JDT ធ្វើប្រវត្តិសាស្ត្រ! ស្មើកំណត់ត្រាពិភពលោក 108 ប្រកួតមិនចាញ់ ក្រោយបំបាក់ Kelantan 14-1

JDT ធ្វើប្រវត្តិសាស្ត្រ! ស្មើកំណត់ត្រាពិភពលោក 108 ប្រកួតមិនចាញ់ ក្រោយបំបាក់ Kelantan 14-1

ក្រុមយក្សម៉ាឡេស៊ី Johor Darul Ta’zim FC (JDT) បានបង្កើតប្រវត្តិសាស្ត្រថ្មីមួយទៀត បន្ទាប់ពីពួកគេបានតាមស្មើកំណត់ត្រាពិភពលោក សម្រាប់ការប្រកួតមិនដែលចាញ់យូរបំផុតក្នុងលីគជាតិ ដោយឈានដល់ ១០៨ ប្រកួត។

JDT

ជ័យជម្នះដ៏ត្រករលើក្រុម Kelantan ក្នុងលទ្ធផល ១៤-១ កាលពីថ្ងៃទី ១០ ឧសភា គឺជាការប្រកួតចុងក្រោយនៃក្របខណ្ឌ Malaysia Super League (MSL) រដូវកាលនេះ។ ការឈ្នះនេះមិនត្រឹមតែធ្វើឱ្យ JDT បញ្ចប់រដូវកាលដោយគ្មានការចាញ់ក្នុង ២៤ ប្រកួតប៉ុណ្ណោះទេ ថែមទាំងបានធ្វើឱ្យពួកគេស្មើកំណត់ត្រាពិភពលោករបស់ក្លឹប Ivory Coast គឺ ASEC Mimosas ដែលធ្លាប់ធ្វើបានចន្លោះឆ្នាំ ១៩៨៩ ដល់ ១៩៩៤។

JDT Celebration

ការប្រកួតចុងក្រោយនេះក៏ជាការទទួលជ័យជម្នះដ៏ធំបំផុតក្នុងប្រវត្តិសាស្ត្រ MSL ផងដែរ ដោយបំបែកកំណត់ត្រាចាស់របស់ JDT ខ្លួនឯងដែលធ្លាប់ឈ្នះ ១០-០ ទល់នឹង DPMM កាលពីខែតុលា ឆ្នាំ ២០២៥។

ខ្សែប្រយុទ្ធប្រេស៊ីល Bergson Da Silva គឺជាតារាសម្តែងក្នុងជ័យជម្នះនេះ ដោយស៊ុតបញ្ចូលទីបាន ៦ គ្រាប់ ខណៈដែល Manuel Hidalgo ស៊ុតបាន ៣ គ្រាប់។ កីឡាករ Antonio Glauder, Stuart Wilkin, Yago Cesar, Syamer Kutty Abba និង Alberto Diaz ម្នាក់ៗបានបន្ថែមមួយគ្រាប់ទៀត។ Kelantan រកបានតែគ្រាប់បាល់លួងចិត្តនៅនាទីទី ៦៤ ប៉ុណ្ណោះ។

ជាមួយនឹងលទ្ធផលនេះ JDT បានបញ្ចប់រដូវកាលដោយមាន ៧០ ពិន្ទុ ស៊ុតបាន ១១៦ គ្រាប់ និងរបូតត្រឹមតែ ១០ គ្រាប់ប៉ុណ្ណោះ។ ក្រុម Kelantan ផ្ទុយទៅវិញ បានបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ ២ បាតតារាងដោយមានត្រឹម ១៥ ពិន្ទុ។

JDT Players

គួរបញ្ជាក់ថា ការមិនដែលចាញ់របស់ JDT មានរយៈពេលជាង ៤ ឆ្នាំ ដោយការចាញ់ចុងក្រោយក្នុង MSL គឺចាញ់ ០-១ ក្រោមស្នាដៃក្រុម Terengganu កាលពីខែមេសា ឆ្នាំ ២០២១។ ពួកគេក៏បានឈ្នះពាន MSL រយៈពេល ១២ រដូវកាលជាប់ៗគ្នា ដែលជារយៈពេលដ៏យូរបំផុតមួយនៃការគ្រប់គ្រងបាល់ទាត់អាស៊ី។

ជាមួយនឹងជ័យជម្នះដ៏អស្ចារ្យនេះ JDT អាចបំបែកកំណត់ត្រាពិភពលោកបានក្នុងការប្រកួតដំបូងរបស់ពួកគេនៃរដូវកាល MSL 2026-2027 ខាងមុខនេះ។

administrator

Related Articles