ព័ត៌មានជាតិ

ជិះម៉ូតូលឿនជ្រុលបោកបង្គោលភ្លើង បណ្តាលឲ្យបុរសម្នាក់បាក់កស្លាប់ម្នាក់ទៀតរបួសធ្ងន់

ភ្នំពេញ៖ គ្រោះថ្នាក់ចរាចរណ៍ដ៏ធ្ងន់ធ្ងរបានកើតឡើងកាលពីយប់ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៦ នៅលើផ្លូវព្រះមុនីវង្ស សង្កាត់បឹងត្របែក ខណ្ឌចំការមន ដែលបណ្តាលឲ្យបុរសម្នាក់បាក់ករស្លាប់នៅកន្លែងកើតហេតុ និងម្នាក់ទៀតរងរបួសធ្ងន់។ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង ១១:៤០នាទីយប់ នៅពេលដែលបុរសពីរនាក់ជិះម៉ូតូម៉ាកហុងដា CLICK ពណ៌ស លេខផ្លាុំ ភ្នំពេញ 1IW-3646 ធ្វើដំណើរឌុបគ្នាតាមបណ្តោយផ្លូវព្រះមុនីវង្សទិសដៅពីជើងទៅត្បូងក្នុងល្បឿនយ៉ាងលឿន។ តាមការអះអាងពីប្រភពព័ត៌មានកន្លែងកើតហេតុ នៅពេលជិះមកដល់ចំណុចកើតហេតុ…

ឧបនាយករដ្ឋមន្ត្រី ស សុខា សម្ពោធសួនសុវត្ថិភាពចរាចរណ៍ដំបូងក្នុងប្រទេស នៅខេត្តកំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង៖ លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានអញ្ជើញជាអធិបតីក្នុងទិវាអន្តរជាតិរំលឹកដល់ជនរងគ្រោះដោយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកលើកទី២០ និងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់សួនសុវត្ថិភាពចរាចរណ៍ផ្លូវគោក។ ពិធីនេះបានប្រារព្ធធ្វើនៅក្នុងបរិវេណវិទ្យាល័យក្រុងកំពង់ឆ្នាំង ស្ថិតនៅភូមិទី៨ សង្កាត់ខ្សាម ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ដោយមានការចូលរួមពីលោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន អ្នកតំណាងរាស្ត្រ…

រាជរដ្ឋាភិបាលបញ្ចុះពន្ធគយយ៉ាងខ្លាំងលើរថយន្តអគ្គិសនី និងប្រព័ន្ធថាមពលសូឡា

ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចបញ្ចុះអត្រាពន្ធគយ និងអាករនាំចេញលើទំនិញឧបករណ៍អគ្គិសនី ប្រព័ន្ធសូឡា និងរថយន្តអគ្គិសនី ដើម្បីលើកទឹកចិត្តប្រើប្រាស់ថាមពលស្អាតនៅក្នុងប្រទេស។ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាបានជូនដំណឹងថា រាជរដ្ឋាភិបាលបានចេញអនុក្រឹត្យលេខ ៥២ អនក្រ.បក ចុះថ្ងៃទី២៦ មីនា ២០២៦ ស្ដីពីការកែសម្រួលអត្រាពន្ធគយនិងអាករនាំចេញលើទំនិញជាច្រើនប្រភេទ។ ក្នុងនោះ អត្រាពន្ធនាំចូលលើឧបករណ៍សាកអាគុយរថយន្តអគ្គិសនី ឆ្នាំងដាំបាយអគ្គិសនី និងចង្កៀងសូឡា ត្រូវបានបញ្ចុះពី…

