ព័ត៌មានជាតិ

សម្តេចតេជោ ហ៊ុន សែន រំលឹកពីតម្លៃយុទ្ធជន ៖ ហេតុអ្វីមន្ត្រីមិនចែករំលែកក្តីស្រឡាញ់ដល់អ្នកការពារជាតិ?

ខេត្តស្វាយរៀង៖ សម្ដេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទី បានអញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំសង្កាត់ និងថ្នាក់ដឹកនាំមន្ទីរអង្គភាពនានាជុំវិញខេត្តស្វាយរៀង នាព្រឹកថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៦។ សម្តេចតេជោ ដែលធ្លាប់ប្រឡូកជីវិតជាយុទ្ធជនលើសមរភូមិ បានយល់ច្បាស់ពីការលំបាករបស់យុទ្ធជនក្នុងកិច្ចការពារជាតិ។ សម្តេចបានសង្កត់ធ្ងន់ថា យុទ្ធជនបានយកទ្រូងរបស់ពួកគេទៅការពារជាតិ ទឹកដី និងប្រជាជន…

រថយន្តព្រុសបុករបាំងថ្មពុះចែកផ្លូវខូចខាតយ៉ាងដំណំ សង្គ្រោះម្ចាស់រថយន្តជនបរទេសរួចពីគ្រោះថ្នាក់

ភ្នំពេញ៖ បុរសជនជាតិបរទេសម្នាក់ បានបើករថយន្ត TOYOTA Prius ពណ៌ទឹកមាស ពាក់ផ្លាកលេខ ភ្នំពេញ 2BJ-6461 ធ្វើដំណើរតាមបណ្តោយផ្លូវព្រះមុនីវង្ស ក្នុងទិសដៅពីជើងទៅត្បូង លុះមកដល់ចំណុចកែងផ្លូវសហព័ន្ធរុស្ស៊ី សង្កាត់មនោរម្យ ខណ្ឌ៧មករា រាជធានីភ្នំពេញ កាលពីវេលាម៉ោង ៥និង១០នាទី ទៀបភ្លឺ ថ្ងៃទី១៤ ខែឧសភា…

រថយន្ត Lexus NX200t បុកឡំប្រឺតាប៉ើងទៅបុកទ្វារផ្ទះពលរដ្ឋ បណ្តាលឲ្យរបួស២នាក់នៅបឹងព្រលឹត

ភ្នំពេញ៖ បុរសម្នាក់បានបើករថយន្ត Lexus NX200t ឆ្លងផ្លូវបំបែកដោយមិនប្រយ័ត្ន បណ្តាលឲ្យបុកជាមួយឡំប្រឺតាមួយគ្រឿង និងបន្តទៅបុកទ្វារផ្ទះពលរដ្ឋខូចខាត ព្រមទាំងធ្វើឲ្យមនុស្ស២នាក់រងរបួសស្រាល។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ៩:៥០ យប់ ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦ នៅត្រង់ចំណុចផ្លូវ១០៥ កែងផ្លូវ២៤២ សង្កាត់បឹងព្រលឹត ខណ្ឌ៧មករា រាជធានីភ្នំពេញ។ តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា…

ភ្ញាក់ផ្អើល! ថៃវ័យ៥៨ឆ្នាំ លបចូលជ្រៅទឹកដីកម្ពុជា ត្រូវសមត្ថកិច្ចឃាត់ខ្លួន កំពុងចរចាបញ្ជូនត្រឡប់ទៅវិញ

