ព្រហ្មទណ្ឌចាប់បានហើយ! ក្រុមជនដៃដល់២នាក់កាប់ក្មេងវត្តដាច់ដៃនៅកំពង់ចាម
ខេត្តកំពង់ចាម៖ នគរបាលបានឃាត់ខ្លួនជនសង្ស័យពីរនាក់ដែលបានកាប់យុវជនវត្តម្នាក់ធ្វើឱ្យដាច់ប្រអប់ដៃឆ្វេង និងស្រាំលលាដ៏ក្បាលយ៉ាងធ្ងន់ធ្ងរ កាលពីថ្ងៃទី១២ មេសា ឆ្នាំ២០២៦។ យុវជនរងគ្រោះឈ្មោះ ខាន់ ខាត់មៈ អាយុ១៦ឆ្នាំ ជាក្មេងវត្តដែលត្រូវបានឪពុកម្ដាយបោះបង់ចោលតាំងពីអាយុ៥ឆ្នាំ ដោយសារឪពុកពិការជើងសង្ខាងគ្មានលទ្ធភាពចិញ្ចឹម។ ក្មេងប្រុសនេះបានរស់នៅក្នុងវត្តបឹងកុក ក្រុងកំពង់ចាម ហើយបានបួសជាសង្ឃរៀនធម៌ច្រើនឆ្នាំមុននឹងសឹក។ ហេតុការណ៍កាប់ប្រហារបានកើតឡើងនៅវេលាម៉ោង១យប់រំលងអធ្រាត្រ នៅចំណុចមុខផ្ទះម្នាក់ក្នុងសង្កាត់បឹងកុក។ សាក្សីបានរៀបរាប់ថា មុនពេលកើតហេតុ ជនសង្ស័យម្នាក់បានពាក់មួកហើយសុំចូលបន្ទប់ទឹក…
