ព័ត៌មានជាតិ

អភិបាលរងខេត្តស្ទឹងត្រែង ជំរុញការអនុវត្តសេវារដ្ឋបាលកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ

ខេត្តស្ទឹងត្រែង៖ លោក ទូច គង្គា អភិបាលរងខេត្តស្ទឹងត្រែង បានដឹកនាំកិច្ចប្រជុំដើម្បីត្រួតពិនិត្យវឌ្ឍនភាពការអនុវត្តសេចក្តីជូនដំណឹងស្តីពីការស្នើសុំលិខិតអនុញ្ញាតអាជីវកម្មសត្តឃាតដ្ឋានប្រភេទ «ខ» នៅសាលាខេត្តស្ទឹងត្រែង។ នាឱកាសនោះ លោក ទូច គង្គា ក៏បានជំរុញការអនុវត្តមុខងារផ្តល់សេវារដ្ឋបាលផ្សេងៗទៀតក្នុងវិស័យកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលបានធ្វើប្រតិភូម្មមករដ្ឋបាលខេត្ត ស្របតាមលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធ។ កិច្ចប្រជុំនេះបានធ្វើឡើងនៅម៉ោង៨ព្រឹកថ្ងៃពុធ ៨រោច ខែផល្គុន…

អគ្គនាយក ហោ សំអាត ដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពប្រព័ន្ធទទួលពាក្យបណ្តឹងតាមអនឡាញ

ភ្នំពេញ៖ លោកឧត្តមសេនីយ៍ឯក ហោ សំអាត អគ្គនាយកអគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ បានដឹកនាំកិច្ចប្រជុំសំខាន់មួយ ដើម្បីពិនិត្យវឌ្ឍនភាពការកសាងប្រព័ន្ធទទួលពាក្យបណ្តឹងតាមអនឡាញ នៅទីស្ដីការក្រសួងមហាផ្ទៃ កាលពីព្រឹកថ្ងៃពុធ ទី១១ មីនា ២០២៦។ កិច្ចប្រជុំនេះមានការចូលរួមពីថ្នាក់ដឹកនាំជាន់ខ្ពស់ រួមមានអគ្គនាយករង ប្រធាន អនុប្រធាន នាយកដ្ឋាន នាយការិយាល័យ ព្រមទាំងមន្ត្រីបច្ចេកទេសជាច្រើនរូបទៀត…

CDC ស្នើ TAFTAC ចូលរួមកាត់បន្ថយហានិយភ័យបរិស្ថាន តាមរយៈការសិក្សាទីតាំងសមស្របសម្រាប់គម្រោងជ្រលក់ពណ៌

ភ្នំពេញ៖ លោក ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានស្នើដល់សមាគម TAFTAC ឱ្យចូលរួមកាត់បន្ថយហានិយភ័យបរិស្ថាន តាមរយៈការសិក្សារៀបចំទីតាំងសមស្របសម្រាប់គម្រោងវិនិយោគបោកគក់ និងជ្រលក់ពណ៌។ ការស្នើសុំនេះបានធ្វើឡើងក្នុងជំនួបពិភាក្សាការងារជាមួយគណៈប្រតិភូសមាគមវាយនភណ្ឌ សម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរនៅកម្ពុជា (TAFTAC) នាថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៦។…

ខេត្តកណ្ដាល៖ ស្ថានីយប្រេងឥន្ធនៈជាង ៥០ទីតាំងបិទបណ្តោះអាសន្ន ដោយសារស្តុកអស់

ខេត្តកណ្ដាល៖ ក្រុមការងារអន្តរមន្ទីរដែលមានសមាសភាពពីមន្ទីរពាណិជ្ជកម្មខេត្តកណ្តាល មន្ទីររ៉ែនិងថាមពលខេត្ត និងសាខាក្រសួងប្រេងឥន្ធនៈបានចុះត្រួតពិនិត្យស្ថានភាពស្តុកប្រេងឥន្ធនៈនៅតាមស្ថានីយនិងដេប៉ូទូទៅក្នុងខេត្ត។ ក្នុងរយៈពេលពីរថ្ងៃគឺថ្ងៃទី៧ និងទី៨ ខែមីនា ឆ្នាំ២០២៦ មុនការកែប្រែតម្លៃប្រេងថ្មី ក្រុមការងារបានពិនិត្យស្ថានីយនិងដេប៉ូចំនួន ៤៨ទីតាំង ដោយរកឃើញថាមានដេប៉ូបិទបណ្តោះអាសន្នចំនួន ៣២ទីតាំង ដោយសារស្តុកប្រេងអស់។ បន្ទាប់ពីការកែប្រែតម្លៃប្រេងថ្មីនៅថ្ងៃទី៩ ខែមីនា ក្រុមការងារបានពិនិត្យបន្ថែមទៀតចំនួន ២៥០ទីតាំង ហើយរកឃើញមានដេប៉ូបិទបណ្តោះអាសន្នចំនួន ២៦ទីតាំងទៀត…

កម្ពុជា-ក្រុមហ៊ុនអាកាសយានដ្ឋានអន្តរជាតិ រួមដៃពង្រឹងសក្តានុពលទេសចរណ៍ទៅកាន់ពិភពលោក

ភ្នំពេញ៖ ក្រសួងទេសចរណ៍ និងក្រុមហ៊ុនអាកាសយានដ្ឋានអន្តរជាតិ VINCI Airport បានពង្រឹងសហការរួមគ្នា ក្នុងការផ្សព្វផ្សាយសក្តានុពលទេសចរណ៍កម្ពុជាទៅកាន់ពិភពលោក។ កាលពីថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៦ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានទទួលជួបលោក Emmanuel MENANTEAU សមាជិកគណៈកម្មាធិការប្រតិបត្តិក្រុមហ៊ុន VINCI Airport…

