ព័ត៌មានជាតិ

តុលាការក្រុងភ្នំពេញសម្រេចឃុំខ្លួនមេខ្លោងឆបោកអនឡាញចំនួន៧នាក់ ក្នុងយុទ្ធនាការបង្ក្រាបបទល្មើសបច្ចេកវិទ្យា

ភ្នំពេញ៖ តុលាការក្រុងភ្នំពេញបានសម្រេចឃុំខ្លួនមេខ្លោងឆបោកអនឡាញចំនួន៧នាក់ ដែលភាគច្រើនជាជនជាតិចិន ក្រោមបទល្មើសឆបោកមានស្ថានទម្ងន់ទោស។ ការសម្រេចនេះបានធ្វើឡើងកាលពីថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៦ បន្ទាប់ពីការស៊ើបអង្កេតយ៉ាងល្អិតល្អន់។ លោក ឡោ ក្រឹម ចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ បានចេញដីកាសម្រេចចំនួន៧ផ្សេងគ្នា ដោយបញ្ជាក់ថា ជនត្រូវចោទទាំង៧នាក់នេះត្រូវបានឃុំខ្លួនជាបណ្តោះអាសន្ននៅមណ្ឌលអប់រំកែប្រែទី១។ ពួកគេត្រូវបានចោទប្រកាន់ពីបទឆបោកដែលប្រព្រឹត្តនៅអគារស្តាស៊ីធី អគារលេខ២ ជាន់ទី៩ បន្ទប់ ៩១២…

កូនប្រសារខឹងឪពុកក្មេកស្ដីបន្ទោស ទាញកាំបិតកាប់រងរបួសធ្ងន់នៅកំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ៖ ករណីឈាមរត់ដោយសារជម្លោះគ្រួសារបានកើតឡើងនៅភូមិអាយាន ឃុំពាំងល្វា ស្រុកសាមគ្គីមុនីជ័យ នៅថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៦។ ជនសង្ស័យ អ៊ែល សុភ័ក្រ អាយុ៣៦ឆ្នាំ ដែលជាកូនប្រសារ បានយកកាំបិតផ្គាក់កាប់ឪពុកក្មេករបស់ខ្លួន ឈ្មោះ ប៉េន អោម អាយុ៦៧ឆ្នាំ បណ្តាលឱ្យរបួសបែកក្បាលធ្ងន់។ មន្ត្រីនគរបាលបានបញ្ជាក់ថា ហេតុការណ៍នេះកើតឡើងដោយសារជម្លោះរវាងកូនប្រសារ…

អាជ្ញាធរព្រមានចាត់វិធានការតឹងរឹងទៅលើស្ថានីយ៍ប្រេងលក់លើសតម្លៃកំណត់

ភ្នំពេញ៖ អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប) នៃក្រសួងពាណិជ្ជកម្ម បានចេញសេចក្តីព្រមានចាត់វិធានការតឹងរឹងទៅលើស្ថានីយ៍ប្រេងដែលលក់លើសតម្លៃកំណត់របស់ក្រសួង។ មន្ត្រីជំនាញក.ប.ប. កំពុងធ្វើការចុះអង្កេតថ្លៃលក់រាយប្រេងឥន្ធនៈតាមបណ្តាស្ថានីយ៍និងដេប៉ូចែកចាយទូទាំងប្រទេស។ យោងតាមស្ថានការណ៍ជម្លោះនៅតំបន់មជ្ឈឹមបូព៌ា ដែលបង្កផលប៉ះពាល់ដល់ការផលិត ការនាំចេញ និងការចែកចាយប្រេងឥន្ធនៈ ការណ៍នេះអាចនាំឱ្យមានការកើនឡើងថ្លៃលក់ប្រេងឥន្ធនៈជាសាកល។ ក្នុងន័យនេះ អគ្គនាយកដ្ឋានក.ប.ប. បានចេញសេចក្តីណែនាំដល់សាខាក.ប.ប. រាជធានី-ខេត្តទាំងអស់ដូចខាងក្រោម៖ ១. បង្កើនសកម្មភាពចុះអង្កេតថ្លៃលក់រាយប្រេងឥន្ធនៈ…

ស្ត្រីកងទ័ពកម្ពុជា៖ វីរភាពអង់អាចក្លាហានក្នុងការការពារជាតិប្រឆាំងអំពើឈ្លានពាន

ភ្នំពេញ៖ នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានថ្លែងក្នុងពិធីអបអរសាទរខួបលើកទី១១៥ នៃទិវានារីអន្តរជាតិ ៨មីនា ឆ្នាំ២០២៦ ថា ស្ត្រីជាកងទ័ពកម្ពុជា បានបង្ហាញវីរភាពអង់អាចក្លាហានក្នុងការការពារបូរណភាពទឹកដីប្រឆាំងនឹងអំពើឈ្លានពាន។ នាយឧត្តមសេនីយ៍ ទៀ សីហា បានបញ្ជាក់នៅថ្ងៃទី៦ មីនា ២០២៦ ថា…

