្នេហាជាតិរត់មិនចេះនឿយ៖ មហាជនរាប់ពាន់នាក់ចូលរួមរត់ប្រណាំងប្រមូលធនធានជួយកងកម្លាំងព្រំដែនបាត់ដំបង

ខេត្តបាត់ដំបង៖ បរិយាកាសនៅបរិវេណវិមានឯករាជ្យ ក្រុងបាត់ដំបង កាលពីព្រឹកថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៦ មានភាពអធិកអធមយ៉ាងខ្លាំង ក្រោមស្នាមញញឹមរីករាយ និងស្មារតីសាមគ្គីជាតិខ្មែរ ខណៈដែលព្រឹត្តិការណ៍កីឡារត់ប្រណាំង ក្រោមប្រធានបទ «រត់ដើម្បីក្ដីស្រឡាញ់ រត់ដើម្បីសប្បុរសធម៌ រត់ដើម្បីទេសចរណ៍» ត្រូវបានរៀបចំឡើងក្នុងគោលបំណងកៀរគរធនធានជួយឧបត្ថម្ភគាំទ្រដល់កងកម្លាំងជួរមុខដែលកំពុងបំពេញភារកិច្ចការពារបូរណភាពទឹកដីនៅតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ។ លោក សុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង បានអញ្ជើញជាអធិបតីក្នុងពិធីបើកកម្មវិធីដ៏មហាធំនេះ។…

បាត់ដំបង៖ នគរបាលស្រុកបាណន់ចុះអនុវត្តដីកាចាប់ខ្លួនជនសង្ស័យករណីគ្រឿងញៀនឆ្នាំ២០២៥

ខេត្តបាត់ដំបង ៖ កាលពីថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៦ វេលាម៉ោង១៤:៥០នាទី នៅចំណុចភូមិថ្មី ឃុំតាគ្រាម ស្រុកបាណន់ ខេត្តបាត់ដំបង កម្លាំងនគរបាលស្រុកបាណន់បានសហការជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាលតាគ្រាម អនុវត្តដីកាបង្គាប់ឱ្យចាប់ខ្លួនរបស់ចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តបាត់ដំបង។ ការអនុវត្តនេះធ្វើឡើងក្រោមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងការចង្អុលទិសដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់…

សម្តេចធិបតី ហ៊ុន ម៉ាណែត ជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំសហជីព សេដ្ឋកិច្ចក្រៅប្រព័ន្ធ និងសមាគមបុគ្គលិកសិក្សា អបអរខួប១៤០ឆ្នាំទិវាពលកម្មអន្តរជាតិ នៅមជ្ឈមណ្ឌលកោះពេជ្រ ដោយមានអ្នកចូលរួមជាង៥ពាន់នាក់

ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអញ្ជើញជួបសំណេះសំណាលដ៏ជិតស្និទ្ធជាមួយតំណាងសហជីព សេដ្ឋកិច្ចក្រៅប្រព័ន្ធ និងសមាគមបុគ្គលិកសិក្សា ដើម្បីអបអរសាទរខួបអនុស្សាវរីយ៍លើកទី១៤០ នៃទិវាពលកម្មអន្តរជាតិ ១ ឧសភា ខាងមុខនេះ។ ពិធីដ៏មហាធំនេះបានប្រារព្ធធ្វើឡើងនៅព្រឹកថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៦ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ ដោយមានការចូលរួមពីថ្នាក់ដឹកនាំ និងសមាជិកសហជីព…