ទូតចិនចូលរួមអបអរសង្ក្រាន្ត បណ្ឌិតជា វណ្ណី បញ្ជាក់៤ចំណុចវិជ្ជមានពីមិត្តភាពខ្មែរចិន

ទូតចិនចូលរួមអបអរសង្ក្រាន្ត បណ្ឌិតជា វណ្ណី បញ្ជាក់៤ចំណុចវិជ្ជមានពីមិត្តភាពខ្មែរចិន

ភ្នំពេញ៖ លោក Wang Wenbin ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា បានចូលរួមក្នុងកម្មវិធីនគរសង្ក្រាន្តរបស់កម្ពុជា និងជូនពរឆ្នាំថ្មីដល់ប្រជាជាតិខ្មែរ។ ការចូលរួមនេះត្រូវបានអ្នកជំនាញមើលឃើញថា ឆ្លុះបញ្ចាំងពីចំណងទំនាក់ទំនងយ៉ាងស្អិតល្មួតរវាងប្រទេសទាំងពីរ។

ទូតចិនចូលរួមសង្ក្រាន្ត

លោកស្រីបណ្ឌិត ជា វណ្ណី ប្រធាននាយកដ្ឋានធម្មសាស្ត្រ ចរិយាសាស្ត្រ និងយេនឌ័រ នៃវិទ្យាស្ថានមនុស្សសាស្ត្រ និងវិទ្យាសាស្ត្រសង្គម នៃរាជបណ្ឌិត្យសភាកម្ពុជា បានបញ្ជាក់ពីចំណុចសំខាន់ៗ៤ចំណុចដែលឆ្លុះបញ្ចាំងពីភាពវិជ្ជមាននៃទំនាក់ទំនងខ្មែរចិន៖

១. ឆ្លុះបញ្ចាំងពីមិត្តភាពជិតស្និទ្ធទាំងការទូត វប្បធម៌ និងសង្គម ដែលជាសញ្ញានៃការគោរព និងគាំទ្រគ្នាទៅវិញទៅមក។

២. ជាការផ្លាស់ប្តូរវប្បធម៌ ដែលបង្ហាញថាចិនចាប់អារម្មណ៍វប្បធម៌ខ្មែរ និងចូលរួមលើកកម្ពស់វប្បធម៌។

៣. ជាការពង្រឹងមិត្តភាពដែកថែបតាមរយៈសកម្មភាពជាក់ស្តែង មិនមែនត្រឹមតែលើក្រដាស។

៤. ជាការលើកកម្ពស់ទេសចរណ៍ ដែលជួយលើកទឹកចិត្តទេសចរចិនមកទស្សនាកម្ពុជា។

លោកស្រីបណ្ឌិតបន្តថា៖ «ប្រទេសទាំងពីរតែងតែអបអរបុណ្យចូលឆ្នាំគ្នាទៅវិញទៅមក ដែលបង្ហាញពីមូលដ្ឋានពិតនៃការរស់នៅរួមគ្នា។ នៅកម្ពុជាមានចិនរស់នៅច្រើន ហើយក៏មានជនជាតិខ្មែរកាត់សែស្រឡាយចិនច្រើនដែរ។ ការប្រារព្ធពិធីបុណ្យរវាងវប្បធម៌ទាំងពីរក្លាយជារឿងធម្មតា និងជិតស្និទ្ធ។»

កម្មវិធីសង្ក្រាន្ត

ការចូលរួមអបអរបុណ្យសង្ក្រាន្តរបស់លោកទូតចិន បង្ហាញពីការគោរពវប្បធម៌គ្នាទៅវិញទៅមក និងជាសញ្ញានៃមិត្តភាពដែកថែបរវាងកម្ពុជា និងចិន ដែលកំពុងរីកចម្រើនយ៉ាងស្អិតល្មួត។

administrator

Related Articles