សម្តេចធិបតី ថ្លែងគោរពវិញ្ញាណក្ខន្ធអតីតយុទ្ធជន ក្នុងទិវាអតីតយុទ្ធជនលើកទី១៩ សន្យាពង្រឹងប្រព័ន្ធគាំពារសង្គម

សម្តេចធិបតី ថ្លែងគោរពវិញ្ញាណក្ខន្ធអតីតយុទ្ធជន ក្នុងទិវាអតីតយុទ្ធជនលើកទី១៩ សន្យាពង្រឹងប្រព័ន្ធគាំពារសង្គម

ភ្នំពេញ៖ សម្តេចធិបតី នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងនូវសារមនោសញ្ចេតនាយ៉ាងជ្រាលជ្រៅក្នុងឱកាសទិវាអតីតយុទ្ធជន និងនិវត្តជនកម្ពុជា លើកទី១៩ ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦។ ក្នុងនាមរាជរដ្ឋាភិបាល និងក្នុងនាមជាអនុប្រធានទី១ សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា សម្តេចបានសម្តែងនូវការលំឱនកាយគោរពចំពោះវិញ្ញាណក្ខន្ធយុទ្ធជន យុទ្ធនារី និងអតីតយុទ្ធជន ដែលបានពលីជីវិតដើម្បីការពារជាតិ មាតុភូមិ និងប្រជាជន។

សម្តេចធិបតី ថ្លែងក្នុងទិវាអតីតយុទ្ធជន

សម្តេចក៏បានសម្តែងនូវការកោតសរសើរចំពោះកងកម្លាំងប្រដាប់អាវុធគ្រប់លំដាប់ថ្នាក់ នៃកងយោធពលខេមរភូមិន្ទ និងកងនគរបាលជាតិ ដែលកំពុងបំពេញបេសកកម្មអភិវឌ្ឍប្រទេស និងការពារបូរណភាពទឹកដី។ សម្តេចបានបញ្ជាក់ថា រាជរដ្ឋាភិបាលតែងតែផ្តល់អាទិភាពដល់ការងារអតីតយុទ្ធជន និងអតីតមន្ត្រីរាជការស៊ីវិល។

ជាមួយគ្នានេះ សម្តេចបានលើកឡើងពីយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ ដែលផ្តោតលើការអភិវឌ្ឍមូលធនមនុស្ស និងការពង្រឹងប្រព័ន្ធគាំពារសង្គម និងប្រព័ន្ធស្បៀង ដោយឈរលើអភិក្រមសំខាន់ៗចំនួន៤ រួមមាន៖ ចីរភាពនៃកម្មវិធី លទ្ធភាពទ្រទ្រង់នៃថវិកាជាតិ ការធានាបរិយាបន្ន និងសមធម៌សង្គម ព្រមទាំងការពង្រីកវិសាលភាពនៃប្រព័ន្ធគាំពារសង្គមប្រកបដោយប្រព័ន្ធ។

administrator

Related Articles