សម្តេចតេជោ ហ៊ុន សែន ប្រកាសរ៉ាប់រងថ្លៃព្យាបាលជំងឺខូចតម្រងនោមជូនអ្នកគ្រូ ម៉ូវ សុផាន់ន់ បន្ទាប់ពីរកឃើញតាមបណ្តាញសង្គម

សម្តេចតេជោ ហ៊ុន សែន ប្រកាសរ៉ាប់រងថ្លៃព្យាបាលជំងឺខូចតម្រងនោមជូនអ្នកគ្រូ ម៉ូវ សុផាន់ន់ បន្ទាប់ពីរកឃើញតាមបណ្តាញសង្គម

រាជធានីភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី បានប្រកាសធានារ៉ាប់រងទាំងស្រុងលើការព្យាបាលជំងឺខូចតម្រងនោមដំណាក់កាលចុងក្រោយរបស់អ្នកគ្រូ ម៉ូវ សុផាន់ន់ ដែលកំពុងបង្រៀននៅខេត្តព្រៃវែង។

សម្តេចតេជោ ហ៊ុន សែន

នៅយប់ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៦ សម្តេចតេជោបានសរសេរលើបណ្តាញសង្គមថា៖ «មានបងប្អូនអ្នកចិត្តបុណ្យជាច្រើនបានអំពាវនាវជួយដល់អ្នកគ្រូដែលកំពុងមានជំងឺដែលត្រូវការជំនួយជាចាំបាច់»។

សម្តេចតេជោបានឱ្យដឹងថា មុននេះបន្តិច ទ្រង់បានរកឃើញអ្នកជំងឺនេះតាមរយៈ ឯកឧត្តម សេង ទៀង ។ «ចាប់ពីពេលនេះទៅ ខ្ញុំទទួលរ៉ាប់រងក្នុងការព្យាបាលទាំងស្រុង»។ សម្តេចបានលើកឡើងទៀតថា ថ្ងៃស្អែក ឯកឧត្តម សេង ទៀង នឹងទៅជួបអ្នកគ្រូ ដើម្បីពិភាក្សារកដំណោះស្រាយ បន្ទាប់ពីបានពិភាក្សាជាមួយវេជ្ជបណ្ឌិត គង់ សន្យា ប្រធានមន្ទីរពេទ្យកាល់ម៉ែត។

អ្នកគ្រូ ម៉ូវ សុផាន់ន់

គួរជម្រាបថា អ្នកគ្រូ ម៉ូវ សុផាន់ន់ អាយុ២៦ឆ្នាំ ជាយុវតីកំព្រាម្តាយតាំងពីវ័យក្មេង ទើបប្រឡងជាប់គ្រូកិច្ចព្រមព្រៀង និងកំពុងបង្រៀននៅខេត្តព្រៃវែងបានចំនួន៤ខែ ស្រាប់តែធ្លាក់ខ្លួនឈឺ។ អ្នកគ្រូបានដាក់ច្បាប់ចំនួន៣ខែ ដោយសារឈឺធ្វើទុក្ខរហូត និងបានព្យាបាលជំងឺប្រមាណ២ខែមកហើយ។ មុនពេលសម្តេចតេជោប្រកាសជួយ អ្នកគ្រូបានលើកដៃម្រាមដប់សំពះស្នើយ៉ាងទទូចនៅលើបណ្តាញសង្គម ដើម្បីផ្ញើសារទៅកាន់ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី សុំជំនួយឧបត្ថម្ភការព្យាបាលផងដែរ។

administrator

Related Articles