ថៃប្រើ F-16 ទម្លាក់គ្រាប់បែក៤គ្រាប់ទៀតលើស្ពានមេទឹក ក្នុងគោលដៅកម្ទេចទាំងស្រុង
(ព្រំដែន)៖ កងទាហានថៃបានបន្តការវាយប្រហារលើស្ពានមេទឹក (ស្ពានជ័យជម្នះ) នៅស្រុកវាលវែង ខេត្តពោធិ៍សាត់ ដោយនៅម៉ោង ៣:៣០នាទីរសៀល ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៥ បានប្រើយន្តហោះចម្បាំង F-16 ទម្លាក់គ្រាប់បែកចំនួន ៤គ្រាប់បន្ថែមទៀត។ ការវាយប្រហារនេះធ្វើឡើងក្នុងគោលដៅកម្ទេចស្ពានទាំងស្រុង ដែលជាច្រកឆ្លងកាត់ដ៏សំខាន់មួយនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ។ តាមព័ត៌មានពីប្រភពផ្លូវការ ការទម្លាក់គ្រាប់បែកបានធ្វើឡើងតាមលំដាប់ពេលវេលាដូចខាងក្រោម៖ ម៉ោង ១៥:៣០នាទី…