កម្ពុជា៖ អាជ្ញាធរកម្ពុជាបានឃាត់ខ្លួនបុរសជនជាតិថៃអាយុ ៥៨ ឆ្នាំម្នាក់ បន្ទាប់ពីបុរសរូបនេះបានចូលមកជ្រៅក្នុងទឹកដីកម្ពុជាដោយខុសច្បាប់ ស្ថិតក្នុងភូមិសាស្ត្រភូមិគោកចាន់រី សង្កាត់កូនក្រៀល ក្រុងសំរោង ខេត្តឧត្តរមានជ័យ កាលពីថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៦។ ការឃាត់ខ្លួននេះធ្វើឡើងស្របតាមច្បាប់ និងវិធានការការពារសន្តិសុខ អធិបតេយ្យភាព និងបូរណភាពទឹកដីរបស់កម្ពុជា។ អាជ្ញាធរកម្ពុជាបានបញ្ជាក់ថា រាល់ការចូលមកដែនអធិបតេយ្យរបស់កម្ពុជាដោយគ្មានការអនុញ្ញាត ត្រូវតែអនុវត្តវិធានការតាមច្បាប់យ៉ាងម៉ឺងម៉ាត់។ ក្រោយកើតហេតុ…

សម្តេចតេជោ ហ៊ុន សែន ប្រកាសដកមន្ត្រីកុហករឿងទុរេន និងក្រើនរំលឹកមន្ត្រីទាំងអស់ឲ្យបម្រើប្រជាជនដោយស្មោះត្រង់

ខេត្តស្វាយរៀង៖ នៅព្រឹកថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៦ សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំមន្ទីរអង្គភាពជុំវិញខេត្តស្វាយរៀងចំនួនជាង ១,៣០០ នាក់ នៅសាលប្រជុំសាកលវិទ្យាល័យស្វាយរៀង។ ក្នុងឱកាសនោះ សម្តេចតេជោបានសម្តែងនូវការហួសចិត្តយ៉ាងខ្លាំងចំពោះមន្ត្រីកាំកុងត្រូលខេត្តបាត់ដំបងដែលបានទៅប្រកាសថាទុរេននាំចូលពីថៃជាទុរេនខេត្តកំពង់ចាម។ សម្តេចបានចោទជាសំណួរថា…

ឃាត់ខ្លួនយុវជន៣នាក់ករណីជួញដូរ និងប្រើប្រាស់គ្រឿងញៀននៅបាត់ដំបង

ខេត្តបាត់ដំបង៖ កម្លាំងការិយាល័យជំនាញនៃកងរាជអាវុធហត្ថខេត្តបាត់ដំបង បានធ្វើការបង្ក្រាប និងឃាត់ខ្លួនជនសង្ស័យចំនួន ០៣នាក់ ពាក់ព័ន្ធក្នុងករណីសម្រួល ចាត់ចែង និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន។ ប្រតិបត្តិការនេះបានធ្វើឡើងនៅវេលាម៉ោង ១៤:៥០នាទី ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៦ ត្រង់ចំណុចភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង។ ជនសង្ស័យទាំង០៣នាក់រួមមាន៖ ១. ឈ្មោះ វ៉ាន់…

សម្តេចតេជោ ហ៊ុន សែន៖ បាល់មូលមិនអាចបន្ទោសបានទេ! សរសើរព្រះខ័នរាជស្វាយរៀង ទោះចាញ់គុយវែត ៣-៤ ក្នុងពានរងជើងឯកអាស៊ី

ខេត្តស្វាយរៀង៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទីកម្ពុជា បានបញ្ជាក់ថា យប់មិញសម្តេចបានតាមដានការប្រកួតរបស់ក្លិបព្រះខ័នរាជស្វាយរៀង និងកូវ៉ែតរហូតដល់ចប់ការប្រកួត។ ចំពោះលទ្ធផល សម្តេចបានលើកឡើងថា មិនអាចបន្ទោសបានទេព្រោះបាល់មូល ខណៈដែលសម្តេចសង្កេតឃើញក្រុមព្រះខ័នរាជស្វាយរៀងបានប្រឹងប្រែង និងធ្វើបានល្អនៅវគ្គទី១ តែប៉ុន្មាននាទីដំបូងមានជ័យជំនះរកបាន២គ្រាប់ភ្លាមៗ ប៉ុន្តែក្រោយមកក្រុមគុយវែតក៏បានតាមវិញ។ ប្រសាសន៍នេះត្រូវបានលើកឡើងនៅព្រឹកថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៦ ក្នុងឱកាសអញ្ជើញជួបសំណេះសំណាលជាមួយសមាជិក សមាជិកាក្រុមប្រឹក្សាខេត្ត…

