នាយកដ្ឋាននគរបាលព្រហ្មទណ្ឌសារភាពកំហុស ក្រោយរូបភាពកម្លាំងជិះម៉ូតូមិនពាក់មួករាលដាល

នាយកដ្ឋាននគរបាលព្រហ្មទណ្ឌសារភាពកំហុស ក្រោយរូបភាពកម្លាំងជិះម៉ូតូមិនពាក់មួករាលដាល

ភ្នំពេញ៖ នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានចេញសេចក្តីបំភ្លឺជាផ្លូវការ ទទួលស្គាល់ថា រូបភាពវីដេអូកម្លាំងនគរបាលស៊ីវិលជិះម៉ូតូមិនពាក់មួក មិនដាក់កញ្ចក់ និងសៀតអាវុធដោយមិនបិទបាំង គឺជាកម្លាំងរបស់អង្គភាពខ្លួនពិតប្រាកដ។

នគរបាលព្រហ្មទណ្ឌ

កម្លាំងទាំងនេះ ទើបនឹងបញ្ចប់ប្រតិបត្តិការបង្ក្រាបមុខសញ្ញាបង្កគ្រោះថ្នាក់ ដែលទើបចេញពីពន្ធនាគារ ក្រោមការដឹកនាំរបស់លោកឧត្តមសេនីយ៍ត្រី ប៊ុត វណ្ណារដ្ឋ អនុប្រធាននាយកដ្ឋាន។

នគរបាលព្រហ្មទណ្ឌ

ការទទួលស្គាល់កំហុស

នាយកដ្ឋាននគរបាលព្រហ្មទណ្ឌបានទទួលស្គាល់ជាសារវន្តនូវកំហុសឆ្គងចំពោះការមិនគោរពច្បាប់ចរាចរណ៍របស់កម្លាំងជំនាញ រួមមាន៖ ការមិនពាក់មួកសុវត្ថិភាព ការមិនដាក់កញ្ចក់ ការសៀតអាវុធដោយគ្មានការបិទបាំង និងការមិនពាក់កាតសម្គាល់ខ្លួន។

នគរបាលព្រហ្មទណ្ឌ

ការពន្យល់ពីស្ថានភាពជាក់ស្តែង

តាមការពន្យល់របស់នាយកដ្ឋាន មូលហេតុដែលកម្លាំងមិនពាក់មួកសុវត្ថិភាព គឺដោយសារការប្រញាប់ប្រញាល់ចេញប្រតិបត្តិការបន្ទាន់ ពេលទទួលបានព័ត៌មានបទល្មើសភ្លាមៗ ព្រមទាំងការពាក់មួកអាចជាឧបសគ្គក្នុងការប្រដេញតាមល្បឿនលឿន។

នគរបាលព្រហ្មទណ្ឌ

ចំណែកការសៀតអាវុធដោយមិនបិទបាំង គឺបណ្ដាលមកពីល្បឿនម៉ូតូលឿន ធ្វើឲ្យអាវប៉ើង និងមិនទាន់បានរៀបចំខ្លួនប្រាណឡើងវិញ ដោយកម្លាំងកំពុងដឹកមុខសញ្ញាទៅកាន់នាយកដ្ឋានដើម្បីសួរនាំ។

រីឯការមិនដាក់កញ្ចក់ គឺដោយសារការប្រដេញតាមជនល្មើសនៅតាមផ្លូវតូចចង្អៀត ដែលអាចប៉ះកញ្ចក់បង្កគ្រោះថ្នាក់ដល់កម្លាំង។

នគរបាលព្រហ្មទណ្ឌ

ការកែលម្អនាពេលអនាគត

ជាមួយគ្នានេះ នាយកដ្ឋានបានបញ្ជាក់ថា អង្គភាពបានអប់រំណែនាំដល់កម្លាំងជំនាញទាំងអស់ឲ្យកែប្រែកំហុសឆ្គង និងចូលរួមគោរពច្បាប់ចរាចរណ៍ ដើម្បីជាគំរូល្អដល់ប្រជាពលរដ្ឋ។

នគរបាលព្រហ្មទណ្ឌ

នាយកដ្ឋានសង្ឃឹមថាសាធារណៈជន និងអ្នកសារព័ត៌មានទាំងអស់ មេត្តាយោគយល់ដោយក្ដីអនុគ្រោះ៕

ដោយ៖ សូរិយា

administrator

Related Articles