ព័ត៌មានជាតិ

រឹតបន្តឹងប្រតិបត្តិការ! នគរបាលខេត្តស្វាយរៀង វាយឆ្មក់ទីតាំង Online Scams ឃាត់ខ្លួន៩៦នាក់ នៅក្រុងបាវិត

ខេត្តស្វាយរៀង៖ កម្លាំងស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង ក្រោមការបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ ពេជ្រ វីរៈ ស្នងការនគរបាលខេត្ត បានបើកប្រតិបត្តិការបង្ក្រាបទីតាំង Online Scams ខ្នាតធំមួយ នៅចំណុចផ្ទះសំណាក់ និងម៉ាស្សា (OMG) ក្នុងភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត។ ប្រតិបត្តិការនេះ ធ្វើឡើងនៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៦…

បណ្ដេញជនជាតិចិន ៣២៩នាក់ ពីកម្ពុជា ពាក់ព័ន្ធរឿង Online Scams តាមយន្តហោះពិសេស

ភ្នំពេញ៖ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានសហការជាមួយស្ថានទូតចិន នៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៦ បន្តអនុវត្តនីតិវិធីបណ្ដេញជនជាតិចិនចំនួន ៣២៩នាក់ (ស្រី១១នាក់) ពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធអនឡាញ (Online Scams) ព្រមទាំងលួចស្នាក់នៅ និងធ្វើការងារខុសច្បាប់ ចេញពីព្រះរាជាណាចក្រកម្ពុជា។ ប្រតិបត្តិការនេះធ្វើឡើងតាមរយៈយន្តហោះពិសេស ចេញពីប៉ុស្តិ៍នគរបាលច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិតេជោ ក្រោមការណែនាំរបស់ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ និងអគ្គនាយកដ្ឋានអន្តោប្រវេសន៍។ ការបណ្ដេញជនបរទេសខាងលើ…

ប្រតិបត្តិការបង្ក្រាប៖ សមត្ថកិច្ចខេត្តស្វាយរៀងវាយឆ្មក់ផ្ទះសំណាក់ «លីហ្សា» ឃាត់ខ្លួនជនសង្ស័យ ១៦នាក់ ករណី Online Scams និងគ្រឿងញៀន

ខេត្តស្វាយរៀង៖ កម្លាំងកងរាជអាវុធហត្ថខេត្ត សហការជាមួយគណៈបញ្ជាការឯកភាពក្រុងបាវិត កាលពីថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៦ បានបើកប្រតិបត្តិការវាយឆ្មក់ផ្ទះសំណាក់យីហោ «លីហ្សា» ដែលមានកម្ពស់៣ជាន់ ស្មើ២២បន្ទប់ ស្ថិតនៅភូមិបាវិតកណ្តាល ក្រុងបាវិត ដោយសង្ស័យថាជាកន្លែងប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ការជួញដូរគ្រឿងញៀន និងការស្នាក់នៅប្រមូលផ្តុំជនបរទេសខុសច្បាប់។ ប្រតិបត្តិការនេះប្រព្រឹត្តទៅក្រោមការដឹកនាំសម្របសម្រួលនីតិវិធីពីលោក ខាំ សុផារី…

ប្រតិបត្តិការណ៍បង្ក្រាបទីតាំង Online Scams នៅអគារ BAOLI INTER CITY ឃាត់ខ្លួនជនសង្ស័យ ៤០នាក់

ភ្នំពេញ៖ ក្រុមការងារចម្រុះរាជធានីភ្នំពេញ បានចុះបង្ក្រាបទីតាំងសង្ស័យឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា នៅអគារ BAOLI INTER CITY សង្កាត់វាលវង់ ខណ្ឌ៧មករា កាលពីថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៦ ក្រោមបទបញ្ជារបស់ឯកឧត្តមឃួង ស្រេង និងឯកឧត្តមឧត្តមសេនីយ៍ឯក ជួន ណារិន្ទ។ លទ្ធផលនៃការបង្ក្រាប៖ កម្លាំងសមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យសរុប ៤០នាក់…

សោកនាដកម្ម! យុវជន២នាក់ស្លាប់ភ្លាមៗ ក្រោយម៉ូតូបុករថយន្តពេញទំហឹងនៅក្រុងសែនមនោរម្យ

ខេត្តមណ្ឌលគិរី៖ កើតហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍យ៉ាងរន្ធត់នៅព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៦ លើផ្លូវជាតិលេខ៧៦ ត្រង់ភូមិអូរស្ពាន សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ បណ្តាលឲ្យយុវជន២នាក់ស្លាប់ភ្លាមៗនៅនឹងកន្លែង។តាមរបាយការណ៍បឋម ហេតុការណ៍កើតឡើងវេលាម៉ោង ៧:១២នាទីព្រឹក រវាងរថយន្ត FORD RANGER ស្លាកលេខ មណ្ឌលគិរី 2A-2222 និងម៉ូតូ Exciter ពណ៌ខ្មៅគ្មានស្លាកលេខ។…