រាជរដ្ឋាភិបាលបន្តការទូតសកម្មការពារព្រំដែន និងជួយសម្រាលតម្លៃប្រេងឥន្ធនៈ

ភ្នំពេញ៖ លោក ប៉ែន បូណា ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានថ្លែងនៅក្នុងកិច្ចប្រជុំសារព័ត៌មានថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៦ អំពីព័ត៌មានសំខាន់ៗពីរចំណុច។ ព័ត៌មានទី១៖ រាជរដ្ឋាភិបាលកំពុងបន្តការងារការទូតយ៉ាងសកម្មដើម្បីការពារទឹកដីនិងប្រជាជន។ តំបន់ព្រំដែនកម្ពុជាដែលកងកម្លាំងថៃកំពុងកាន់កាប់ដោយខុសច្បាប់ និងប្រជាពលរដ្ឋភៀសសឹកកម្ពុជាដែលមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាននៅឡើយ មិនត្រូវបានរាជរដ្ឋាភិបាលនិងសហគមន៍អន្តរជាតិបំភ្លេចនោះឡើយ។ សកម្មភាពការទូតរស់រវើកត្រូវបានរៀបចំជាបន្តបន្ទាប់ទៅកាន់តំបន់ទាំងនោះ។ ជាក់ស្តែង ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ បានដឹកនាំអង្គទូត និងតំណាងអង្គការអន្តរជាតិនានាចុះទៅតំបន់ព្រំដែន និងសម្របសម្រួលឱ្យក្រុមអ្នកសង្កេតការណ៍អាស៊ាន…

បេក្ខជន២៣៩រូបប្រឡងជ្រើសរើសមន្ត្រីពន្ធនាគារ ឆ្នាំ២០២៦ ដោយត្រូវជ្រើសយកតែ៥៣រូប

ភ្នំពេញ៖ ការប្រឡងប្រជែងជ្រើសរើសក្របខ័ណ្ឌមន្ត្រីពន្ធនាគារសម្រាប់ឆ្នាំ២០២៦ បានធ្វើឡើងនាព្រឹកថ្ងៃអាទិត្យទី២៩ ខែមីនា ឆ្នាំ២០២៦ នៅមណ្ឌលប្រឡងវិទ្យាល័យជា ស៊ីម សន្ធរម៉ុក ក្នុងសង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ ការប្រឡងនេះមានបេក្ខជនសរុបចំនួន ២៣៩រូប ក្នុងនោះមាននារីចំនួន ៩៩រូប ដែលត្រូវបែងចែកជា១១បន្ទប់ប្រឡង។ ការប្រឡងធ្វើឡើងក្រោមការអញ្ជើញកាត់វិញ្ញាសារប្រឡងដោយឯកឧត្តមសន្តិបណ្ឌិត ចាន់ អ៊ាន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ…

ស្មៀនឃុំមានជាតិស្រវឹង 0.92 mg/L បុកម៉ូតូពីក្រោយ ធ្វើឲ្យម្នាក់ស្លាប់ និងម្នាក់របួសនៅក្រុងច្បារមន

ខេត្តកំពង់ស្ពឺ៖ មន្ត្រីនគរបាលខេត្តកំពង់ស្ពឺបានបង្ហាញនៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៦ ថា ស្មៀនឃុំដែលបើកបរបង្កគ្រោះថ្នាក់ចរាចរណ៍នៅក្រុងច្បារមន មានជាតិស្រវឹង ០,៩២ mg/L ដែលជាបរមាណខ្ពស់បំផុត។ ករណីគ្រោះថ្នាក់ចរាចរណ៍ដ៏ធ្ងន់ធ្ងរនេះបានកើតឡើងនៅរង្វង់មូលវិមានឯករាជ្យក្រុងច្បារមន កាលពីថ្ងៃទី២៧ ខែមីនា វេលាម៉ោង១៨:៣០នាទី លើផ្លូវលេខ១៤៣ នៅភូមិទួលគក សង្កាត់ស្វាយក្រវ៉ាន់។ ហេតុការណ៍នេះបណ្ដាលឱ្យម្នាក់ស្លាប់នៅកន្លែងកើតហេតុ និងម្នាក់ទៀតរងរបួសស្រាល។ តាមការបញ្ជាក់ពីសមត្ថកិច្ច…

កម្លាំងអាវុធហត្ថឃាត់ខ្លួនជនសង្ស័យ ៣នាក់ បន្ទាប់ពីទទួលព័ត៌មានតាម App NoDrug នៅប៉ៃលិន

ខេត្តប៉ៃលិន៖ កម្លាំងកងរាជអាវុធហត្ថបានធ្វើប្រតិបត្តិការជោគជ័យកាលពីថ្ងៃទី២៨ មីនា ឆ្នាំ២០២៦ បន្ទាប់ពីទទួលបានព័ត៌មានតាមរយៈកម្មវិធីទូរស័ព្ទដៃ NoDrug អំពីការប្រើប្រាស់គ្រឿងញៀនខុសច្បាប់នៅស្រុកសាលាក្រៅ។ ព័ត៌មាននេះត្រូវបានរាយការណ៍តាម App NoDrug ពីភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ដោយបានទំនាក់ទំនងភ្លាមទៅកាន់សមត្ថកិច្ចជំនាញ។ លោកឧត្តមសេនីយ៍ទោ ឃន តារាសម្បត្តិ អគ្គលេខាធិការរង និងជាប្រធានអនុគណៈកម្មការប្រចាំបញ្ជា២៤ម៉ោង បានបញ្ជាកម្លាំងអនុគណៈកម្មការសហការ និងផ្តល់ព័ត៌មានដល់កម្លាំងជំនាញ។…

