រន្ធត់! អតីតមន្ត្រីនគរបាលមានជំងឺបាក់ទឹកចិត្ត បាញ់សម្លាប់ខ្លួនក្បែរផ្លូវ៦០ម៉ែត្រ ទុកសំបុត្រផ្ដាំផ្ញើសាច់ញាតិ

រន្ធត់! អតីតមន្ត្រីនគរបាលមានជំងឺបាក់ទឹកចិត្ត បាញ់សម្លាប់ខ្លួនក្បែរផ្លូវ៦០ម៉ែត្រ ទុកសំបុត្រផ្ដាំផ្ញើសាច់ញាតិ

ភ្នំពេញ៖ ករណីដ៏រន្ធត់មួយបានកើតឡើងនៅព្រឹកព្រលឹមថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៦ វេលាម៉ោង៥និង២០នាទី ស្ថិតក្បែរផ្លូវ៦០ម៉ែត្រ (ក្រោយផ្សាររាត្រី៦០ម៉ែត្រ) សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ បន្ទាប់ពីមានការបាញ់សម្លាប់ខ្លួនឯងរបស់បុរសវ័យចំណាស់ម្នាក់។

រូបភាពកន្លែងកើតហេតុ

ប្រភពពីសាច់ញាតិបានឲ្យដឹងថា ជនរងគ្រោះជាអតីតមន្ត្រីនគរបាល មានជំងឺប្រចាំកាយ និងជំងឺបាក់ទឹកចិត្ត។ មុននឹងគាត់ជិះម៉ូតូអាគុយចេញពីផ្ទះ គាត់បានសរសេរសំបុត្រផ្ដាំផ្ញើ ឲ្យអ្នកផ្ទះចាំយកសពធ្វើបុណ្យ រួចក៏ជិះចេញទៅបាត់។ ក្រោយមក សមត្ថកិច្ចបានទាក់ទងមកសាច់ញាតិ ឲ្យមកទទួលសពដែលស្លាប់ក្នុងថ្លុកឈាម។

បច្ចុប្បន្ន សមត្ថកិច្ចជំនាញកោសល្យវិច័យបានចុះត្រួតពិនិត្យ និងធ្វើលិខិតប្រគល់សពជូនសាច់ញាតិ ដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី៕

administrator

Related Articles