លោក Trump ទម្លាក់សារជូនពុកថ្មីដល់អ៊ីរ៉ង់៖ «បើមិនប្រញាប់ទេ នឹងគ្មានអ្វីសល់ឡើយ»

លោក Trump ទម្លាក់សារជូនពុកថ្មីដល់អ៊ីរ៉ង់៖ «បើមិនប្រញាប់ទេ នឹងគ្មានអ្វីសល់ឡើយ»

ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានព្រមានជាថ្មីដល់អ៊ីរ៉ង់ដោយសំឡេងតឹងតែងថា ប្រសិនបើតេហេរ៉ង់មិនប្រញាប់ទទួលយកកិច្ចព្រមព្រៀងសន្តិភាពទេ ពួកគេ«នឹងគ្មានសល់អ្វីឡើយ»។ លោកបានបង្ហោះសារនេះតាមរយៈបណ្ដាញសង្គម Truth Social កាលពីថ្ងៃអាទិត្យទី១៧ ខែឧសភា ឆ្នាំ២០២៦។

Trump Iran Warning

គួរបញ្ជាក់ថា វ៉ាស៊ីនតោននិងតេហេរ៉ង់កំពុងជាប់គាំងក្នុងជម្លោះធ្ងន់ធ្ងរចាប់តាំងពីយោធាអាមេរិកនិងអ៊ីស្រាអែលបើកការវាយប្រហារលើអ៊ីរ៉ង់កាលពីថ្ងៃទី២៨ ខែកុម្ភៈកន្លងទៅ។ សង្រ្គាមនេះបានធ្វើឲ្យតំបន់មជ្ឈិមបូព៌ារញ្ជួយ ហើយថែមទាំងបង្កើនតម្លៃថាមពលលើសកលលោកទៀតផង។

លោក ត្រាំ បានគូសបញ្ជាក់ថា៖ «សម្រាប់អ៊ីរ៉ង់ ពេលវេលាចេះតែដើរទៅមុខ ហើយពួកគេគួរតែធ្វើសកម្មភាពឲ្យបានលឿនរហ័ស បើពុំដូច្នោះទេនឹងមិនមានអ្វីសេសសល់សម្រាប់ពួកគេឡើយ»។

Middle East Conflict

សង្រ្គាមនេះក៏បាននាំឲ្យមានការបិទខ្ទប់ច្រកសមុទ្រ Hormuz ដែលជាផ្លូវទឹកដ៏សំខាន់សម្រាប់ការធ្វើពាណិជ្ជកម្មប្រេង ២០% នៃពិភពលោក និងបង្កជាសង្រ្គាមរវាងអ៊ីស្រាអែលនិងក្រុមហេសបូឡានៅលីបង់។ អ៊ីរ៉ង់ដែលជាមេកើយរបស់ហេសបូឡា ទាមទារឲ្យមានបទឈប់បាញ់អចិន្ត្រៃយ៍នៅលីបង់មុននឹងទទួលយកកិច្ចព្រមព្រៀងជាមួយលោក ត្រាំ។

ទោះជាអ៊ីស្រាអែលនិងលីបង់យល់ព្រមពន្យារបទឈប់បាញ់ក៏ដោយ ក៏ក្រុមហេសបូឡានៅតែបាញ់រ៉ុក្កែតប្រហែល ២០០គ្រាប់ទៅលើអ៊ីស្រាអែលកាលពីថ្ងៃអាទិត្យ។ ជាការឆ្លើយតប អ៊ីស្រាអែលបានវាយប្រហារតាមផ្លូវអាកាសលើភាគខាងត្បូងលីបង់ ដែលបណ្ដាលឲ្យមនុស្ស ៥នាក់ស្លាប់ ក្នុងនោះមានកុមារ ២នាក់។

Lebanon Casualties

បើតាមអាជ្ញាធរលីបង់ ការវាយប្រហាររបស់អ៊ីស្រាអែលចាប់តាំងពីសង្រ្គាមអ៊ីរ៉ង់ផ្ទុះឡើង បានសម្លាប់មនុស្សជាង ២៩០០នាក់ នៅលីបង់ ក្នុងនោះ ៤០០នាក់ ត្រូវបានសម្លាប់ចាប់តាំងពីបទឈប់បាញ់ចូលជាធរមានកាលពីថ្ងៃទី១៧ ខែមេសា៕

administrator

Related Articles