នគរបាលស្រុកសំរោងទងឃាត់ខ្លួនក្មេង២នាក់បង្ហោះម៉ូតូតាមផ្លូវជាតិលេខ៤

ខេត្តកំពង់ស្ពឺ – ក្រោមការដឹកនាំពីលោក ឧត្ដមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការនគរបាលខេត្តកំពង់ស្ពឺ កម្លាំងនគរបាលស្រុកសំរោងទងបានចាត់វិធានការបង្ក្រាបក្រុមក្មេងទំនើងក្នុងតំបន់។ នារសៀលថ្ងៃទី៦ មីនា ២០២៦ នគរបាលបានស្រាវជ្រាវនិងឃាត់ខ្លួនក្មេង២នាក់ដែលបង្ហោះម៉ូតូតាមផ្លូវជាតិលេខោ៤ មុខរោងចក្រកាត់ដេរវ៉ាសាន់ ក្នុងភូមិត្រាច ឃុំកាហែង ស្រុកសំរោងទង។ អ្នកត្រូវបានឃាត់ខ្លួនរួមមាន៖ ១. ហោ ភាល័ក្ខ…

សម្តេចធិបតី ហ៊ុន ម៉ាណែត ប្រកាសយុទ្ធនាការប្រឆាំងគ្រឿងញៀនលើកទី១១ និងច្បាប់ថ្មីប្រឆាំង Online Scams

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងប្រសាសន៍សំខាន់ៗក្នុងឱកាសអញ្ជើញជាអធិបតីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅបន្ដរបស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន នាថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៦។ សម្ដេចធិបតីបានបញ្ជាក់ថា រាជរដ្ឋាភិបាលកំពុងរៀបចំច្បាប់ប្រឆាំងបទល្មើសឆបោកតាមប្រព័ន្ធអនឡាញ (Online Scams) ដែលនឹងកំណត់កាតព្វកិច្ចចំពោះអ្នកពាក់ព័ន្ធទាំងអស់ រួមទាំងម្ចាស់ទីតាំងជួលឱ្យក្រុមឧក្រិដ្ឋជន។ សម្ដេចធិបតីបានរំពឹងថា យុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី១១ រយៈពេល១ឆ្នាំ (១…

គ្រោះថ្នាក់ចរាចរណ៍ធ្ងន់ធ្ងរ៖ ម៉ូតូ៣គ្រឿងបុកបន្តគ្នា បណ្តាលឱ្យ៤នាក់របួសនៅបាត់ដំបង

ខេត្តបាត់ដំបង៖ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏ធ្ងន់ធ្ងរបានកើតឡើងនៅព្រឹកថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៦ នៅពេលម៉ូតូចំនួន៣គ្រឿងបុកបន្តគ្នា បណ្តាលឱ្យមនុស្សប្រុសស្រីចំនួន៤នាក់រងរបួសធ្ងន់ស្រាល។ គ្រោះថ្នាក់នេះបានកើតឡើងនៅម៉ោង៧ព្រឹក នៅត្រង់ចំណុចផ្លូវប្រសព្វខាងមុខខ្លោងទ្វារវត្តតាមិម ស្ថិតក្នុងភូមិវត្តតាមិម ឃុំអូរដំបង១ ស្រុកសង្កែ ខេត្តបាត់ដំបង។ តាមការអះអាងពីប្រជាពលរដ្ឋក្នុងតំបន់ ហេតុការណ៍នេះបានកើតឡើងដោយសារតែការបើកបរមិនប្រុងប្រយ័ត្ន។ ប្រភពពីប្រជាពលរដ្ឋបានឱ្យដឹងថា ម៉ូតូដំបូងម៉ាកហុងដាឌ្រីមពណ៌ខ្មៅ ផ្លាកលេខបាត់ដំបង 1AJ-7493 បើកបរដោយបុរសម្នាក់ក្នុងទិសដៅពីលិចទៅកើត (ឆ្លងផ្លូវ)…

