ស្ពានឆ្លងទន្លេបាសាក់ សម្រេចការសាងសង់៦៨% លឿនជាងផែនការ៦%

ស្ពានឆ្លងទន្លេបាសាក់ សម្រេចការសាងសង់៦៨% លឿនជាងផែនការ៦%

ភ្នំពេញ៖ ស្ពានឆ្លងកាត់ទន្លេបាសាក់ចាក់អង្រែក្រោម-ព្រែកប្រា បានសម្រេចការសាងសង់បាន៦៨% គិតត្រឹមថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៦ ដែលលឿនជាងផែនការ៦%។ នេះបើតាមការបញ្ជាក់ពីលោក ផន រឹម អ្នកនាំពាក្យក្រសួងសាធារណៈការ និងដឹកជញ្ជូន នៅថ្ងៃទី២១ ខែមេសានេះ។

ស្ពានឆ្លងទន្លេបាសាក់

លោកអ្នកនាំពាក្យបានបញ្ជាក់ថា ការសម្រេចបាននៃគម្រោងរួមមាន៖

១. ផ្នែកគ្រឹះស្ពាន សម្រេចបាន១០០%
២. ផ្នែករចនាសម្ព័ន្ធក្រោមស្ពាន សម្រេចបាន៨៩%
៣. រចនាសម្ព័ន្ធលើស្ពាន សម្រេចបាន២៨%
• ធ្នឹម T ចាក់ ១៨០ ដើម សម្រេចបាន ១៣២ ដើម
• ធ្នឹម T ចាក់នៅកន្លែង ១៨០ដើម សម្រេចបាន ១៥៦ដើម

ការងារសាងសង់ស្ពាន

៤. បណ្តាញផ្លូវ សម្រេចបាន ៤៤.៤%
• តភ្ជាប់ សម្រេចបាន ៥០%
• ផ្លូវបង្វែរទិស (Ram) សម្រេចបាន ៤២%

ស្ពានចាក់អង្រែក្រោម-ព្រែកប្រា ត្រូវបានសម្ពោធបើកការដ្ឋាននៅព្រឹកថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៤ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងឯកឧត្តម វ៉ាង វិនធៀន ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា។

ដំណើរការសាងសង់

តាមប្រតិទិនដំណើរការស្ថាបនា មិនមានភាពយឺតយ៉ាវជាងកម្មវិធីការងារដែលគ្រោងទុកទេ ដោយត្រៀមបញ្ចប់នៅចុងឆ្នាំ២០២៧ខាងមុខ។

ដំណើរការសាងសង់ស្ពាន

ស្ពាននេះនឹងជួយភ្ជាប់ការដឹកជញ្ជូនរវាងតំបន់ផ្សេងៗ និងជួយសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ។ ការសាងសង់ស្ពាននេះជាផ្នែកមួយនៃការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូននៅកម្ពុជា។

ស្ពានឆ្លងទន្លេ

ការងារសាងសង់

ស្ពានបាសាក់

ដំណើរការសាងសង់

ស្ពានថ្មី

ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ

ស្ពានកម្ពុជា

ការសាងសង់ស្ពាន

ដោយ៖ សិលា

administrator

Related Articles