សម្តេចឃួន សុដារី ជួបអគ្គលេខាធិការរដ្ឋសភាហុងគ្រី ពង្រឹងសហប្រតិបត្តិការទ្វេភាគី
ភ្នំពេញ – សម្តេចឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជា បានជួបពិភាក្សាការងារជាមួយលោកបណ្ឌិត ជីយ៉ចជី ស៊ូច អគ្គលេខាធិការរដ្ឋសភាហុងគ្រី នៅព្រឹកថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៦។ ក្នុងឱកាសនេះ សម្តេចបានស្វាគមន៍យ៉ាងកក់ក្តៅចំពោះគណៈប្រតិភូហុងគ្រី និងលើកឡើងពីសក្តានុពលក្នុងការពង្រឹងសហប្រតិបត្តិការទ្វេភាគី ជាពិសេសក្នុងវិស័យពាណិជ្ជកម្ម ទេសចរណ៍ អប់រំ បច្ចេកវិទ្យា និងកសិកម្ម។…
