ព័ត៌មានជាតិ

អគ្គបណ្ឌិត នេត សាវឿន អញ្ជើញដឹកនាំប្រារព្ធខួបទី១៦៣ ទិវាអន្តរជាតិកាកបាទក្រហម និងអឌ្ឍចន្ទក្រហមនៅកំពង់ចាម

ខេត្តកំពង់ចាម៖ អាជ្ញាធរខេត្តកំពង់ចាម សហការជាមួយសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ចាម បានរៀបចំពិធីប្រារព្ធខួបទី១៦៣ នៃទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម (៨ ឧសភា ២០២៦) ក្រោមមូលបទ «បន្តរួមកម្លាំងគ្នា ដើម្បីមនុស្សធម៌» ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ លោកសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី និងជាប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ចាម នាថ្ងៃទី១២ ខែឧសភា…

នគរបាលស្រុកមោងឫស្សីបង្ក្រាបគ្រឿងញៀន និងអនុវត្តដីកាចាប់ខ្លួនជនសង្ស័យពីរនាក់

ខេត្តបាត់ដំបង៖ កម្លាំងនគរបាលស្រុកមោងឫស្សី ដឹកនាំដោយលោកវរសេនីយ៍ឯក ស គឹមឡុង អធិការនគរបាលស្រុក បានបើកប្រតិបត្តិការចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦ បង្ក្រាបមុខសញ្ញាប្រើប្រាស់សារធាតុញៀនដោយខុសច្បាប់ និងអនុវត្តដីកាបង្គាប់ឱ្យចាប់ខ្លួនរបស់តុលាការ ដោយឃាត់ខ្លួនជនសង្ស័យសរុបចំនួន ០២ នាក់។ ជនសង្ស័យទី១៖ ឈ្មោះ មឿន វ៉ាត់ ភេទប្រុស…

រថយន្ត Toyota Prius បុកខឿនសួនច្បារពុះចែកផ្លូវរងការខូចខាតយ៉ាងដំណំ

ភ្នំពេញ៖ បុរសម្នាក់បានបើករថយន្ត Toyota Prius ក្នុងល្បឿនលឿនដោយមិនប្រយ័ត្ន បណ្តាលឲ្យរេចង្កូតទៅបុកឡើងលើខឿនសួនច្បារពុះចែកផ្លូវ ធ្វើឲ្យរថយន្តនិងសួនច្បាររងការខូចខាតយ៉ាងដំណំ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ១:៥០ នាទី រំលងអធ្រាត្រឈានចូលថ្ងៃទី ១២ ខែឧសភា ឆ្នាំ ២០២៦ ស្ថិតតាមបណ្តោយផ្លូវ ១០០៣ សង្កាត់ច្រាំងចំរេះទី ២ ខណ្ឌឬស្សីកែវ…

នាយកដ្ឋាននគរបាលព្រហ្មទណ្ឌសារភាពកំហុស ក្រោយរូបភាពកម្លាំងជិះម៉ូតូមិនពាក់មួករាលដាល

ភ្នំពេញ៖ នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានចេញសេចក្តីបំភ្លឺជាផ្លូវការ ទទួលស្គាល់ថា រូបភាពវីដេអូកម្លាំងនគរបាលស៊ីវិលជិះម៉ូតូមិនពាក់មួក មិនដាក់កញ្ចក់ និងសៀតអាវុធដោយមិនបិទបាំង គឺជាកម្លាំងរបស់អង្គភាពខ្លួនពិតប្រាកដ។ កម្លាំងទាំងនេះ ទើបនឹងបញ្ចប់ប្រតិបត្តិការបង្ក្រាបមុខសញ្ញាបង្កគ្រោះថ្នាក់ ដែលទើបចេញពីពន្ធនាគារ ក្រោមការដឹកនាំរបស់លោកឧត្តមសេនីយ៍ត្រី ប៊ុត វណ្ណារដ្ឋ អនុប្រធាននាយកដ្ឋាន។ ការទទួលស្គាល់កំហុស នាយកដ្ឋាននគរបាលព្រហ្មទណ្ឌបានទទួលស្គាល់ជាសារវន្តនូវកំហុសឆ្គងចំពោះការមិនគោរពច្បាប់ចរាចរណ៍របស់កម្លាំងជំនាញ រួមមាន៖ ការមិនពាក់មួកសុវត្ថិភាព ការមិនដាក់កញ្ចក់…

អភិបាលខេត្តបន្ទាយមានជ័យ៖ អតីតយុទ្ធជនជាគ្រឹះសន្តិភាព ដែលថ្នាក់ដឹកនាំតែងគិតគូរជានិច្ច

បន្ទាយមានជ័យ៖ លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានថ្លែងថា អតីតយុទ្ធជនគឺជាគ្រឹះនៃសន្តិភាព ដែលសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត តែងតែផ្ដល់អាទិភាព និងគិតគូរពីសុខទុក្ខជានិច្ច។ លោកបានលើកឡើងបែបនេះក្នុងពិធីអបអរសាទរខួបលើកទី១៩ ទិវាអតីតយុទ្ធជន និងនិវត្តជនកម្ពុជា នាថ្ងៃទី១២ ឧសភា…

សម្តេចធិបតី ហ៊ុន ម៉ាណែត ថ្លែងអំណរគុណព្រះមហាក្សត្រ និងអំពាវនាវឱ្យគាំទ្រអតីតយុទ្ធជនបន្ត

