អគ្គបណ្ឌិត នេត សាវឿន អញ្ជើញដឹកនាំប្រារព្ធខួបទី១៦៣ ទិវាអន្តរជាតិកាកបាទក្រហម និងអឌ្ឍចន្ទក្រហមនៅកំពង់ចាម

អគ្គបណ្ឌិត នេត សាវឿន អញ្ជើញដឹកនាំប្រារព្ធខួបទី១៦៣ ទិវាអន្តរជាតិកាកបាទក្រហម និងអឌ្ឍចន្ទក្រហមនៅកំពង់ចាម

ខេត្តកំពង់ចាម៖ អាជ្ញាធរខេត្តកំពង់ចាម សហការជាមួយសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ចាម បានរៀបចំពិធីប្រារព្ធខួបទី១៦៣ នៃទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម (៨ ឧសភា ២០២៦) ក្រោមមូលបទ «បន្តរួមកម្លាំងគ្នា ដើម្បីមនុស្សធម៌» ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ លោកសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី និងជាប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ចាម នាថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦។

ពិធីប្រារព្ធទិវាកាកបាទក្រហមកំពង់ចាម

លោក អ៊ុន ចាន់ដា អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ចាម បានលើកឡើងថា ក្នុងនាមជាជំនួយការឲ្យអាជ្ញាធរសាធារណៈ សាខា និងអនុសាខាបានបន្តចូលរួម ដោះស្រាយបញ្ហាលំបាករបស់ប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះគ្រប់ទីកន្លែង គ្រប់ស្ថានភាព ដោយមិនទុកនរណាម្នាក់ចោល និងមិនមានការរើសអើង ស្របតាមគោលការណ៍គ្រឹះទាំង៧ របស់ចលនា និងអាទិភាពទាំង៤ ក្នុងការឆ្លើយតបភ្លាមៗទៅនឹងតម្រូវការជាក់ស្តែងនៅតាមសហគមន៍។

ឯកឧត្តម អ៊ុន ចាន់ដា ថ្លែងក្នុងពិធី

លោកសន្តិបណ្ឌិត នេត សាវឿន បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះសមិទ្ធផល និងជោគជ័យកន្លងមករបស់សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ចាម ដែលបានចូលរួមក្នុងសកម្មភាពមនុស្សធម៌ដោយឥតលក្ខខណ្ឌ ដោះស្រាយរាល់បញ្ហាលំបាករបស់ប្រជាពលរដ្ឋ ដោយឈរលើស្មារតីសាមគ្គីភាព និងមនុស្សធម៌ពិតប្រាកដ។

សប្បុរសជនចូលរួមបរិច្ចាគ

ក្នុងឱកាសនេះដែរ លោកសន្តិបណ្ឌិត ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់សប្បុរសជនទាំងអស់ ដែលបានចូលរួមដោយស្ម័គ្រចិត្ត បរិច្ចាគធនធានថវិកាផ្ទាល់ខ្លួន ដើម្បីគាំទ្រដល់សកម្មភាពមនុស្សធម៌របស់សាខា ក្នុងការលើកកម្ពស់កិត្យានុភាពជាតិ និងឆាកអន្តរជាតិ។

ពិធីប្រារព្ធទិវា

ថ្លែងអំណរគុណសប្បុរសជន

ពិធីនេះបានប្រព្រឹត្តទៅដោយផុសផុល និងពោរពេញទៅដោយសាមគ្គីភាព ដោយមានការចូលរួមពីថ្នាក់ដឹកនាំខេត្ត ក្រសួង-ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរមូលដ្ឋាន កាកបាទក្រហមគ្រប់លំដាប់ថ្នាក់ ព្រមទាំងសប្បុរសជន និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ។

ទិដ្ឋភាពពិធីប្រារព្ធទិវា

ដោយ៖ សំរិត

administrator

Related Articles