ផ្អើល! កម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតស្រាល ឃាត់ខ្លួនជនជាតិចិន៣នាក់ ករណីលួចរថយន្ត និងផ្លាកលេខស៊េរីខ្មៅគ្របដណ្តប់៦ខេត្តក្រុង

ភ្នំពេញ៖ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបើកការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យជនជាតិចិនចំនួន៣នាក់ ពាក់ព័ន្ធករណីលួចរថយន្ត និងផ្លាកលេខរថយន្តនៅតាមបណ្តារាជធានី-ខេត្តក្រុងមួយចំនួនដូចជា៖ រាជធានីភ្នំពេញ, ខេត្តព្រៃវែង និងខេត្តកណ្តាល ។ ប្រតិបត្តិការនេះបានធ្វើឡើងកាលពីថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៦ នៅត្រង់ចំណុចផ្លូវសហព័ន្ធរុស្ស៊ី សង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក ក្រោមការបញ្ជាផ្ទាល់ពី ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ…

សិស្សសាលា២នាក់រងរបួសស្រាលក្រោយម៉ូតូបុករថយន្តកុងតឺន័រនៅស្រុកសំរោងទង

ខេត្តកំពង់ស្ពឺ៖ ករណីគ្រោះថ្នាក់ចរាចរណ៍ដ៏គួរឲ្យរន្ធត់មួយបានកើតឡើង រវាងរថយន្តកុងតឺន័រ និងម៉ូតូសិស្សសាលាចំនួន២នាក់ បណ្ដាលឲ្យពួកគេរងរបួសស្រាល នៅលើកំណាត់ផ្លូវលេខ៤១ ចំណុចភូមិឧកញ៉ាទេព ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ កាលពីព្រឹកថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៦។ តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុ គេបានឃើញម៉ូតូមួយគ្រឿងដែលជិះដោយសិស្សសាលាចំនួន២នាក់ កំពុងធ្វើដំណើរតាមដងផ្លូវលេខ៤១។ ខណៈពេលមកដល់ចំណុចកើតហេតុ ស្រាប់តែម៉ូតូបានប៉ះទង្គិចយ៉ាងពេញទំហឹងជាមួយរថយន្តកុងតឺន័រ បណ្ដាលឲ្យសិស្សទាំងពីរនាក់ដួលរងរបួសស្រាល…

កម្លាំងអាវុធហត្ថបាត់ដំបង និងប៉ៃលិន សហការគ្នាឃាត់ខ្លួនជនសង្ស័យ ០៣នាក់ ករណីលួចម៉ូតូឆ្លងដែនខេត្ត

ខេត្តបាត់ដំបង៖ កម្លាំងការិយាល័យជំនាញនៃកងរាជអាវុធហត្ថខេត្តបាត់ដំបង ក្រោមការដឹកនាំរបស់លោកឧត្តមសេនីយ៍ត្រី ហែម វុទ្ធី មេបញ្ជាការ បានបើកប្រតិបត្តិការស្រាវជ្រាវ និងឃាត់ខ្លួនជនសង្ស័យចំនួន ០៣នាក់ជាបន្តបន្ទាប់ ពាក់ព័ន្ធនឹងករណីលួច និងទទួលផលចោរកម្ម។ ជំហានដំបូង វេលាម៉ោង ១៧:៣០នាទី ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៦ នៅភូមិអញ្ជាញ សង្កាត់អូរចារ ក្រុងបាត់ដំបង…