អាយុក្មេងៗ ១១នាក់ ត្រូវបញ្ជូនទៅតុលាការ បន្ទាប់ពីវាយបំផ្លាញរថយន្តថ្មីជាច្រើនកន្លែង
ភ្នំពេញ៖ សមត្ថកិច្ចនគរបាលរាជធានីភ្នំពេញ បានបញ្ជូនខ្លួនជនសង្ស័យចំនួន ១១នាក់ ដែលភាគច្រើនមានអាយុត្រឹមតែ ១៦-១៨ឆ្នាំ ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ នៅវេលាម៉ោង ១រសៀលថ្ងៃទី២១ មេសា ២០២៦ ដើម្បីចាត់ការតាមផ្លូវច្បាប់។ លោកវរសេនីយ៍ឯក ម៉ម សាវន នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល បានបញ្ជាក់ថា ប្រតិបត្តិការនេះធ្វើឡើងក្រោមការដឹកនាំផ្ទាល់ពីលោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ…
