សាខាកាកបាទក្រហមខេត្តព្រះសីហនុ ចុះសួរសុខទុក្ខ និងប្រគល់អំណោយមនុស្សធម៌ជូនគ្រួសាររងគ្រោះដោយរន្ទះបាញ់ និងគ្រួសារក្រីក្រមរណភាព

សាខាកាកបាទក្រហមខេត្តព្រះសីហនុ ចុះសួរសុខទុក្ខ និងប្រគល់អំណោយមនុស្សធម៌ជូនគ្រួសាររងគ្រោះដោយរន្ទះបាញ់ និងគ្រួសារក្រីក្រមរណភាព

ភ្នំពេញ៖ លោកស្រី ប្រាក់ ច័ន្ទសុខា ហិរញ្ញិកគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ និងលោក គាំ សុខុម នាយកសាខានិងអនុសាខាក្រុងព្រះសីហនុ បានចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់សាខា ផ្ដល់ជូនគ្រួសាររងគ្រោះចំនួន ២គ្រួសារ។

ការចុះសួរសុខទុក្ខគ្រួសាររងគ្រោះ

ក្នុងនោះ មួយគ្រួសារក្រីក្រទទួលមរណភាព ស្ថិតនៅភូមិ១ សង្កាត់លេខ៤ ក្រុងព្រះសីហនុ និងមួយគ្រួសារទៀតរងគ្រោះធម្មជាតិ (រន្ទះបាញ់មានគ្នា៣នាក់) កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែក ចំការចេក ក្រុងព្រះសីហនុ ដែលរងគ្រោះនេះកើតឡើងកាលពីរសៀលថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៦។

អំណោយមនុស្សធម៌

ពិធីចែកអំណោយនេះបានប្រព្រឹត្ដទៅកាលពីថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦។ ក្នុងឱកាសនោះ លោកស្រី ប្រាក់ ច័ន្ទសុខា បានផ្ដាំផ្ញើសួរសុខទុក្ខអ្នករងរបួស និងចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសារ ពីសំណាក់លោក ម៉ាង សុីណេត ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ ជាពិសេស សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលបានតែងតែគិតគូរយកចិត្តទុកដាក់អំពីសុខទុក្ខគ្រួសារប្រជាពលរដ្ឋរងគ្រោះនៅទូទាំងប្រទេស។

ការផ្តល់អំណោយមនុស្សធម៌

ជាមួយគ្នានោះដែរ លោកស្រីក៏បានចូលរួមរំលែកមរណទុក្ខចំពោះការបាត់បង់សាច់ញាតិ និងក្រុមគ្រួសារនាពេលនេះ ព្រមទាំងបានឧទ្ទិសបួងសួងចំពោះវិញ្ញាណក្ខន្ធសពសូមទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។

សម្ភារៈសាខាកាកបាទក្រហមផ្ដល់ជូនគ្រួសារសព្វមាន៖ អង្ករ ២៥គីឡូក្រាម មី ២កេស ទឹកត្រី ២យួរ ប៊ីចេង ២កញ្ចក់ និងថវិកាចំនួន ១០មុឺនរៀល។

អំណោយសម្រាប់គ្រួសាររងគ្រោះ

ដោយឡែក ចំពោះគ្រួសាររងគ្រោះធម្មជាតិរន្ទះបាញ់ ទទួលបានផ្លែឈើមួយកន្ត្រក និងថវិកាម្នាក់ ២០មុឺនរៀល ក្នុងនោះអ្នកជំងឺកំពុងសម្រាកព្យាបាលចំនួន ៤នាក់ផ្សេងទៀត ក្នុងម្នាក់ៗទទួលបានថវិកាចំនួន ៥មុឺនរៀលផងដែរ៕

ការផ្តល់ថវិកាជូនអ្នកជំងឺ

ដោយ៖ សំរិត

administrator

Related Articles