ក្រុមអន្តរមន្ទីរចុះផ្សព្វផ្សាយគោលការណ៍គ្រប់គ្រងប្រេងឥន្ធនៈដល់ស្ថានីយ៍ក្នុងខេត្តស្ទឹងត្រែង
ខេត្តស្ទឹងត្រែង៖ ក្រុមការងារអន្តរមន្ទីរដែលមានសមាសភាពពីមន្ទីរពាណិជ្ជកម្មខេត្តស្ទឹងត្រែង មន្ទីររ៉ែនិងថាមពលខេត្ត មន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យានិងនវានុវត្តន៍ខេត្ត និងសាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ បានចុះផ្សព្វផ្សាយគោលការណ៍គ្រប់គ្រងប្រេងឥន្ធនៈដល់ម្ចាស់ស្ថានីយ៍ក្នុងខេត្តស្ទឹងត្រែងនៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៦។ ក្រុមការងារបានណែនាំឱ្យម្ចាស់ស្ថានីយ៍ប្រេងឥន្ធនៈអនុវត្តតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តស្ទឹងត្រែង លេខ០០៣/២៦ សណន ចុះថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៦ ស្តីពីការអនុវត្តវិធានការគ្រប់គ្រងហានិភ័យនៃការទិញ-លក់ប្រេងឥន្ធនៈ និងសុវត្ថិភាពអ្នកប្រើប្រាស់។…
