ខេត្តកំពង់ស្ពឺ៖ នគរបាលស្រុកគងពិសីឃាត់ខ្លួនយុវជនបង្ហោះម៉ូតូ៤នាក់ ហៅអាណាព្យាបាលមកអប់រំវិន័យ

ខេត្តកំពង់ស្ពឺ៖ នគរបាលស្រុកគងពិសីឃាត់ខ្លួនយុវជនបង្ហោះម៉ូតូ៤នាក់ ហៅអាណាព្យាបាលមកអប់រំវិន័យ

ខេត្តកំពង់ស្ពឺ៖ ដោយបានការបញ្ជាដឹកនាំពីលោក ឧត្ដមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការនគរបាលខេត្តកំពង់ស្ពឺ កម្លាំងនគរបាលស្រុកគងពិសី ក្រោមការណែនាំពីលោកវរសេនីយ៍ឯក យ៉ាំង សុខលី អធិការស្រុកគងពិសី បានចុះបង្ក្រាបក្រុមយុវជនឈ្លន់ជិះម៉ូតូបង្ហោះតាមផ្លូវជាតិលេខ ៤១ ចន្លោះគីឡូម៉ែត្រ២៨-២៩ ស្ថិតក្នុងភូមិបេង ឃុំស្តុក ស្រុកគងពិសី កាលពីថ្ងៃអង្គារ ១១រោច ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦។

នគរបាលស្រុកគងពិសី

កម្លាំងសមត្ថកិច្ចបានធ្វើការឃាត់ខ្លួនយុវជនចំនួន ៤នាក់ រួមមាន៖

  • ១. ឈ្មោះ ផន វិរៈ ភេទប្រុស អាយុ ១៧ឆ្នាំ ស្នាក់នៅភូមិព្រៃងោង ឃុំភារីមានជ័យ ស្រុកបសេដ្ឋ
  • ២. ឈ្មោះ នាង បូរ៉ា ភេទប្រុស អាយុ ១៦ឆ្នាំ នៅភូមិដូង ឃុំស្តុក ស្រុកគងពិសី
  • ៣. ឈ្មោះ ឆន កែវ ភេទប្រុស អាយុ ២០ឆ្នាំ នៅភូមិព្រៃអន្ទាវ ឃុំស្តុក ស្រុកគងពិសី
  • ៤. ឈ្មោះ នៅ វិសាល ភេទប្រុស អាយុ ១៦ឆ្នាំ នៅភូមិបេង ឃុំស្តុក ស្រុកគងពិសី

នគរបាលស្រុកគងពិសី

ក្រោយពេលឃាត់ខ្លួន សមត្ថកិច្ចបានបញ្ជូនយុវជនទាំង ៤នាក់មកកាន់អធិការដ្ឋាននគរបាលស្រុក ដើម្បីធ្វើការសាកសួរ និងអនុវត្តវិធានការអប់រំតាមគោលការណ៍ថ្នាក់ដឹកនាំ៖

  • វិធានការទី១៖ បានកោសក់ ពុះជើងក្អែក និងធ្វើពលកម្មបរិស្ថានអនាម័យជុំវិញអង្គភាព និងតាមទីសាធារណៈ
  • វិធានការទី២៖ អញ្ជើញអាណាព្យាបាលមកទទួលស្តាប់ និងធ្វើកិច្ចសន្យាប្រគល់ជូនឪពុកម្តាយយកទៅអប់រំបន្ត កុំឱ្យប្រព្រឹត្តសកម្មភាពដដែលៗទៀត
  • វិធានការទី៣៖ ដកហូតម៉ូតូមួយគ្រឿងដែលប្រើប្រាស់បង្ហោះតាមផ្លូវសាធារណៈ យកមករក្សាទុករយៈពេល ៩០ថ្ងៃ នៅអធិការដ្ឋាននគរបាលស្រុកគងពិសី

នគរបាលស្រុកគងពិសី

សមត្ថកិច្ចក៏បានសំណូមពរដល់លោកឪពុកអ្នកម្តាយ និងអាណាព្យាបាលទាំងអស់ សូមមេត្តាគ្រប់គ្រងកូនចៅដោយផ្ទាល់លើបញ្ហាការរៀនសូត្រ និងកុំជ្រួលជ្រើមហួសហេតុលើឧបករណ៍សម្ភារៈនិយម កុំទុកចិត្តកូនពេក ព្រោះអាចនាំឱ្យកូនខូចអនាគត ដោយសារតែប្រើមធ្យោបាយមិនចូលរៀន និងសេពគប់មិត្តភក្តិគូកនខុស។

នគរបាលស្រុកគងពិសីនគរបាលស្រុកគងពិសីនគរបាលស្រុកគងពិសីនគរបាលស្រុកគងពិសី

ដោយ៖ សូរិយា

administrator

Related Articles