សមត្ថកិច្ចភ្នំពេញវាយលុកបុរីពិភពថ្មីកួរស្រូវ ឃាត់ជនបរទេសខុសច្បាប់ជិត៨០នាក់

សមត្ថកិច្ចភ្នំពេញវាយលុកបុរីពិភពថ្មីកួរស្រូវ ឃាត់ជនបរទេសខុសច្បាប់ជិត៨០នាក់

ភ្នំពេញ៖ កម្លាំងសមត្ថកិច្ចរាជធានីភ្នំពេញ បានបើកប្រតិបត្តិការត្រួតពិនិត្យរដ្ឋបាលជនបរទេសទ្រង់ទ្រាយធំ នៅក្នុងបុរីពិភពថ្មីកួរស្រូវ២ និង៣ កាលពីថ្ងៃទី១២ ឧសភា ឆ្នាំ២០២៦ ក្រោមការបញ្ជាផ្ទាល់របស់ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ។

ប្រតិបត្តិការត្រួតពិនិត្យ

ប្រតិបត្តិការនេះធ្វើឡើងដោយមានការសម្របសម្រួលពីតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ និងកងកម្លាំងក្រោមឱវាទរបស់ លោកវរសេនីយ៍ឯក ជឹម ស៊ីថា អធិការនគរបាលខណ្ឌដង្កោ សហការជាមួយគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ។

ការត្រួតពិនិត្យរដ្ឋបាលជនបរទេស

ក្រុមការងារចម្រុះទី១ ដឹកនាំដោយ លោក ឯក ឃុនឌឿន និង លោក សុខ ពេញវុធ អភិបាលរងរាជធានីភ្នំពេញ បានចុះត្រួតពិនិត្យគោលដៅបុរីពិភពថ្មីគួរស្រូវ III ចំនួន ៤២ល្វែង ក្នុងនោះជនបរទេសស្នាក់នៅស្របច្បាប់មាន ៤៦នាក់ និងឃាត់ខ្លួនជនបរទេសស្នាក់នៅខុសច្បាប់ប្រមាណ ៦នាក់ (ជនជាតិចិន) ពាក់ព័ន្ធការបើកផ្ទះសំណាក់គ្មានច្បាប់អនុញ្ញាត។

ជនបរទេសខុសច្បាប់

ចំណែកក្រុមការងារចម្រុះទី២ ដឹកនាំដោយលោក ហ៊ុន សុរិទ្ធី, លោក អ៊ុមរ៉ន ហាស្សាន់ និង លោក ឃ្លាំង ហួត អភិបាលរងរាជធានីភ្នំពេញ បានត្រួតពិនិត្យបុរីពិភពថ្មីកួរស្រូវ១ ចំនួន ៤០ល្វែង ឃើញមានជនបរទេសស្នាក់នៅសរុប ១១៥នាក់ ក្នុងនោះស្របច្បាប់ ៤៦នាក់ និងខុសច្បាប់ ៦៩នាក់ មកពី៥សញ្ជាតិរួមមាន បង់ក្លាដេស (៥៨នាក់), វៀតណាម (៧នាក់), ចិន (២នាក់), នេប៉ាល់ (១នាក់) និង ប៉ាគីស្ថាន (១នាក់)។

ជនបរទេសទាំងអស់ត្រូវបានឃាត់ខ្លួនជាបណ្តោះអាសន្ន និងប្រគល់ជូនស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធីជំនាញបន្ត។ លោក ឃ្លាំង ហួត ក៏បានណែនាំឲ្យរដ្ឋបាលខណ្ឌដង្កោ និងនគរបាលអន្តោប្រវេសន៍ ត្រូវបន្ត�្រួតពិនិត្យប៉ាស្ព័រ វីហ្សា និងផ្ទះសំណាក់ខុសច្បាប់ ព្រមទាំងសម្របសម្រួលជាមួយពន្ធដារខណ្ឌ ដើម្បីចុះអនុវត្តបន្ថែមទៀត៕

ដោយ៖ តារា

administrator

Related Articles