គម្រោងអប់រំឧត្តមសិក្សាជំហានទី២ កំពុងរីកចម្រើនយ៉ាងរហ័ស ជំរុញការសិក្សាប្រកបដោយបច្ចេកវិទ្យាទំនើប

គម្រោងអប់រំឧត្តមសិក្សាជំហានទី២ កំពុងរីកចម្រើនយ៉ាងរហ័ស ជំរុញការសិក្សាប្រកបដោយបច្ចេកវិទ្យាទំនើប

ភ្នំពេញ៖ គម្រោងកែលម្អគុណភាពអប់រំឧត្តមសិក្សាជំហានទី២ ដែលជាកិច្ចសហប្រតិបត្តិការរវាងក្រសួងអប់រំ យុវជន និងកីឡា និងធនាគារពិភពលោក កំពុងឈានជំហ៊ានយ៉ាងសកម្មក្នុងដំណាក់កាលអនុវត្តពាក់កណ្ដាលឆ្នាំ២០២៦។ បន្ទាប់ពីជោគជ័យនៃគម្រោងជំហានទី១ នៅដើមឆ្នាំ២០២៥ គម្រោងថ្មីនេះមានគោលដៅពង្រីកវិសាលភាព និងជំរុញការអប់រំឧត្តមសិក្សានៅកម្ពុជាឱ្យកាន់តែមានភាពប្រកួតប្រជែងខ្ពស់។

កិច្ចប្រជុំវឌ្ឍនភាពគម្រោងអប់រំឧត្តមសិក្សា

ក្នុងកិច្ចប្រជុំស្ដីពីវឌ្ឍនភាពនៃគម្រោងកែលម្អគុណភាពអប់រំឧត្តមសិក្សាទី២ កាលពីថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៦ ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡា ក្រុមការងារធនាគារពិភពលោក តំណាងសាកលវិទ្យាល័យគោលដៅទាំង៦ និងភាគីពាក់ព័ន្ធ លោក បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានថ្លែងអំណរគុណដល់ក្រុមការងារធនាគារពិភពលោក និងស្នើឱ្យគ្រប់ភាគីបន្ថែមការយកចិត្តទុកដាក់ពន្លឿនការអនុវត្តគម្រោង។

ការអភិវឌ្ឍបច្ចេកវិទ្យាក្នុងអប់រំ

គម្រោងនេះបានអនុវត្តនៅសាកលវិទ្យាល័យគោលដៅ៦ ដោយសម្រេចវឌ្ឍនភាពគួរឱ្យកត់សម្គាល់ជាច្រើន៖

១. ការអភិវឌ្ឍស្វ័យភាពគ្រឹះស្ថាន និងរចនាសម្ព័ន្ធគ្រប់គ្រងតាមបែបឌីជីថល
២. ការធ្វើទំនើបកម្មកម្មវិធីសិក្សាផ្អែកលើលទ្ធផលសម្រាប់មុខជំនាញអាទិភាព (STEM កសិកម្ម និងបច្ចេកវិទ្យាឌីជីថល) ដោយប្រើបច្ចេកវិទ្យា AI-Assisted Learning
៣. ការសាងសង់មន្ទីរពិសោធន៍ឯកទេសកម្រិតខ្ពស់ និងការបំពាក់ឧបករណ៍សម្រាប់ “Smart Classroom”
៤. ការផ្ដល់មូលនិធិស្រាវជ្រាវដល់សាស្ត្រាចារ្យ និងនិស្សិតថ្នាក់បណ្ឌិត

ដោយ៖ សំរិត

administrator

Related Articles