កម្ពុជាកំពុងបង្កើនសមត្ថភាពកែច្នៃស្វាយចន្ទី សម្រេចនាំចេញទៅទីផ្សារអឺរ៉ុបជាលើកដំបូង

ភ្នំពេញ៖ កម្ពុជាកំពុងធ្វើការប្រឹងប្រែងយ៉ាងខ្លាំងក្លាក្នុងការអភិវឌ្ឍវិស័យស្វាយចន្ទី ដោយមានស្ថាប័នរដ្ឋចំនួន៥រួមគ្នាបង្កើនសមត្ថភាពកែច្នៃ និងនាំចេញផលិតផលស្វាយចន្ទីទៅកាន់ទីផ្សារអន្តរជាតិ។ កម្ពុជាបច្ចុប្បន្នជាប្រទេសផលិតគ្រាប់ស្វាយចន្ទីឆៅជាប់លេខ២នៅលើពិភពលោក និងជាប់លេខ១ខាងគុណភាព។ ដំណាំស្វាយចន្ទីត្រូវបានចាត់ទុកជាដំណាំយុទ្ធសាស្ត្រដ៏សំខាន់មួយដែលមានសក្តានុពលខ្ពស់សម្រាប់ការនាំចេញ។ ស្ថាប័នរដ្ឋទាំង៥ រួមមានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្រសួងពាណិជ្ជកម្ម ក្រសួងឧស្សាហកម្ម ក្រសួងបរិស្ថាន និងក្រសួងកសិកម្ម កំពុងធ្វើការសហការយ៉ាងជិតស្និទ្ធដើម្បីអភិវឌ្ឍវិស័យនេះ។ គោលដៅគឺបង្កើនសមត្ថភាពកែច្នៃគ្រាប់ស្វាយចន្ទីឡើងដល់២៥% នៅឆ្នាំ២០២៧ និងយ៉ាងតិច៥០% នៅឆ្នាំ២០៣២។ ជោគជ័យដ៏សំខាន់មួយគឺនៅថ្ងៃទី៤កញ្ញា២០២៥ កម្ពុជាបានសម្រេចនាំចេញគ្រាប់ស្វាយចន្ទីកែច្នៃរួច១០០%…

ស៊ីម៉ាក់បង្ហាញគ្រាប់សំណល់យុទ្ធភណ្ឌថៃ ១,២២៣គ្រាប់នៅប្រាសាទព្រះវិហារ ចំពោះប្រតិភូ១២ប្រទេស

ភ្នំពេញ៖ ក្រសួងការពារជាតិបានរៀបចំឱ្យគណៈប្រតិភូអនុព័ន្ធយោធាបរទេស១២ប្រទេស ចុះត្រួតពិនិត្យស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ នៅខេត្តព្រះវិហារ កាលពីថ្ងៃទី៥ មីនា ២០២៦។ លោកស្រី ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ បានឱ្យដឹងថា ការចុះត្រួតពិនិត្យនេះធ្វើឡើងដើម្បីពិនិត្យគ្រាប់សំណល់យុទ្ធភណ្ឌមិនទាន់ផ្ទុះដែលបន្សល់ពីការវាយប្រហាររបស់យោធាថៃកាលពីឆ្នាំ២០២៥។ មន្ត្រីមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (ស៊ីម៉ាក់) បានធ្វើបទបង្ហាញពីប្រភេទគ្រាប់សំណល់យុទ្ធភណ្ឌទាំង ១,២២៣គ្រាប់ ដែលត្រូវបានរកឃើញនៅក្នុងបរិវេណប្រាសាទព្រះវិហារ។ គ្រាប់ទាំងនេះជាការប្រើប្រាស់របស់យោធាថៃក្នុងអំឡុងការវាយប្រហារមកលើសម្បត្តិបេតិកភណ្ឌពិភពលោកនេះ។…

រដ្ឋដាក់ចេញមន្ត្រីរាជការ ១០៣នាក់ ក្រោយរកឃើញពាក់ព័ន្ធគ្រឿងញៀន

ភ្នំពេញ៖ ការប្រយុទ្ធប្រឆាំងគ្រឿងញៀននៅកម្ពុជាបានចាប់ផ្តើមទទួលបានលទ្ធផលយ៉ាងច្បាស់លាស់ នៅពេលដែលមន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធចំនួន ១០៣នាក់ ត្រូវបានដកហូតមុខតំណែង និងបណ្តេញចេញពីក្របខណ្ឌរដ្ឋ។ ការសម្រេចចិត្តនេះបានមកពីការរកឃើញថា មន្ត្រីទាំងនោះមានផ្ទុកសារធាតុញៀនក្នុងខ្លួន បន្ទាប់ពីធ្វើតេស្តរកសារធាតុញៀនលើមន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធសរុបចំនួន ១៣១,៤៧៣នាក់។ ក្នុងចំណោមនោះ មានចំនួន ១០៤នាក់ដែលរកឃើញវិជ្ជមាន។ លោកឧបនាយករដ្ឋមន្ត្រី នេត សាវឿន ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានធ្វើការបញ្ជាក់ពីការសម្រេចចិត្តនេះក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ…