ចិនបើកកិច្ចសន្ទនាយុទ្ធសាស្ត្រ «២+២» ជាលើកដំបូងនៅកម្ពុជា ពង្រឹងសហប្រតិបត្តិការសន្តិសុខ

ចិនបើកកិច្ចសន្ទនាយុទ្ធសាស្ត្រ «២+២» ជាលើកដំបូងនៅកម្ពុជា ពង្រឹងសហប្រតិបត្តិការសន្តិសុខ

ភ្នំពេញ៖ រដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី និងរដ្ឋមន្ត្រីការពារជាតិចិន លោក តុង ជុន បានមកដល់កម្ពុជាកាលពីរសៀលថ្ងៃទី២២ មេសា ក្រោមការទទួលស្វាគមន៍យ៉ាងកក់ក្តៅ ដើម្បីចូលរួមកិច្ចសន្ទនាយុទ្ធសាស្ត្រ «២+២» ជាលើកដំបូងដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។

កិច្ចសន្ទនាយុទ្ធសាស្ត្រ ២+២ កម្ពុជា-ចិន

កិច្ចសន្ទនានេះធ្វើឡើងជាមួយរដ្ឋមន្ត្រីការបរទេសកម្ពុជា លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន និងរដ្ឋមន្ត្រីការពារជាតិកម្ពុជា លោកឧបនាយករដ្ឋមន្ត្រី ទៀ សីហា។ ភាគីទាំងពីរនឹងពិភាក្សាអំពីកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ និងសន្តិសុខរវាងកម្ពុជា-ចិន។

មន្ត្រីជាន់ខ្ពស់ចិនមកដល់កម្ពុជា

កិច្ចសន្ទនានឹងផ្តោតលើការប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស បញ្ហាគ្រឿងញៀន និងឧក្រិដ្ឋកម្មតាមប្រព័ន្ធអ៉ីធឺណិត។ កិច្ចប្រជុំនេះធ្វើឡើងក្នុងន័យពង្រឹងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា-ចិន ឱ្យកាន់តែរីកចម្រើនតាមគោលការណ៍ឯកភាពគ្នារបស់មេដឹកនាំនៃប្រទេសទាំងពីរ។

កិច្ចពិភាក្សាកម្ពុជា-ចិន

ក្រៅពីចូលរួមកិច្ចសន្ទនា មន្ត្រីជាន់ខ្ពស់ចិនលោក វ៉ាង យី និងលោក ដុង ជុន ក៏នឹងមានជំនួបសម្ដែងការគួរសមជាមួយសម្តេច ហ៊ុន សែន ប្រមុខរដ្ឋស្តីទី នៅព្រឹកថ្ងៃទី២៣ មេសា។

ជំនួបរវាងមន្ត្រីជាន់ខ្ពស់

ថ្ងៃនេះដែរ ពួកគាត់នឹងអាហារសាមគ្គីរួមគ្នា និងជួបជាមួយសម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជា។ កិច្ចសន្ទនាយុទ្ធសាស្ត្រ «២+២» នេះគឺជាសញ្ញាមួយនៃកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រដ៏សំខាន់រវាងកម្ពុជា-ចិន។

សន្តិសុខកម្ពុជា-ចិន

កិច្ចសន្ទនាសន្តិសុខ

ទំនាក់ទំនងកម្ពុជា-ចិន

កិច្ចសន្ទនានេះគឺជាផ្នែកមួយនៃកិច្ចសហប្រតិបត្តិការដ៏ទូលំទូលាយរវាងប្រទេសទាំងពីរ ដែលកំពុងពង្រឹងទំនាក់ទំនងយុទ្ធសាស្ត្រនិងសេដ្ឋកិច្ច។

សហប្រតិបត្តិការកម្ពុជា-ចិន

យុទ្ធសាស្ត្រសន្តិសុខ

កិច្ចសន្ទនាជាន់ខ្ពស់

ទំនាក់ទំនងយុទ្ធសាស្ត្រ

កិច្ចសន្ទនាយុទ្ធសាស្ត្រ «២+២» នេះគឺជាការបន្តនៃទំនាក់ទំនងមិត្តភាពដ៏យូរអង្វែងរវាងកម្ពុជា-ចិន ដែលបានចាប់ផ្តើមជាងរាប់ទសវត្សរ៍មកហើយ។

មិត្តភាពកម្ពុជា-ចិន

សហប្រតិបត្តិការយុទ្ធសាស្ត្រ

កិច្ចសន្ទនាការពារជាតិ

សន្តិសុខតំបន់

ទំនាក់ទំនងអន្តរជាតិ

ដោយ៖ តារា

administrator

Related Articles