ភ្នំពេញ៖ លោក ឧត្តមសេនីយ៍ទោ ឡោ ម៉េងហួត ត្រូវបានតែងតាំងជាប្រធាននាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់ស្តីទី ជំនួសលោកឧត្តមសេនីយ៍ឯក ហេង ចាន់ធារី ដែលត្រូវបានដាក់ឲ្យចូលនិវត្តន៍។

ការតែងតាំងនេះ ធ្វើឡើងតាមរយៈលិខិតបង្គាប់ការរបស់ នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ចុះថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦។
លិខិតបង្គាប់ការនេះ តម្រូវឲ្យប្រធានសេនាធិការដ្ឋាន ប្រធាននាយកដ្ឋានកណ្ដាលសណ្ដាប់ធ្នាប់សាធារណៈ ប្រធាននាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ ប្រធាននាយកដ្ឋាន អង្គភាពពាក់ព័ន្ធ ការិយាល័យបុគ្គលិកនៃអគ្គស្នងការដ្ឋាននគរបាលជាតិ ព្រមទាំងសាមីខ្លួនត្រូវអនុវត្តឲ្យមានប្រសិទ្ធភាពចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។
