សម្តេចតេជោ ហ៊ុន សែន៖ បាល់មូលមិនអាចបន្ទោសបានទេ! សរសើរព្រះខ័នរាជស្វាយរៀង ទោះចាញ់គុយវែត ៣-៤ ក្នុងពានរងជើងឯកអាស៊ី

សម្តេចតេជោ ហ៊ុន សែន៖ បាល់មូលមិនអាចបន្ទោសបានទេ! សរសើរព្រះខ័នរាជស្វាយរៀង ទោះចាញ់គុយវែត ៣-៤ ក្នុងពានរងជើងឯកអាស៊ី

ខេត្តស្វាយរៀង៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទីកម្ពុជា បានបញ្ជាក់ថា យប់មិញសម្តេចបានតាមដានការប្រកួតរបស់ក្លិបព្រះខ័នរាជស្វាយរៀង និងកូវ៉ែតរហូតដល់ចប់ការប្រកួត។

ព្រះខ័នរាជស្វាយរៀង

ចំពោះលទ្ធផល សម្តេចបានលើកឡើងថា មិនអាចបន្ទោសបានទេព្រោះបាល់មូល ខណៈដែលសម្តេចសង្កេតឃើញក្រុមព្រះខ័នរាជស្វាយរៀងបានប្រឹងប្រែង និងធ្វើបានល្អនៅវគ្គទី១ តែប៉ុន្មាននាទីដំបូងមានជ័យជំនះរកបាន២គ្រាប់ភ្លាមៗ ប៉ុន្តែក្រោយមកក្រុមគុយវែតក៏បានតាមវិញ។

សម្តេចតេជោ ហ៊ុន សែន

ប្រសាសន៍នេះត្រូវបានលើកឡើងនៅព្រឹកថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៦ ក្នុងឱកាសអញ្ជើញជួបសំណេះសំណាលជាមួយសមាជិក សមាជិកាក្រុមប្រឹក្សាខេត្ត ក្រុង-ស្រុក ឃុំ-សង្កាត់ និងមន្ត្រីនៃមន្ទីរ-អង្គភាពនានាជុំវិញខេត្តស្វាយរៀង។

ការប្រកួតបាល់ទាត់

សូមជម្រាបជូនថា ក្លឹបបាល់ទាត់ព្រះខ័នរាជស្វាយរៀង បានត្រឹមជើងឯករងការប្រកួតកីឡាបាល់ទាត់ជើងឯកក្លឹបលំដាប់ទី៣អាស៊ី ២០២៥-២០២៦ ពេលចាញ់ក្លឹបម្ចាស់ផ្ទះ Al Kuwait SC ៣ទល់នឹង៤ នៅពហុកីឡដ្ឋាន Jaber Al Ahmad International។ នេះជាជើងឯករងលើកទី២របស់ព្រះខ័នរាជស្វាយរៀងក្នុងព្រឹត្តិការណ៍នេះ។

កីឡាករព្រះខ័នរាជ

ព្រះខ័នរាជស្វាយរៀង នឹងធ្វើដំណើរមកដល់ព្រះរាជាណាចក្រកម្ពុជាវិញនៅល្ងាចថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៦ ហើយថ្ងៃទី១៧ ខែដដែលត្រូវលេងប្រកួតចុងក្រោយលីគកំពូលកម្ពុជាជាមួយភ្នំពេញ និងទទួលពានលីគកំពូលនៅថ្ងៃនោះ។

ដោយ៖ តារា

administrator

Related Articles