ប្រជាពលរដ្ឋភ័យ! រដ្ឋបាលខេត្តកណ្តាលចេញបទបញ្ជាបន្ទាន់ដល់ម្ចាស់រណ្តៅដី ក្រោយកុមារ និងសត្វធ្លាក់ស្លាប់ជាបន្តបន្ទាប់

ប្រជាពលរដ្ឋភ័យ! រដ្ឋបាលខេត្តកណ្តាលចេញបទបញ្ជាបន្ទាន់ដល់ម្ចាស់រណ្តៅដី ក្រោយកុមារ និងសត្វធ្លាក់ស្លាប់ជាបន្តបន្ទាប់

ខេត្តកណ្តាល៖ រដ្ឋបាលខេត្តកណ្តាលបានចេញសេចក្តីជូនដំណឹងជាបន្ទាន់ ដោយអំពាវនាវដល់ម្ចាស់រណ្តៅដីគ្រប់ប្រភេទនៅទូទាំងខេត្ត ត្រូវពង្រឹងវិធានការសុវត្ថិភាពជាបន្ទាន់ បន្ទាប់ពីមានករណីកុមារលង់ទឹក សត្វធ្លាក់ និងយានយន្តរមៀលចូលរណ្តៅដីជ្រៅៗកើតឡើងជាញឹកញាប់។

រណ្តៅដីគ្រោះថ្នាក់

យោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តកណ្តាលបានឱ្យដឹងថា មូលហេតុចម្បងនៃហានិភ័យទាំងនេះ គឺបណ្តាលមកពីការធ្វេសប្រហែសរបស់ម្ចាស់រណ្តៅ ដោយមិនបានរៀបចំរបងព័ទ្ធ ឬដាក់ស្លាកសញ្ញាព្រមានឱ្យបានត្រឹមត្រូវ ជាពិសេសនៅតំបន់ដែលមានប្រជាពលរដ្ឋរស់នៅក្បែរនោះ។

ដើម្បីធានាសុវត្ថិភាពសាធារណៈ និងកាត់បន្ថយគ្រោះថ្នាក់ រដ្ឋបាលខេត្តបានណែនាំវិធានការសំខាន់ៗដូចខាងក្រោម៖

  • ត្រូវរៀបចំធ្វើរបង ឬចងខ្សែហ៊ុមព័ទ្ធជុំវិញរណ្តៅដីឱ្យបានម៉ឺងម៉ាត់។
  • ត្រូវដាក់ស្លាកសញ្ញាព្រមាន បញ្ជាក់អំពីគ្រោះថ្នាក់ និងហាមឃាត់មិនឱ្យចូលក្បែរ។
  • ស្លាកសញ្ញាព្រមាន

  • ក្នុងករណីមានហេតុការណ៍គ្រោះថ្នាក់កើតឡើង ម្ចាស់រណ្តៅត្រូវទទួលខុសត្រូវតាមច្បាប់ជាធរមាន។

ជាមួយគ្នានេះ រដ្ឋបាលខេត្តក៏បានអំពាវនាវឱ្យម្ចាស់រណ្តៅទាំងអស់ចូលរួមសហការអនុវត្តតាមការណែនាំដោយមានការទទួលខុសត្រូវខ្ពស់ ដើម្បីការពារជីវិត និងទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋនៅតំបន់ជុំវិញ។

ដោយ៖ តារា

administrator

Related Articles