រថយន្ត Lexus NX200t បុកឡំប្រឺតាប៉ើងទៅបុកទ្វារផ្ទះពលរដ្ឋ បណ្តាលឲ្យរបួស២នាក់នៅបឹងព្រលឹត

រថយន្ត Lexus NX200t បុកឡំប្រឺតាប៉ើងទៅបុកទ្វារផ្ទះពលរដ្ឋ បណ្តាលឲ្យរបួស២នាក់នៅបឹងព្រលឹត

ភ្នំពេញ៖ បុរសម្នាក់បានបើករថយន្ត Lexus NX200t ឆ្លងផ្លូវបំបែកដោយមិនប្រយ័ត្ន បណ្តាលឲ្យបុកជាមួយឡំប្រឺតាមួយគ្រឿង និងបន្តទៅបុកទ្វារផ្ទះពលរដ្ឋខូចខាត ព្រមទាំងធ្វើឲ្យមនុស្ស២នាក់រងរបួសស្រាល។

រូបភាពកន្លែងកើតហេតុ

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ៩:៥០ យប់ ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦ នៅត្រង់ចំណុចផ្លូវ១០៥ កែងផ្លូវ២៤២ សង្កាត់បឹងព្រលឹត ខណ្ឌ៧មករា រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុ បុរសម្នាក់បានបើកឡំប្រឺតាពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 1GS-9413 ធ្វើដំណើរតាមផ្លូវ២៤២ ទិសដៅពីលិចទៅកើត កំពុងឆ្លងផ្លូវបំបែក។

រូបភាពឡំប្រឺតារងការខូចខាត

រំពេចនោះ ស្រាប់តែមានរថយន្ត Lexus NX200t ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 2BG-7176 បើកបរដោយបុរសម្នាក់ទៀត ធ្វើដំណើរចេញពីផ្លូវ១០៥ ទិសដៅពីត្បូងទៅជើង ក្នុងល្បឿនលឿន ក៏ជ្រុលទៅបុកឡំប្រឺតាយ៉ាងពេញទំហឹង។

កម្លាំងនៃការបុកបណ្តាលឲ្យឡំប្រឺតាប៉ើងទៅបុកចូលទ្វាររបងផ្ទះពលរដ្ឋ បណ្តាលឲ្យទ្វារបាក់ខូចខាតយ៉ាងដំណំ និងធ្វើឲ្យអ្នករួមដំណើរក្នុងឡំប្រឺតា២នាក់រងរបួសស្រាល។

រូបភាពសមត្ថកិច្ចនៅកន្លែងកើតហេតុ

ចំណែកឯម្ចាស់រថយន្ត Lexus NX200t ត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅកន្លែងកើតហេតុ ដើម្បីសួរចម្លើយ និងចាត់ការតាមនីតិវិធី។

រូបភាពរថយន្ត Lexus NX200t

ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានសហការជាមួយមន្ត្រីជំនាញចរាចរណ៍ ចុះមកធ្វើការវាស់វែង និងប្រមូលភស្តុតាងនៅកន្លែងកើតហេតុ ព្រមទាំងយកឡំប្រឺតា និងរថយន្ត Lexus ទៅរក្សាទុកជាបណ្តោះអាសន្ន ដើម្បីរង់ចាំការដោះស្រាយគ្នានៅពេលក្រោយ។

administrator

Related Articles