គម្រោងអប់រំឧត្តមសិក្សាជំហានទី២ កំពុងរីកចម្រើនយ៉ាងរហ័ស ជំរុញការសិក្សាប្រកបដោយបច្ចេកវិទ្យាទំនើប
ភ្នំពេញ៖ គម្រោងកែលម្អគុណភាពអប់រំឧត្តមសិក្សាជំហានទី២ ដែលជាកិច្ចសហប្រតិបត្តិការរវាងក្រសួងអប់រំ យុវជន និងកីឡា និងធនាគារពិភពលោក កំពុងឈានជំហ៊ានយ៉ាងសកម្មក្នុងដំណាក់កាលអនុវត្តពាក់កណ្ដាលឆ្នាំ២០២៦។ បន្ទាប់ពីជោគជ័យនៃគម្រោងជំហានទី១ នៅដើមឆ្នាំ២០២៥ គម្រោងថ្មីនេះមានគោលដៅពង្រីកវិសាលភាព និងជំរុញការអប់រំឧត្តមសិក្សានៅកម្ពុជាឱ្យកាន់តែមានភាពប្រកួតប្រជែងខ្ពស់។ ក្នុងកិច្ចប្រជុំស្ដីពីវឌ្ឍនភាពនៃគម្រោងកែលម្អគុណភាពអប់រំឧត្តមសិក្សាទី២ កាលពីថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៦ ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡា ក្រុមការងារធនាគារពិភពលោក តំណាងសាកលវិទ្យាល័យគោលដៅទាំង៦…
