ព័ត៌មានជាតិ

រឹតបន្តឹង! បង្ក្រាបទីតាំង Online Scams ខណ្ឌច្បារអំពៅ ឃាត់ខ្លួន ៩នាក់ ដកហូតកាំភ្លើង និងសម្ភារបន្លំអនឡាញយ៉ាងច្រើន

ភ្នំពេញ៖ កម្លាំងគណបញ្ជាការឯកភាពខណ្ឌច្បារអំពៅ បានបើកប្រតិបត្តិការបង្ក្រាបទីតាំងឆបោកតាមប្រព័ន្ធអនឡាញ (Online Scams) មួយកន្លែង ដោយឃាត់ខ្លួនជនសង្ស័យសរុប ៩នាក់ និងដកហូតសម្ភារពាក់ព័ន្ធមួយចំនួនធំ។ ប្រតិបត្តិការនេះបានធ្វើឡើងកាលពីរសៀលម្សិលមិញ នៅផ្ទះលេខ២២៧ ផ្លូវលំ ភូមិព្រែកជាងព្រហ្ម សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ក្រោមការដឹកនាំរបស់លោក ម៉ូវ ម៉ានិត អភិបាលខណ្ឌ…

មន្ទីរអប់រំខេត្តបន្ទាយមានជ័យ ចុះផ្សព្វផ្សាយបំផុសស្មារតីសិស្សថ្នាក់ទី១២ ត្រៀមប្រឡងបាក់ឌុបឆ្នាំ២០២៦

ខេត្តបន្ទាយមានជ័យ៖ លោក ឈូ ប៊ុនរឿង ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តបន្ទាយមានជ័យ បានអញ្ជើញជួបសំណេះសំណាលជាមួយសិស្សានុសិស្សថ្នាក់ទី១២ នៅវិទ្យាល័យ ហ៊ុន សែន ខ្លាកូន ក្រុងសិរីសោភ័ណ កាលពីថ្ងៃទី១២ ឧសភា ឆ្នាំ២០២៦ ដើម្បីផ្តល់កម្លាំងចិត្ត និងតម្រង់ទិសដល់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១០…

សម្តេចធិបតី ថ្លែងគោរពវិញ្ញាណក្ខន្ធអតីតយុទ្ធជន ក្នុងទិវាអតីតយុទ្ធជនលើកទី១៩ សន្យាពង្រឹងប្រព័ន្ធគាំពារសង្គម

ភ្នំពេញ៖ សម្តេចធិបតី នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងនូវសារមនោសញ្ចេតនាយ៉ាងជ្រាលជ្រៅក្នុងឱកាសទិវាអតីតយុទ្ធជន និងនិវត្តជនកម្ពុជា លើកទី១៩ ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦។ ក្នុងនាមរាជរដ្ឋាភិបាល និងក្នុងនាមជាអនុប្រធានទី១ សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា សម្តេចបានសម្តែងនូវការលំឱនកាយគោរពចំពោះវិញ្ញាណក្ខន្ធយុទ្ធជន យុទ្ធនារី និងអតីតយុទ្ធជន ដែលបានពលីជីវិតដើម្បីការពារជាតិ មាតុភូមិ និងប្រជាជន។…

សមត្ថកិច្ចភ្នំពេញវាយលុកបុរីពិភពថ្មីកួរស្រូវ ឃាត់ជនបរទេសខុសច្បាប់ជិត៨០នាក់

ភ្នំពេញ៖ កម្លាំងសមត្ថកិច្ចរាជធានីភ្នំពេញ បានបើកប្រតិបត្តិការត្រួតពិនិត្យរដ្ឋបាលជនបរទេសទ្រង់ទ្រាយធំ នៅក្នុងបុរីពិភពថ្មីកួរស្រូវ២ និង៣ កាលពីថ្ងៃទី១២ ឧសភា ឆ្នាំ២០២៦ ក្រោមការបញ្ជាផ្ទាល់របស់ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ។ ប្រតិបត្តិការនេះធ្វើឡើងដោយមានការសម្របសម្រួលពីតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ និងកងកម្លាំងក្រោមឱវាទរបស់ លោកវរសេនីយ៍ឯក ជឹម ស៊ីថា អធិការនគរបាលខណ្ឌដង្កោ…

ខឹងខ្លាំង! កម្ពុជាបដិសេធដាច់ខាតព័ត៌មានមិនពិតពីសារព័ត៌មានថៃ ករណីបាញ់សន្លឹកត្រួតព្រំដែន

ភ្នំពេញ៖ កម្ពុជាបានបដិសេធដាច់ខាត និងចាត់ទុកការចុះផ្សាយរបស់កាសែតថៃដែលចោទប្រកាន់ថា ទាហានកម្ពុជាបានបាញ់សន្លឹកត្រួតចំនួន ១១គ្រាប់នៅច្រកអន្តរជាតិអូរស្មាច់ ខេត្តឧត្តរមានជ័យ ជាព័ត៌មានមិនពិតទាំងស្រុង។ នៅយប់ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៦នេះ លោកស្រីឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ បានថ្លែងបញ្ជាក់ថា សារព័ត៌មានថៃមួយចំនួនបានចុះផ្សាយដោយចោទប្រកាន់កងកម្លាំងកម្ពុជាថាបានបាញ់ចំនួន ១១គ្រាប់ នៅតំបន់ច្រកអន្តរជាតិអូរស្មាច់ ដែលជាការចោទប្រកាន់ទាំងស្រុងដោយគ្មានមូលដ្ឋានការពិត។ លោកស្រីបានបដិសេធដាច់ខាតចំពោះការលើកឡើងខាងលើនេះ…