នគរបាលភ្នំពេញវាយប្រហារបទល្មើស Scam Online នៅអគារ Golden One ឃាត់ជនសង្ស័យ៦៥នាក់ រួមមានជនជាតិចិន៨នាក់

ភ្នំពេញ៖ កម្លាំងនគរបាលរាជធានីភ្នំពេញ បានធ្វើប្រតិបត្តិការវាយប្រហារបទល្មើសឆបោកតាមប្រព័ន្ធអនឡាញ (Online Scams) នៅអគារ Golden One កាលពីថ្ងៃទី១០ មីនា ឆ្នាំ២០២៦។ ប្រតិបត្តិការនេះដឹកនាំដោយលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ស្នងការនគរបាលរាជធានីភ្នំពេញ។ កម្លាំងសមត្ថកិច្ចជំនាញពីស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានចុះត្រួតពិនិត្យទីតាំងសង្ស័យនៅអគារ…

ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន នឹងធ្វើទស្សនកិច្ចផ្លូវការទៅនូវែលសេឡង់ និងអូស្ត្រាលី នាខែមីនា

ភ្នំពេញ៖ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នឹងចាកចេញពីព្រះរាជាណាចក្រកម្ពុជាដើម្បីធ្វើទស្សនកិច្ចផ្លូវការទៅកាន់ប្រទេសនូវែលសេឡង់ និងអូស្ត្រាលី នាខែមីនាខាងមុខនេះ។ ទស្សនកិច្ចនេះត្រូវបានធ្វើឡើងតាមការអញ្ជើញរបស់លោក វីនស្តុន ភីធឺរ រដ្ឋមន្ត្រីការបរទេសនូវែលសេឡង់ និងលោកស្រី ផេននី វង រដ្ឋមន្ត្រីការបរទេសអូស្ត្រាលី។ លោក ប្រាក់…

តម្លៃមាសហក់ខ្ពស់ថ្មី! ឡើងដល់ ៦២៨០ ដុល្លារ ក្នុងមួយតម្លឹង នៅថ្ងៃពុធ ទី១១ មីនា

ភ្នំពេញ៖ តម្លៃមាសនៅទីផ្សារហាងឆេងបានបន្តកើនឡើងខ្ពស់ទៀតនៅព្រឹកថ្ងៃពុធ ទី១១ ខែមីនា ឆ្នាំ២០២៦ ដោយហក់ឡើងដល់ ៦២៨០ ដុល្លារក្នុងមួយតម្លឹង។ លោក ឡុង សំណាង ប្រធានផ្នែកប្រឹក្សាយោបល់ហិរញ្ញវត្ថុក្រុមហ៊ុន PP Link securities បានបញ្ជាក់ថា តម្លៃមាសបានកើនឡើងជាបន្តបន្ទាប់តាំងពីដើមឆ្នាំ២០២៦ រហូតដល់ ៦៦០០ ដុល្លារ…

កម្ពុជា-អង់គ្លេស បើកជំពូកថ្មីដ៏រំភើប! MoU បង្កើនជំនាញយុវជនត្រៀមខ្លួនសម្រាប់អនាគត

ភ្នំពេញ៖ កម្ពុជា និងចក្រភពអង់គ្លេស បានប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការនូវកិច្ចព្រមព្រៀងយោគយល់គ្នា (MoU) ស្តីពីការអភិវឌ្ឍធនធានមនុស្សតាមរយៈកម្មវិធីបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) លំដាប់ពិភពលោក។ កិច្ចសហការនេះត្រូវបានដាក់ឱ្យអនុវត្តជាផ្លូវការក្នុងពិធីដ៏ខ្ពង់ខ្ពស់ ដែលធ្វើឡើងនៅសណ្ឋាគារ ហៃយ៉ាត់ រីជិនស៊ី ភ្នំពេញ នាថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៦ ដោយមានការអញ្ជើញចូលរួមពីលោក ហេង សួរ…

ក្រសួងមុខងារសាធារណៈ បង្ហាញវឌ្ឍនភាពកែទម្រង់រដ្ឋបាល ទទួលបានមតិពីឧត្តមប្រឹក្សាពិគ្រោះ

ភ្នំពេញ៖ នាព្រឹកថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៦ លោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានដឹកនាំប្រតិភូក្រសួងចូលរួមកិច្ចប្រជុំជាមួយឧត្តមប្រឹក្សាពិគ្រោះ ដើម្បីចែករំលែកវឌ្ឍនភាពការងារក្នុងការគ្រប់គ្រងវិស័យមុខងារសាធារណៈ។ កិច្ចប្រជុំនេះធ្វើឡើងនៅវិមានសន្តិភាព ដែលក្រសួងមុខងារសាធារណៈបានបង្ហាញពីវឌ្ឍនភាព និងលទ្ធផលដែលទទួលបានក្នុងការកែទម្រង់រដ្ឋបាលសាធារណៈ ជាពិសេសការងារដែលកំពុងដំណើរការយ៉ាងសកម្ម។ ក្រោយពីបានស្តាប់បទបង្ហាញ សមាជិកឧត្តមប្រឹក្សាពិគ្រោះបានចូលរួមសួរសំណួរ និងផ្តល់មតិយោបល់ជាច្រើន ដើម្បីចូលរួមចំណែកក្នុងការលើកកម្ពស់ប្រព័ន្ធរដ្ឋបាលសាធារណៈរបស់កម្ពុជា។ លោក…