ព័ត៌មានជាតិ

រថយន្ត PEUGEOT បុករថយន្ត HYUNDAI នៅបាត់ដំបង បណ្តាលឲ្យម្នាក់របួសធ្ងន់

ខេត្តបាត់ដំបង៖ ឧបទ្ទវហេតុចរាចរណ៍ធ្ងន់ធ្ងរបានកើតឡើងនៅថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៦ នៅវេលាម៉ោង ១៥:៣៨ នាទី នៅចំណុចផ្លូវប្រសព្វខាងមុខផ្ទះសំណាក់លុច្ស ស្ថិតក្នុងភូមិ២០ឧសភា សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង។ ប្រភពព័ត៌មានបានបញ្ជាក់ថា គ្រោះថ្នាក់នេះកើតឡើងរវាងរថយន្តពីរគ្រឿង៖ រថយន្តម៉ាក HYUNDAI ពណ៌ស ផ្លាកលេខភ្នំពេញ 2X-4442 ដែលបើកបរពីទិសខាងជើងទៅត្បូង និងរថយន្តម៉ាក…

ព្រលានយន្តហោះពោធិ៍ចិនតុងបើកសាកល្បងជាសួនសាធារណៈ ទាក់ទាញប្រជាពលរដ្ឋរាប់ម៉ឺននាក់នាឱកាសបុណ្យចូលឆ្នាំខ្មែរ

ភ្នំពេញ៖ ព្រលានយន្តហោះពោធិ៍ចិនតុង ដែលជាអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ (ចាស់) បានបើកដំណើរការសាកល្បងជាសួនសាធារណៈរយៈពេល ៩ ថ្ងៃ (១១-១៩ មេសា ២០២៦) ដើម្បីទាក់ទាញប្រជាពលរដ្ឋចូលលេងកម្សាន្តនាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ។ ថ្ងៃទី១ នៃការបើកដំណើរការសាកល្បង មានប្រជាពលរដ្ឋយ៉ាងច្រើនកុះករប្រមាណ ១៥,០០០ នាក់ បានចូលទស្សនា កម្សាន្ត ថតរូប ហាត់ប្រាណ…

រថយន្ត LEXUS NX200t បុករបាំងថ្មពុះចែកទ្រូងផ្លូវ ខូចខាត៦ផ្ទាំងនៅទួលគោក

ភ្នំពេញ៖ បុរសម្នាក់បើករថយន្ត LEXUS NX200t គេចពីកង់បី ជ្រុលចង្កូតបុករបាំងថ្មពុះចែកទ្រូងផ្លូវ បណ្តាលឲ្យបាក់រលំ និងរងការខូចខាតចំនួន៦ផ្ទាំង។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១២និង៥០នាទី រំលងអធ្រាត្រ ឈានចូលថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៦ ស្ថិតតាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ី សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ តាមប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញបុរសម្នាក់បានបើករថយន្តពាក់ផ្លាកលេខភ្នំពេញ…

ទាស់ពាក្យតិចតួចក្លាយជាហិង្សាទាញកាំបិតប៉័ងតោតាមកាប់ដល់បន្ទប់ជួល នគរបាលឃាត់ខ្លួន២នាក់

ខេត្តកំពង់ស្ពឺ៖ ករណីហិង្សាដោយចេតនាបានកើតឡើងនៅភូមិតាំងស្រឡៅ ឃុំតាំងស្យា ស្រុកភ្នំស្រួច កាលពីវេលាម៉ោង០៥និង៣០នាទីល្ងាចថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៦។ យុវជនពីរនាក់ត្រូវបាននគរបាលស្រុកភ្នំស្រួចឃាត់ខ្លួនបាន ក្រោយធ្វើសកម្មភាពយកកាំបិតប៉័ងតោតាមកាប់យុវជនរងគ្រោះម្នាក់ដល់បន្ទប់ជួល។ នគរបាលស្រុកភ្នំស្រួចបានឱ្យដឹងថា ក្រុមជនសង្ស័យដែលនគរបាលឃាត់ខ្លួនចំនួន២នាក់៖ ទី១-ឈ្មោះ ញ៉ន សំបូរ ភេទប្រុស អាយុ២៧ឆ្នាំ រស់នៅភូមិក្រាំងល្ហុង ឃុំមហាសាំង ស្រុកភ្នំស្រួច និងទី២-ឈ្មោះ…

ព្យុះស៊ីនឡាតូមិនប៉ះពាល់កម្ពុជា ប៉ុន្តែសីតុណ្ហភាពនៅតែក្តៅខ្លាំងរហូតដល់ ៣៧°C

ភ្នំពេញ – ក្រសួងធនធានទឹក និងឧតុនិយមបានចេញព្រឹត្តិបត្រព័ត៌មានអំពីស្ថានភាពធាតុអាកាសនៅកម្ពុជាសម្រាប់ថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៦ ដោយបង្ហាញថា ព្យុះទី៤ ឈ្មោះ ស៊ីនឡាតូ (Sinlaku) T2604 មានឥទ្ធិពលលើរបបខ្យល់មូសុងឦសាន ប៉ុន្តែគន្លងផ្លូវដើររបស់វាមិនមានឥទ្ធិពលខ្លាំងមកលើកម្ពុជានោះទេ។ ស្ថានភាពធាតុអាកាសពីថ្ងៃទី១៣ ដល់ថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៦ នឹងមានលក្ខណៈដូចខាងក្រោម៖ ១.…

