ស្នេហាប្រែក្លាយជាសោកនាដកម្ម! បុរស២នាក់ចាក់គ្នាស្លាប់ទាំងគូ ដោយសារភ្លើងប្រច័ណ្ឌលើនារីម្នាក់

ស្នេហាប្រែក្លាយជាសោកនាដកម្ម! បុរស២នាក់ចាក់គ្នាស្លាប់ទាំងគូ ដោយសារភ្លើងប្រច័ណ្ឌលើនារីម្នាក់

ភ្នំពេញ៖ ហេតុការណ៍រន្ធត់មួយបានកើតឡើងនៅវេលាម៉ោង ៥:៣០ ទៀបភ្លឺ ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៦ នៅតាមបណ្តោយមហាវិថីសម្តេចតេជោ (ផ្លូវ៦០ម៉ែត្រ) ភូមិព្រែកថ្លឹង សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ បណ្តាលឱ្យបុរសពីរនាក់ស្លាប់ទាំងពីរនាក់ បន្ទាប់ពីចាក់គ្នាទៅវិញទៅមកដោយសារភ្លើងប្រច័ណ្ឌស្នេហា។

កន្លែងកើតហេតុ

តាមប្រភពព័ត៌មានបានឱ្យដឹងថា មុនពេលកើតហេតុ គេឃើញបុរសម្នាក់ជិះម៉ូតូហុងដាស្កូបពីមួយគ្រឿងឌុបនារីម្នាក់ដែលជាប្អូនថ្លៃទៅធ្វើការ។ ខណៈធ្វើដំណើរតាមផ្លូវ៦០ម៉ែត្រក្នុងទិសដៅពីត្បូងទៅជើង ស្រាប់តែមានបុរសម្នាក់ទៀតជិះម៉ូតូហុងដាឌ្រីម ដែលគេស្គាល់ថាជាអតីតសង្សាររបស់នារីនោះ បានយកដុំថ្មដេញគប់។

បុរសដែលឌុបប្អូនថ្លៃស្រីក៏ឈប់ម៉ូតូ រួចវាយប្រតាយប្រតប់គ្នាទៅវិញទៅមក មុននឹងទាញកាំបិតមកចាក់គ្នាទៅវិញទៅមក បណ្តាលឱ្យរងរបួសទាំងសងខាងហូរឈាមពេញខ្លួន រហូតដល់ស្លាប់ទាំងពីរនាក់នៅកន្លែងកើតហេតុ។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានសហការជាមួយនគរបាលជំនាញ និងមន្ត្រីនៃការិយាល័យបច្ចេកទេស និងវិទ្យាសាស្ត្រនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចុះមកពិនិត្យ និងធ្វើកោសល្យវិច្ច័យលើសាកសពទាំងពីរ រួចប្រគល់ឱ្យសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី។ ចំពោះមូលហេតុដែលឈានដល់ការចាក់សម្លាប់គ្នាដ៏រន្ធត់នេះ កម្លាំងជំនាញកំពុងបន្តស្រាវជ្រាវបន្ថែម៕

administrator

Related Articles