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានថ្លែងសារលិខិតក្នុងឱកាសទិវាអតីតយុទ្ធជន និងនិវត្តជនកម្ពុជា លើកទី១៩ ថ្ងៃទី១២ ឧសភា ២០២៦ ដោយសម្តែងនូវកតញ្ញូកតវេទិតាធម៌ថ្វាយចំពោះព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី និងសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ។ សម្តេចបានលើកឡើងថា…

ប្រតិបត្តិការណ៍ខ្សែសង្វាក់៣ខេត្តរាជធានី៖ កម្លាំងអាវុធហត្ថឃាត់ខ្លួនមុខសញ្ញាជួញដូរគ្រឿងញៀន១០នាក់ ដកហូតសារធាតុញៀនជាង៦០កញ្ចប់ និងអាវុធយុទ្ធភណ្ឌមួយចំនួន

ខេត្តតាកែវ៖ កម្លាំងកងរាជអាវុធហត្ថខេត្តតាកែវ សហការជាមួយកម្លាំងជំនាញបានធ្វើប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនជាខ្សែសង្វាក់ចំនួន៣ដំណាក់កាល ឆ្លងកាត់ខេត្តតាកែវ ខេត្តកណ្តាល និងរាជធានីភ្នំពេញ ដោយឃាត់ខ្លួនជនសង្ស័យសរុប១០នាក់ (ស្រី១ ប្រុស៩) និងដកហូតសារធាតុញៀនចំនួន៦២កញ្ចប់ រួមជាមួយអាវុធយុទ្ធភណ្ឌ យានយន្ត និងសម្ភារៈពាក់ព័ន្ធជាច្រើនទៀត។ លោកឧត្តមសេនីយ៍ត្រី សេង មហា មេបញ្ជាការកងរាជអាវុធហត្ថខេត្តតាកែវ បានដាក់បទបញ្ជាឲ្យកម្លាំងមន្ទីរស្រាវជ្រាវនិងបង្ក្រាបបទល្មើស ដឹកនាំដោយលោកអនុសេនីយ៍ឯក ជួន…

ខេត្តកំពង់ស្ពឺ៖ នគរបាលស្រុកគងពិសីឃាត់ខ្លួនយុវជនបង្ហោះម៉ូតូ៤នាក់ ហៅអាណាព្យាបាលមកអប់រំវិន័យ

ខេត្តកំពង់ស្ពឺ៖ ដោយបានការបញ្ជាដឹកនាំពីលោក ឧត្ដមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការនគរបាលខេត្តកំពង់ស្ពឺ កម្លាំងនគរបាលស្រុកគងពិសី ក្រោមការណែនាំពីលោកវរសេនីយ៍ឯក យ៉ាំង សុខលី អធិការស្រុកគងពិសី បានចុះបង្ក្រាបក្រុមយុវជនឈ្លន់ជិះម៉ូតូបង្ហោះតាមផ្លូវជាតិលេខ ៤១ ចន្លោះគីឡូម៉ែត្រ២៨-២៩ ស្ថិតក្នុងភូមិបេង ឃុំស្តុក ស្រុកគងពិសី កាលពីថ្ងៃអង្គារ ១១រោច ខែពិសាខ…

គ្រួសារងាយរងគ្រោះ ៣០១គ្រួសារ ទទួលបានចង្ក្រានសន្សំសំចៃថាមពល ពីសមាគមនារីអភិវឌ្ឍន៍ នៅឃុំច្រេស

ខេត្តកំពង់ឆ្នាំង៖ លោកស្រី ប៉ាល់ យឿន សមាជិកក្រុមប្រឹក្សាខេត្ត និងជាប្រធានប្រតិបត្តិគណៈកម្មាធិការសាខា សមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ បានដឹកនាំក្រុមការងារចុះប្រគល់ចង្ក្រានសន្សំសំចៃថាមពលចំនួន ៣០១ចង្ក្រាន ជូនដល់ប្រជាពលរដ្ឋជួបការលំបាក និងងាយរងគ្រោះចំនួន ៣០១គ្រួសារ ព្រមទាំងចាស់ជរាគ្មានទីពឹង នៅឃុំច្រេស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង កាលពីថ្ងៃទី១៣ ខែឧសភា…

អាវុធហត្ថកំពង់ស្ពឺបង្រ្កាបគ្រឿងញៀន ឃាត់ខ្លួនយុវជនម្នាក់ស្រុកថ្ពងបញ្ជូនតុលាការ

ខេត្តកំពង់ស្ពឺ៖ កម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានធ្វើការបង្រ្កាប និងឃាត់ខ្លួនជនសង្ស័យម្នាក់ ក្នុងករណីរក្សាទុក និងជួញដូរគ្រឿងញៀនខុសច្បាប់ នៅក្នុងស្រុកថ្ពង ខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៦ កន្លងទៅនេះ។ ក្រោមការបញ្ជាដឹកនាំដោយផ្ទាល់ពីលោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ និងការសម្របសម្រួលពីព្រះរាជអាជ្ញា អមសាលាដំបូងខេត្តកំពង់ស្ពឺ កម្លាំងអង្គភាពនគរបាលយុត្តិធម៌ នៃមន្ទីរស្រាវជ្រាវ…