ជិះម៉ូតូស្រវឹងស្រាបុករថយន្ត Ford Raptor រងរបួសធ្ងន់បាក់ជើង

ភ្នំពេញ៖ បុរសម្នាក់បានរងរបួសធ្ងន់បាក់ជើងម្ខាង បន្ទាប់ពីជិះម៉ូតូក្នុងស្ថានភាពស្រវឹងស្រា ហើយបុកទៅលើរថយន្ត Ford Raptor នៅក្នុងរាជធានីភ្នំពេញ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនៅវេលាម៉ោង ១០យប់ ថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៦ តាមបណ្ដោយផ្លូវលេខ១៥៦ សង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក។ បុរសដែលមិនស្គាល់អត្តសញ្ញាណបានជិះម៉ូតូម៉ាកហុងដាឌ្រីមសេ១២៥ គ្មានស្លាកលេខ ក្នុងល្បឿនលឿន មុននឹងរេចង្កូតចូលទៅគន្លងផ្លូវម្ខាងទៀត។ រថយន្ត…

ក្មេងទំនើងអាយុ១៧ឆ្នាំ ត្រូវបាននគរបាលឃាត់ខ្លួន បន្ទាប់ពីបង្ហោះម៉ូតូតាមទីសាធារណៈ

ភ្នំពេញ៖ កម្លាំងនគរបាលខណ្ឌទួលគោក បានឃាត់ខ្លួនក្មេងទំនើងអាយុ១៧ឆ្នាំម្នាក់ ដែលបានបង្ហោះម៉ូតូតាមផ្លូវសាធារណៈ បង្កការរំខានដល់សាធារណជន។ ក្មេងទំនើងឈ្មោះ ចាប ជីនចា ដែលជាសិស្ស ត្រូវបានកម្លាំងនគរបាលឃាត់ខ្លួននៅថ្ងៃទី១២ មេសា ឆ្នាំ២០២៦ វេលាម៉ោងប្រហែល ០៣:៣៥នាទីទៀបភ្លឺ។ ព្រឹត្តិការណ៍នេះកើតឡើងនៅតាមបណ្តោយផ្លូវលេខ៥៦៦ រហូតដល់ផ្លូវ២៩១ ក្នុងសង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក។ បន្ទាប់ពីឃាត់ខ្លួន នគរបាលបានធ្វើការអប់រំណែនាំ…

នគរបាលរាជធានីភ្នំពេញ បង្ក្រាបបទល្មើសអនឡាញ នៅអគារប្រណិត ឃាត់ខ្លួនជនបរទេសជាង ១០០នាក់

ភ្នំពេញ៖ កម្លាំងនគរបាលរាជធានីភ្នំពេញ បានធ្វើប្រតិបត្តិការបង្ក្រាបបទល្មើសអនឡាញ (Online Scam) នៅល្ងាចថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៦ នៅអគារ Wyndham Grand Phnom Penh Capital ដែលស្ថិតទល់មុខស្ថានទូតបារាំង ក្នុងខណ្ឌដូនពេញ។ ប្រតិបត្តិការនេះបានឃាត់ខ្លួនជនបរទេសជាង ១០០នាក់ ដែលជាប់ពាក់ព័ន្ធនឹងបទល្មើសអនឡាញ។ ប្រតិបត្តិការត្រូវបានធ្វើឡើងក្រោមការបញ្ជាផ្ទាល់ពីលោក…

រថយន្តក្រុងឥតគិតថ្លៃ៦០០គ្រឿង សម្រាប់ដឹកជញ្ជូនប្រជាពលរដ្ឋទៅលេងស្រុកកំណើតក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ

ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដី បានផ្ញើសារជូនពរដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ អញ្ជើញធ្វើដំណើរទៅជួបជុំគ្រួសារនៅស្រុកកំណើតដោយសុខសុវត្ថិភាព ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ។ សម្ដេចធិបតីបានបញ្ជាក់ថា ដើម្បីជួយសម្រាលបន្ទុកចំណាយរបស់ប្រជាពលរដ្ឋ រដ្ឋាភិបាលបានរៀបចំរថយន្តក្រុងចំនួន ៦០០គ្រឿង សម្រាប់ដឹកជញ្ជូនដោយឥតគិតថ្លៃ ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៦។ ក្នុងនោះមាន៖ ១. រថយន្តក្រុង…

សម្ដេចធិបតី ហ៊ុន ម៉ាណែត បើកការដ្ឋានគម្រោងហ្វូណនតេជោ កំណាត់ទី២ ប្រវែង ១៥១,៦គីឡូម៉ែត្រ

ខេត្តតាកែវ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានអញ្ជើញជាអធិបតីភាពក្នុងពិធីបើកការដ្ឋានគម្រោងគ្រប់គ្រងធនធានទឹកចម្រុះហ្វូណនតេជោ កំណាត់ទី២ នាព្រឹកថ្ងៃសៅរ៍ ទី១១ មេសា ឆ្នាំ២០២៦។ គម្រោងដ៏ធំធេងនេះមានប្រវែង ១៥១,៦គីឡូម៉ែត្រ ដែលនឹងតភ្ជាប់ពីព្រែកពោធិ៍ ខេត្តកណ្តាល ទៅសមុទ្រ ខេត្តកែប។ នាឱកាសនោះ សម្ដេចមហាបវរធិបតី ហ៊ុន…