សម្ដេចធិបតី ហ៊ុន ម៉ាណែត បង្កើតក្រុមការងារចម្រុះ ៤ ចុះបោសសម្អាតការឆបោកតាម Online នៅតាមបណ្ដាខេត្តគោលដៅ

ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានសម្រេចបង្កើត ក្រុមការងារចម្រុះចំនួន ៤ ចំណុះឱ្យលេខាធិការដ្ឋាននៃគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (គ.ប.ឆ.ប./ONLINE SCAMS) ដើម្បីចុះប្រតិបត្តិការបង្ក្រាប និងបោសសម្អាតនៅតាមបណ្ដាខេត្តគោលដៅសំខាន់ៗ។ ក្រុមការងារទី១៖ ទទួលខុសត្រូវខេត្តស្វាយរៀង ព្រៃវែង ត្បូងឃ្មុំ មណ្ឌលគីរី និងក្រចេះ ដឹកនាំដោយ…

រន្ធត់! ញៀនថ្នាំបែកគំនិតប្រច័ណ្ឌប្រពន្ធ រត់កាន់កាំបិតពេញភូមិ ឃាត់ហើយរើរួចទៀត

ភ្នំពេញ៖ បុរសម្នាក់ដែលមានប្រពន្ធកូនរួចស្រេច បែរជាមិនខំប្រឹងធ្វើការងារ ទៅប្រើប្រាស់គ្រឿងញៀនជិត១ឆ្នាំ រហូតដល់បែកថ្នាំ ប្រច័ណ្ឌប្រពន្ធមួយកម្រិតទៀត អុកឡុកពេញភូមិ ធ្វើឲ្យអ្នកភូមិភ័យរន្ធត់រហូតប្ដឹងសមត្ថកិច្ចឲ្យឃាត់ខ្លួន តែឃាត់បានហើយ ស្រាប់តែរើរួចទៅកាន់កាំបិតរត់ពេញភូមិទៀត។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១០ព្រឹក ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៦ នៅចំណុចផ្ទះជួលក្នុងភូមិអង្គ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ បុរសញៀនថ្នាំឈ្មោះ វ៉ន…

រដ្ឋាភិបាលប្រកាសលទ្ធផលកិច្ចសន្ទនា ២+២ កម្ពុជា-ចិន និងបញ្ហាសំខាន់ៗជាតិ

ភ្នំពេញ៖ លោក ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានធ្វើបច្ចុប្បន្នភាពព័ត៌មានសំខាន់ៗពីរាជរដ្ឋាភិបាល ដោយលើកឡើងពីកិច្ចសន្ទនាយុទ្ធសាស្ត្រ ២+២ កម្ពុជា-ចិន លើកដំបូង ដែលសម្រេចបានលទ្ធផលកក់ក្តៅ និងត្រូវបានដំឡើងទៅជាកិច្ចសន្ទនា ៣+៣ បន្ថែមទៀត។ ភាគីទាំងពីរបានកត់សម្គាល់ដោយពេញចិត្តថា ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយកម្ពុជា-ចិន បន្តវិវត្តទៅមុខដោយភាពច្បាស់លាស់ មានទិសដៅ ប្រកបដោយមហិច្ឆតា…

ចោរថ្លើមធំ! លួចម៉ូតូពីកំពង់ស្ពឺ ជិះគេចទៅសៀមរាប ត្រូវទ័ពល្បាតដេញចាប់មកវិញបានយ៉ាងស្អាត

ខេត្តកំពង់ស្ពឺ៖ ករណីចោរថ្លើមធំម្នាក់ ដែលហ៊ានលួចម៉ូតូពីអ្នកធ្វើការជាមួយគ្នា រួចជិះគេចខ្លួនទៅដល់ខេត្តសៀមរាបនោះ ត្រូវបានកម្លាំងនគរបាលយុត្តិធម៌ក្រុងច្បារមន សហការជាមួយនគរបាលស្រុកសូទ្រនិគម និងប៉ុស្តិ៍នគរបាលសង្កាត់ច្បារមន ឃាត់ខ្លួនបានយ៉ាងផ្អួត ព្រមទាំងដកហូតម៉ូតូវត្ថុតាងមកវិញផងដែរ។

ចោរកម្មគ្រប់ជ្រុង! គាស់ជញ្ជាំងហាងសម្លៀកបំពាក់ លួចទ្រព្យ៦ពាន់ដុល្លារ ប្រឡូកថ្នាំញៀនតែ៥ថ្ងៃត្រូវប៉ូលិសចាប់បានម្នាក់

ភ្នំពេញ៖ ក្រុមចោរចំនួន ៣នាក់ បានសម្រេចផែនការគាស់ជញ្ជាំងហាងលក់សម្លៀកបំពាក់យីហោ «ហ៊ា សីហា» តាមបណ្តោយផ្លូវលេខ ៣៧១ ភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ កាលពីវេលាម៉ោង ០៦:៤៩ ព្រឹក ថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៦ ខណៈដែលម្ចាស់ហាងកំពុងវិស្សមកាលលេងស្រុកកំណើតនៅខេត្តកំពង់ចាម ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ។…