អភិបាលខេត្តកំពង់ចាម បើកស្រោមវិញ្ញាសាប្រឡងជ្រើសរើសមន្ត្រីពន្ធនាគារ មានបេក្ខជនចូលរួម៦៣០នាក់

ខេត្តកំពង់ចាម៖ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានអញ្ជើញបើកស្រោមវិញ្ញាសាប្រឡងប្រជែងជ្រើសរើសក្របខ័ណ្ឌមន្ត្រីពន្ធនាគារ ក្រសួងមហាផ្ទៃ សម្រាប់ឆ្នាំ២០២៦ នៅវិទ្យាល័យព្រះសីហនុ ក្រុងកំពង់ចាម។ ក្នុងពិធីនេះ លោកអភិបាលខេត្តបានស្នើឲ្យបេក្ខជនទាំងអស់ត្រូវប្រកាន់ខ្ជាប់នូវគោលជំហរ និងស្មារតីឲ្យបានមុតមាំ និងត្រូវអនុវត្តតាមគោលការណ៍ «ចេះ គឺ ជាប់»។ លោកក៏បានជូនពរដល់បេក្ខជនទាំងអស់ឲ្យទទួលបានជោគជ័យក្នុងការប្រលងប្រជែងដ៏សំខាន់នេះ។ បើតាមរបាយការណ៍របស់គណៈកម្មការប្រលង កម្មវិធីប្រឡងប្រជែងជ្រើសរើសក្របខ័ណ្ឌមន្ត្រីពន្ធនាគារសម្រាប់ឆ្នាំ២០២៦…

បុណ្យទន្លេលើកទី១០ បើកយ៉ាងអធិកអធម នៅក្រចេះ ក្រោមអធិបតីភាពឧបនាយករដ្ឋមន្ត្រី នេត សាវឿន

ខេត្តក្រចេះ៖ ពិធីបើកជាផ្លូវការនៃព្រឹត្តិការណ៍បុណ្យទន្លេលើកទី១០ ឆ្នាំ២០២៦ បានប្រព្រឹត្តទៅយ៉ាងអធិកអធម នៅថ្ងៃទី២៨ ខែមីនា ក្រោមអធិបតីភាពរបស់លោកសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី និងតំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី។ ព្រឹត្តិការណ៍នេះរៀបចំដោយក្រសួងទេសចរណ៍ សហការជាមួយគណៈកម្មការអន្តរក្រសួង និងរដ្ឋបាលខេត្តក្រចេះ ដោយមានការចូលរួមពីអ្នកដឹកនាំជាន់ខ្ពស់ អ្នកឧកញ៉ា អ្នកអង្គទូត…

គ្រោះថ្នាក់ស្លាប់៥នាក់ អ្នកបើកឡានដឹកគ្រាប់ស្វាយចន្ទីងងុយដេកបុកអ្នកថ្មើរជើង

ខេត្តកំពង់ធំ៖ គ្រោះថ្នាក់ចរាចរណ៍ដ៏ធ្ងន់ធ្ងរបានកើតឡើងនៅព្រឹកថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៦ នៅភូមិជាយស្បៃ ឃុំកកោះ ស្រុកសន្ទុក ខេត្តកំពង់ធំ ដោយអ្នកបើកបររថយន្តដឹកគ្រាប់ស្វាយចន្ទីងងុយដេកបុកអ្នកថ្មើរជើងបណ្តាលឱ្យស្លាប់៥នាក់។ លោក សាន វឿន អភិបាលរងស្រុកសន្ទុក បានបញ្ជាក់ថា គ្រោះថ្នាក់នេះកើតឡើងនៅម៉ោង៨:៣០នាទីព្រឹក ដោយរថយន្តម៉ាកហ៊ីយ៉ាន់ដាយពណ៌សលាយខៀវ លេខផ្លាកភ្នំពេញ 3E-2070 ដែលដឹកគ្រាប់ស្វាយចន្ទី។ អ្នកបើកបរគឺលោក…