ខេត្តបាត់ដំបង៖ លោក ច័ន្ទ សុផល តំណាងរាស្ត្រមណ្ឌលខេត្តបាត់ដំបង និងជាអនុប្រធានគណៈកម្មការមហាផ្ទៃ ការពារជាតិ មុខងារសាធារណៈ និងកិច្ចការព្រំដែន (គណៈកម្មការទី៤) នៃរដ្ឋសភា បានអញ្ជើញចូលរួមជាកិត្តិយសក្នុងពិធីផ្ទេរ-ប្រគល់សមិទ្ធផលក្រោមគម្រោងសមាហរណកម្មការបោសសម្អាតមីន និងជួយសង្គ្រោះជនពិការដោយសារមីន ដំណាក់កាលទី២ ព្រមទាំងពិធីប្រកាសបើកគម្រោងថ្មី ដំណាក់កាលទី៣។

ពិធីនេះបានប្រព្រឹត្តទៅនៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៦ ស្ថិតនៅមណ្ឌលអភិវឌ្ឍន៍ស៊ីម៉ាក់មរតកតេជោ ភូមិព្រៃទទឹង ឃុំឆ្នាល់មាន ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ដែលជាតំណាងដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។


គួរបញ្ជាក់ផងដែរថា គម្រោងដ៏មានសារៈសំខាន់នេះ ទទួលបានការគាំទ្រថវិកាឧបត្ថម្ភពីរដ្ឋាភិបាលនៃប្រទេសជប៉ុន ក្នុងគោលដៅចូលរួមចំណែកជួយរំដោះផ្ទៃដីចម្ការមីន និងលើកកម្ពស់ជីវភាពរស់នៅរបស់ជនពិការដោយសារមីននៅកម្ពុជាឱ្យកាន់តែប្រសើរឡើង។








ដោយ៖ សិលា