លោក ហួត ហាក់ អញ្ជើញរួមអបអរខួប៧៦ឆ្នាំ ទិវាសហភាពអឺរ៉ុប ពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ

ភ្នំពេញ៖ នៅរសៀលថ្ងៃទី១៣ ខែឧសភា ក្រសួងទេសចរណ៍ បានឱ្យដឹងថា លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអញ្ជើញចូលរួមពិធីអបអរសាទរក្នុងឱកាសដែលស្ថានប្រតិភូសហភាពអឺរ៉ុបប្រចាំព្រះរាជាណាចក្រកម្ពុជា ប្រារព្ធខួបលើកទី៧៦ នៃទិវាសហភាពអឺរ៉ុប (Europe Day)។ ទិវាសហភាពអឺរ៉ុប ត្រូវបានប្រារព្ធឡើងជារៀងរាល់ឆ្នាំនៅថ្ងៃទី៩ ខែឧសភា ដើម្បីរំលឹកដល់ខួបនៃ “សេចក្តីថ្លែងការណ៍ស៊ូម៉ាន” (Schuman…

សាខាកាកបាទក្រហមខេត្តព្រះសីហនុ ចុះសួរសុខទុក្ខ និងប្រគល់អំណោយមនុស្សធម៌ជូនគ្រួសាររងគ្រោះដោយរន្ទះបាញ់ និងគ្រួសារក្រីក្រមរណភាព

ភ្នំពេញ៖ លោកស្រី ប្រាក់ ច័ន្ទសុខា ហិរញ្ញិកគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ និងលោក គាំ សុខុម នាយកសាខានិងអនុសាខាក្រុងព្រះសីហនុ បានចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់សាខា ផ្ដល់ជូនគ្រួសាររងគ្រោះចំនួន ២គ្រួសារ។ ក្នុងនោះ មួយគ្រួសារក្រីក្រទទួលមរណភាព ស្ថិតនៅភូមិ១ សង្កាត់លេខ៤ ក្រុងព្រះសីហនុ និងមួយគ្រួសារទៀតរងគ្រោះធម្មជាតិ…

ផ្លាស់ប្តូរកៅអី! ឧត្តមសេនីយ៍ទោ ឡោ ម៉េងហួត ឡើងជាប្រធាននាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់ស្តីទី ជំនួសលោក ហេង ចាន់ធារី ចូលនិវត្តន៍

ភ្នំពេញ៖ លោក ឧត្តមសេនីយ៍ទោ ឡោ ម៉េងហួត ត្រូវបានតែងតាំងជាប្រធាននាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់ស្តីទី ជំនួសលោកឧត្តមសេនីយ៍ឯក ហេង ចាន់ធារី ដែលត្រូវបានដាក់ឲ្យចូលនិវត្តន៍។ ការតែងតាំងនេះ ធ្វើឡើងតាមរយៈលិខិតបង្គាប់ការរបស់ នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ចុះថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦។…

JDT ធ្វើប្រវត្តិសាស្ត្រ! ស្មើកំណត់ត្រាពិភពលោក 108 ប្រកួតមិនចាញ់ ក្រោយបំបាក់ Kelantan 14-1

ក្រុមយក្សម៉ាឡេស៊ី Johor Darul Ta’zim FC (JDT) បានបង្កើតប្រវត្តិសាស្ត្រថ្មីមួយទៀត បន្ទាប់ពីពួកគេបានតាមស្មើកំណត់ត្រាពិភពលោក សម្រាប់ការប្រកួតមិនដែលចាញ់យូរបំផុតក្នុងលីគជាតិ ដោយឈានដល់ ១០៨ ប្រកួត។ ជ័យជម្នះដ៏ត្រករលើក្រុម Kelantan ក្នុងលទ្ធផល ១៤-១ កាលពីថ្ងៃទី ១០ ឧសភា គឺជាការប្រកួតចុងក្រោយនៃក្របខណ្ឌ…

អគ្គបណ្ឌិត នេត សាវឿន អញ្ជើញដឹកនាំប្រារព្ធខួបទី១៦៣ ទិវាអន្តរជាតិកាកបាទក្រហម និងអឌ្ឍចន្ទក្រហមនៅកំពង់ចាម

ខេត្តកំពង់ចាម៖ អាជ្ញាធរខេត្តកំពង់ចាម សហការជាមួយសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ចាម បានរៀបចំពិធីប្រារព្ធខួបទី១៦៣ នៃទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម (៨ ឧសភា ២០២៦) ក្រោមមូលបទ «បន្តរួមកម្លាំងគ្នា ដើម្បីមនុស្សធម៌» ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ លោកសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី និងជាប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ចាម នាថ្ងៃទី១២ ខែឧសភា…