ភាពតានតឹងលើផ្លូវ៖ ជនជាតិចិនបើករថយន្តបុកសមត្ថកិច្ច ក្រោយបង្កគ្រោះថ្នាក់រួចរត់គេចនៅបាវិត

ភាពតានតឹងលើផ្លូវ៖ ជនជាតិចិនបើករថយន្តបុកសមត្ថកិច្ច ក្រោយបង្កគ្រោះថ្នាក់រួចរត់គេចនៅបាវិត

ខេត្តស្វាយរៀង៖ កម្លាំងនគរបាលស្រុកចន្ទ្រា សហការជាមួយកម្លាំងនគរបាលក្រុងបាវិត បានឃាត់ខ្លួនជនជាតិចិនម្នាក់ បន្ទាប់ពីអ្នកបើកបររូបនេះបានបង្កគ្រោះថ្នាក់ចរាចរណ៍ រួចបើករថយន្តរត់គេចខ្លួន និងបានបុកសមត្ថកិច្ចថែមទៀត។

រថយន្តខូចខាត

យោងតាមសមត្ថកិច្ចនគរបាលបានឱ្យដឹងថា នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៦ វេលាម៉ោង១១ និង៤០ នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍នៅក្រុងបាវិត រវាងរថយន្តម៉ាកប្រ៊ុស និងម៉ូតូ។ ក្រោយពីបង្កហេតុ អ្នកបើកបរបានបើករត់គេចខ្លួន។

ក្រោយទទួលបានព័ត៌មាន និងបញ្ជាផ្ទាល់ពីលោកអធិការ កម្លាំងនគរបាលស្រុកចន្ទ្រាបានចេញរថយន្តស៊ីរ៉ែន សហការជាមួយកម្លាំងក្រុងបាវិត ស្ទាក់នៅចំណុចភូមិថ្នាញ សង្កាត់បាវិត។ ប៉ុន្តែរថយន្តមុខសញ្ញាបានបើកមកដល់ ឃាត់មិនឈប់ ហើយបុកផ្តាច់រថយន្តស៊ីរ៉ែន រួចបើករត់គេចបន្ត។

កន្លែងកើតហេតុ

នៅចំណុចមុខសាលាស្រុកចន្ទ្រា ក្នុងភូមិពោធិ៍ ឃុំមេសរថ្ងក ភាគីបង្ករក៏រេចង្កូតបុកផ្លូវ ពាសវាលពាសកាល និងបានបុកមន្ត្រីនគរបាល ព្រមទាំងរថយន្តស៊ីរ៉ែន បណ្តាលឱ្យខូចខាតផ្នែកខាងមុខ។ ប្រភពបន្តថា សមត្ថកិច្ចបានប្រើសិទ្ធិការពារខ្លួន បាញ់បំបែកជើងកង់រថយន្ត ទើបឃាត់ខ្លួនភាគីបង្ករបាន (ភេទប្រុស ជនជាតិចិន) រួចបានប្រគល់មនុស្ស និងរថយន្តជូនសមត្ថកិច្ចក្រុងបាវិត ដើម្បីបន្តនីតិវិធីច្បាប់៕

administrator

Related Articles