ភ្នំពេញ៖ បុរសម្នាក់បានបើករថយន្ត Toyota Prius ក្នុងល្បឿនលឿនដោយមិនប្រយ័ត្ន បណ្តាលឲ្យរេចង្កូតទៅបុកឡើងលើខឿនសួនច្បារពុះចែកផ្លូវ ធ្វើឲ្យរថយន្តនិងសួនច្បាររងការខូចខាតយ៉ាងដំណំ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ១:៥០ នាទី រំលងអធ្រាត្រឈានចូលថ្ងៃទី ១២ ខែឧសភា ឆ្នាំ ២០២៦ ស្ថិតតាមបណ្តោយផ្លូវ ១០០៣ សង្កាត់ច្រាំងចំរេះទី ២ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញបុរសម្នាក់បើករថយន្តម៉ាក Toyota Prius ពណ៌ទឹកប្រាក់ ពាក់ផ្លាកលេខ ភ្នំពេញ 2AZ-1415 ធ្វើដំណើរតាមបណ្តោយផ្លូវ ១០០៣។ លុះមកដល់ចំណុចកើតហេតុ ស្រាប់តែបើករេចង្កូតទៅបុកឡើងលើខឿនសួនច្បារពុះចែកផ្លូវ បណ្តាលឲ្យរងការខូចខាតទាំងសួនច្បារ និងរថយន្តខាងចំហៀងឆ្វេង។


ក្រោយពេលកើតហេតុ សមត្ថកិច្ចជំនាញចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចុះមកធ្វើការវាស់វែង និងយករថយន្តទៅរក្សាទុករង់ចាំការដោះស្រាយនៅពេលក្រោយ។
ដោយ៖ សុខាសែនជ័យ
