ចិនជិះរថយន្តទំនើបលួចស្លាកលេខក្នុងមន្ទីរពេទ្យតេជោសែនកោះធំ សមត្ថកិច្ចឆ្មក់ឃាត់ខ្លួនដល់កន្លែងជាមួយថ្នាំញៀន និងគ្រាប់កាំភ្លើងជាង១០គ្រាប់
ខេត្តកណ្តាល៖ ក្រុមជនសង្ស័យជនជាតិចិនយ៉ាងសាហាវ ដែលបានបើករថយន្តទំនើបចូលទៅលួចដោះយកស្លាកលេខរថយន្តគ្រូពេទ្យ និងពលរដ្ឋក្នុងបរិវេណមន្ទីរពេទ្យតេជោសែនកោះធំ ត្រូវបានកម្លាំងនគរបាលស្រាវជ្រាវឃាត់ខ្លួនបាន ព្រមទាំងដកហូតស្លាកលេខរាប់សន្លឹក គ្រឿងញៀន និងគ្រាប់កាំភ្លើងជាច្រើនគ្រាប់។ ប្រតិបត្តិការបង្ក្រាបនេះបានធ្វើឡើងនៅវេលាម៉ោង ២០ និង០០នាទី ថ្ងៃទី២៣ មេសា ២០២៦ បន្ទាប់ពីក្រុមជនសង្ស័យបានលួចកាលពីម៉ោង ១ និង៣០នាទីទាបភ្លឺ ស្ថិតក្នុងភូមិកំពង់ស្វាយក្រោម ឃុំព្រែកថ្មី ស្រុកកោះធំ។…
