លោក ហួត ហាក់ អញ្ជើញរួមអបអរខួប៧៦ឆ្នាំ ទិវាសហភាពអឺរ៉ុប ពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ

លោក ហួត ហាក់ អញ្ជើញរួមអបអរខួប៧៦ឆ្នាំ ទិវាសហភាពអឺរ៉ុប ពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ

ភ្នំពេញ៖ នៅរសៀលថ្ងៃទី១៣ ខែឧសភា ក្រសួងទេសចរណ៍ បានឱ្យដឹងថា លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអញ្ជើញចូលរួមពិធីអបអរសាទរក្នុងឱកាសដែលស្ថានប្រតិភូសហភាពអឺរ៉ុបប្រចាំព្រះរាជាណាចក្រកម្ពុជា ប្រារព្ធខួបលើកទី៧៦ នៃទិវាសហភាពអឺរ៉ុប (Europe Day)។

ពិធីទិវាសហភាពអឺរ៉ុប

ទិវាសហភាពអឺរ៉ុប ត្រូវបានប្រារព្ធឡើងជារៀងរាល់ឆ្នាំនៅថ្ងៃទី៩ ខែឧសភា ដើម្បីរំលឹកដល់ខួបនៃ “សេចក្តីថ្លែងការណ៍ស៊ូម៉ាន” (Schuman Declaration) ឆ្នាំ១៩៥០ ដែលជាចំណុចចាប់ផ្តើមនៃកិច្ចសហប្រតិបត្តិការនយោបាយ និងសេដ្ឋកិច្ចនៅអឺរ៉ុប ក្នុងគោលបំណងថែរក្សាសន្តិភាពប្រកបដោយចីរភាព និងសាមគ្គីភាពក្រោយសង្គ្រាមលោកលើកទី២។

ពិធីទិវាសហភាពអឺរ៉ុប

ទិវាដ៏មានសារៈសំខាន់នេះ មិនត្រឹមតែជាការអបអរសាទរនូវសមិទ្ធផលនៃសន្តិភាព និងវិបុលភាពក្នុងតំបន់អឺរ៉ុបប៉ុណ្ណោះទេ ប៉ុន្តែក៏ជាឱកាសសម្រាប់សហភាពអឺរ៉ុបក្នុងការបង្ហាញនូវតម្លៃរួម សេរីភាព និងការពង្រឹងភាពជាដៃគូជាមួយបណ្តាប្រទេសនានាលើសកលលោក រួមទាំងព្រះរាជាណាចក្រកម្ពុជាផងដែរ។

ពិធីទិវាសហភាពអឺរ៉ុបពិធីទិវាសហភាពអឺរ៉ុប

ពិធីនេះបានប្រព្រឹត្តទៅនៅរាជធានីភ្នំពេញ នាល្ងាចថ្ងៃអង្គារ ទី១២ ខែឧសភា ឆ្នាំ២០២៦ ក្រោមការរៀបចំយ៉ាងឱឡារិកពីស្ថានប្រតិភូសហភាពអឺរ៉ុបប្រចាំកម្ពុជា។

ពិធីទិវាសហភាពអឺរ៉ុបពិធីទិវាសហភាពអឺរ៉ុប

ការអញ្ជើញចូលរួមរបស់លោករដ្ឋមន្ត្រី បានបង្ហាញពីការប្តេជ្ញាចិត្តរបស់កម្ពុជាក្នុងការពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការល្អជាមួយសហភាពអឺរ៉ុប ជាពិសេសក្នុងវិស័យទេសចរណ៍ ដែលជាវិស័យអាទិភាពរបស់រាជរដ្ឋាភិបាល។

ពិធីទិវាសហភាពអឺរ៉ុបពិធីទិវាសហភាពអឺរ៉ុបពិធីទិវាសហភាពអឺរ៉ុបពិធីទិវាសហភាពអឺរ៉ុប

ដោយ៖ សិលា

administrator

Related Articles