ភ្នាក់ងារព័ត៌មាន Reuters បានរាយការណ៍ថា នាវាផ្ទុកយន្តហោះចិន Liaoning បានធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់នៅថ្ងៃចន្ទទី២០ ខែមេសា ឆ្នាំ២០២៦ ដែលជាដំណើរឆ្លងកាត់លើកដំបូងរបស់នាវាផ្ទុកយន្តហោះចិនចាប់តាំងពីចុងឆ្នាំ២០២៥មក។

តៃវ៉ាន់បានចាត់ទុកសកម្មភាពនេះថាជាការគំរាមកំហែង និងដាក់សម្ពាធលើខ្លួន ដោយធ្វើការប្រឆាំងយ៉ាងខ្លាំងក្លាចំពោះទង្វើរបស់ទីក្រុងប៉េកាំងនៅក្នុងច្រកសមុទ្រដ៏រសើបនេះ។
ទោះបីជាយ៉ាងណាក៏ដោយ ភាគីចិនមិនទាន់ចេញការបកស្រាយ ឬធ្វើអត្ថាធិប្បាយអ្វីទាក់ទងនឹងរឿងនេះនៅឡើយទេ។ លើកចុងក្រោយដែលនាវាផ្ទុកយន្តហោះចិនធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់គឺនៅពាក់កណ្តាលខែធ្នូឆ្នាំមុន ប៉ុន្តែនៅពេលនោះគឺជានាវាផ្ទុកយន្តហោះ Fujian មិនមែន Liaoning ទេ។
ទីក្រុងប៉េកាំងបានប្រកាន់ខ្ជាប់យ៉ាងដាច់ខាតថា មានតែប្រទេសចិនតែមួយគត់នៅលើលោក ហើយតៃវ៉ាន់គឺជាផ្នែកមួយដែលមិនអាចកាត់ថ្លៃបានរបស់ចិន។ រដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិនគឺជាតំណាងស្របច្បាប់តែមួយគត់របស់ចិន។
ទោះបីជាចិនតែងតែលើកឡើងថាខ្លួនចង់បង្រួបបង្រួមដោយសន្តិវិធីក៏ដោយ ប៉ុន្តែចិនមិនដែលសន្យាថានឹងបោះបង់ការប្រើប្រាស់កម្លាំងយោធានោះទេ។
